៤យ៉ាង អ្នកមានជំងឺថប់បារម្ភមិនគួរធ្វើនៅពេលយប់
អ្នកដែលមានជំងឺថប់បារម្ភ អាចនឹងពិបាកគេងលក់ស្កប់ស្កល់នៅពេលយប់ ដោយសារតែខួរក្បាលធ្វើការមិនឈប់ និងគិតអំពីរឿងរ៉ាវផ្សេងៗកាលពីអតីតកាល ឬព្រួយបារម្ភថាអាចនឹងមានរឿងអាក្រក់កើតឡើងក្នុងពេលឆាប់ៗខាងមុខ។ ពិតណាស់ ទោះបីជាយើងមិនអាចបញ្ឈប់គំនិតទាំងនេះបានទាំងស្រុងយ៉ាងណាក្ដី ក៏យើងអាចកាត់បន្ថយអានុភាពរបស់វាបានខ្លះដែរ ដោយជៀសវាងធ្វើរឿងរ៉ាវខាងក្រោមនេះនៅពេលយប់។ ១. ជជែកជាមួយនឹងមិត្តភក្ដិ ជាទូទៅ យើងនឹងមានអារម្មណ៍រំភើបរីករាយនៅពេលដែលបានជជែកគ្នាលេងជាមួយនឹងមិត្តភក្ដិនៅពេលយប់។ ប៉ុន្តែ ការពិតទៅ ភាពរំភើប និងការថប់បារម្ភមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធ ហើយសូម្បីតែអារម្មណ៍វិជ្ជមាន ក៏អាចនាំឲ្យមានភាពរំជើបរំជួលដូចគ្នា ដែលចំណុចនេះអាចធ្វើឲ្យការថប់បារម្ភរបស់យើងកាន់តែអាក្រក់ទៅៗ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ប្រើប្រាស់បណ្តាញសង្គម ទន្ទឹមនឹងនេះដែរ ការលេងFacebook, Instagram ឬ Twitter អាចជំរុញឲ្យមានការភ័យខ្លាចក្នុងការខកខានរឿងរ៉ាវរំភើបដែលកំពុងកើតឡើងនៅកន្លែងណាមួយ ឬមានអារម្មណ៍សោកសៅនៅពេលដែលឃើញជីវិតរបស់អ្នកដទៃ ឬមិត្តភក្ដិពោរពេញទៅដោយក្ដីរីករាយ ស្របពេលដែលជីវិតខ្លួនឯងជួបតែរឿងអាប់អួហូតមក។ [embed-health-tool-bmi] ៣. ជៀសវាងញ៉ាំភេសជ្ជៈមានជាតិកាហ្វេអ៊ីន មួយវិញទៀត ការញ៉ាំកាហ្វេ តែ ឬភេសជ្ជៈដែលផ្ទុកជាតិកាហ្វេអ៊ីនណាមួយ អាចនឹងធ្វើឲ្យយើងគេងមិនលក់រហូតដល់រំលងអធ្រាត្រក៏មាន ជាពិសេសសម្រាប់អ្នកដែលមានជំងឺថប់បារម្ភ គឺកាន់តែយ៉ាប់យ៉ឺនទ្វេដង។ ហេតុនេះហើយ យើងមិនគួរញ៉ាំភេសជ្ជៈប្រភេទនេះ នៅកៀកម៉ោងគេងឡើយ។ អត្ថបទគួរអាន៖ ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា […]