លំពែងជាសរីរាង្គដែលស្ថិតនៅពីក្រោយក្រពះ និងមានទំហំប៉ុនក្តាប់ដៃដែលមាននាទីផលិតអង់ស៊ីមជួយដល់ការរំលាយអាហារ និងផលិតអាំងស៊ុយលីនដែលជាអ័រម៉ូនគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ ដើម្បីឱ្យលំពែងមានសុខភាពល្អ យើងគួរធ្វើអ្វីខ្លះ? ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលអាចថែលំពែងឱ្យមានសុខភាពល្អ៖
១. ញុំាអាហារសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម
យើងគួរឧស្សាហ៍ញុំាអាហារសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា អាហារមានផ្ទុកវីតាមីន E វីតាមីន C និងសេលេញ៉ូមដើម្បីកាត់បន្ថយហានិភ័យរលាកលំពែង។
អាហារសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មមានដូចជា ទំពាំងបាយជូ ប៊្លូបឺរី គ្រាប់ផ្លែឈើ បន្លែបៃតង ផ្លែឈើអម្បូរក្រូច ដំឡូងជ្វា សណ្តែក គ្រាប់ធញ្ញជាតិ និងតែបៃតងជាដើម។
២. ញុំាទឹកឱ្យបានគ្រប់គ្រាន់
យើងត្រូវញុំាទឹក ៨-១០ កែវក្នុងមួយថ្ងៃដើម្បីរក្សាជាតិទឹកក្នុងខ្លួន។ ការខ្វះជាតិទឹកក្នុងខ្លួនអាចបង្កើនការរលាកលំពែង ព្រោះកោសិកាលំពែងត្រូវការជាតិទឹកជាប្រចាំ។
[embed-health-tool-bmi]
៣. ហាត់ប្រាណឱ្យបានទៀង
តាមការសិក្សាបានឱ្យដឹងថា អ្នកធាត់លើសគីឡូអាចងាយនឹងមានគ្រួសក្នុងថង់ទឹកប្រមាត់ដែលប្រឈមមុខនឹងជំងឺរលាកលំពែងស្រួចស្រាវ។ ការហាត់ប្រាណអាចជួយរក្សា ឬកាត់បន្ថយទម្ងន់ ដែលជួយឱ្យលំពែងយើងដំណើរការ និងមានសុខភាពល្អជាងមុន។
៤. គ្រប់គ្រងទម្ងន់
នៅពេលយើងលើសទម្ងន់ លំពែងនឹងត្រូវធ្វើការធ្ងន់ដើម្បីផលិតអាំងស៊ុយលីនបន្ថែមសម្រាប់គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងធ្វើឱ្យរាងកាយយើងមានថាមពល។
៥. ចៀសវាងជក់បារី
តាមការសិក្សាដែលចេញផ្សាយនៅក្នុងខែកញ្ញា ឆ្នាំ ២០១៩ របស់ស្សនាវដ្តី Pancreatology បានបានឱ្យដឹងថា អ្នកជក់បារីមានហានិភ័យកើតជំងឺរលាកលំពែងច្រើនជាងអ្នកមិនជក់បារីដល់ទៅ ១,៥ ដង។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
៦. ចៀសវាងគ្រឿងស្រវឹង
ការញុំាគ្រឿងស្រវឹងអាចធ្វើឱ្យលំពែងធ្វើការធ្ងន់ជាងមុន រលាក និងខូច។ លើសពីនេះទៅទៀត បើយើងញុំាគ្រឿងស្រវឹងច្រើន លំពែងរបស់យើងអាចនឹងរលាករុំារ៉ៃ។
៧. ចៀសវាងញុំាអាហារមានជាតិខ្លាញ់ខ្ពស់
យើងគួរចៀសវាងញុំាអាហារមានជាតិខ្លាញ់ខ្ពស់ដូចជា អាហារបំពង សាច់ជាប់ខ្លាញ់ ប័រ ឬឈឺសជាដើមដែលពិបាកក្នុងការរំលាយ ហើយងាកមកញុំាអាហារសម្បូរខ្លាញ់ល្អដូចជា គ្រាប់ផ្លែឈើ ប្រេងអូលីវ ផ្លែបឺរ គ្រាប់ឈៀ ឬត្រីសាល់ម៉ុនវិញ។
៨. កុំសម្រកទម្ងន់លឿនពេក
តាមការសិក្សាបានឱ្យដឹងថា ពេលណាយើងស្រកទម្ងន់លឿនពេក ថ្លើមនឹងបង្កើនការផលិតកូលេស្តេរ៉ុលដើម្បីឆ្លើយតបដែលបណ្តាលឱ្យយើងមានហានិភ័យខ្ពស់ក្នុងការមានគ្រួសក្នុងថង់ទឹកប្រមាត់ ហើយបង្កជាជំងឺរលាកលំពែង។
៩. ជៀសវាងញុំាអាហារពេលយប់ជ្រៅ
លំពែងមិនផលិតអង់ស៊ីមដើម្បីរំលាយអាហារនៅពេលយប់ជ្រៅទេ។ ដូច្នេះការញ៉ាំអាហារនៅពេលយប់ជ្រៅអាចបន្ថែមសម្ពាធដល់លំពែង បណ្តាលឱ្យមានការមិនរំលាយអាហារ និងធ្វើឱ្យយើងឡើងទម្ងន់។
[embed-health-tool-heart-rate]
៩. កាត់បន្ថយតែ និងកាហ្វេ
ការញុំាតែ និងកាហ្វេច្រើនពេកអាចបង្កើនជាតិអាស៊ីដក្នុងក្រពះ និងបណ្តាលឱ្យរលាកលំពែង។ យើងគួរញុំាភេជ្ជៈគ្មានជាតិកាហ្វេអ៊ីនដូចជា ទឹកដូង ទឹកអំពៅ ឬទឹកក្រូចស្រស់ជំនួសវិញ។
១០. កាត់បន្ថយអាហារមានជាតិស្ករ និងម្សៅច្រើន
នៅពេលយើងញុំាអាហារមានជាតិស្ករ និងម្សៅច្រើន លំពែងនឹងត្រូវធ្វើការធ្ងន់ដើម្បីផលិតអាំងស៊ុយលីនបន្ថែមសម្រាប់គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ យើងគួរញុំាជាតិស្ករពីផ្លែឈើ ឬបន្លែវិញទើបល្អចំពោះសុខភាពលំពែង។
ការផ្លាស់ប្តូររបៀបរស់នៅ និងរបបអាហារអាចជួយឱ្យលំពែងយើងមានសុខភាពល្អ។ ទន្ទឹមនឹងនោះ យើងក៏គួរកាត់បន្ថយអាហារកែច្នៃ និងអាហារហ្វាសហ្វូតដូចជា ហតដក ប្រហិត ឬបឺហ្គឺជាដើមដែរ។
អត្ថបទគួរអាន៖
- អាហារ៦ប្រភេទ ផ្ដល់ប្រយោជន៍ច្រើនដល់សុខភាពលំពែង
- Pancreatitis (ជំងឺរលាកលំពែង)
- Pancreatic cancer (មហារីកលំពែង)
ចំំណុចសំខាន់
- ចៀសវាងគ្រឿងស្រវឹង ព្រោះគ្រឿងស្រវឹងអាចបណ្តាលឱ្យលំពែងរលាក
- ចៀសវាងញុំាអាហារមានជាតិខ្លាញ់ខ្ពស់ ព្រោះពិបាករំលាយ
- ហាត់ប្រាណឱ្យបានទៀងទាត់ដើម្បីជួយរក្សា ឬកាត់បន្ថយទម្ងន់ដែលជួយឱ្យលំពែងដំណើរការល្អ
- កុំសម្រកទម្ងន់លឿនពេកព្រោះអាចនឹងបណ្តាលឱ្យមានគ្រួសក្នុងថង់ទឹកប្រមាត់ ហើយបង្កជាជំងឺរលាកលំពែង
- ជៀសវាងញុំាអាហារពេលយប់ជ្រៅ ដោយសារលំពែងមិនផលិតអង់ស៊ីមដើម្បីរំលាយអាហារនៅពេលយប់ជ្រៅទេ
- ចៀសវាងជក់បារី ព្រោះការជក់បារីបង្កើនហានិភ័យរលាកលំពែង
- ញុំាអាហារសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មដើម្បីកាត់បន្ថយហានិភ័យរលាកលំពែង
- ញុំាទឹកឱ្យបានគ្រប់គ្រាន់ព្រោះកោសិកាលំពែងត្រូវការជាតិទឹកជាប្រចាំ
- កាត់បន្ថយតែ និងកាហ្វេ ដោយសារការញុំាតែនិងកាហ្វេច្រើនអាចបង្កើនជាតិអាស៊ីដក្នុងក្រពះ និងបណ្តាលឱ្យរលាកលំពែង
- កាត់បន្ថយអាហារមានជាតិស្ករ និងម្សៅច្រើន ព្រោះអាហារទាំងនេះធ្វើឱ្យលំពែងធ្វើការធ្ងន់
- គ្រប់គ្រងទម្ងន់ព្រោះលើសទម្ងន់ធ្វើឱ្យលំពែងធ្វើការធ្ងន់