ជាយូរមកហើយ ថ្នាំប្រភេទនេះ ត្រូវបានគេប្រើប្រាស់ជាថ្នាំស្ពឹកសម្រាប់ចាក់អំឡុងពេលវះកាត់ ហើយត្រូវបានគេស្គាល់ថា ជាប្រភេទថ្នាំញៀន (K) ប្រើប្រាស់ដោយខុសច្បាប់នៅតាមក្លឹបរាត្រី។
ជាយូរមកហើយ ថ្នាំប្រភេទនេះ ត្រូវបានគេប្រើប្រាស់ជាថ្នាំស្ពឹកសម្រាប់ចាក់អំឡុងពេលវះកាត់ ហើយត្រូវបានគេស្គាល់ថា ជាប្រភេទថ្នាំញៀន (K) ប្រើប្រាស់ដោយខុសច្បាប់នៅតាមក្លឹបរាត្រី។

ពេលនេះ ក្រុមហ៊ុនផលិតផលវេជ្ជសាស្ត្រ ចនសុន & ចនសុន (Johnson & Johnson) បានផលិតថ្នាំអ៊ីសកេតាមីន (Estaketamine) ដែលជាក្រុមសារធាតុគីមី នៃសារធាតុកេតាមីន និងត្រូវបានរដ្ឋបាលសហព័ន្ធ អនុញ្ញាតឲ្យប្រើប្រាស់សម្រាប់ព្យបាលជំងឺបាក់ទឹកចិត្ត។
ប៉ុន្ដែថ្នាំនេះ អនុញ្ញាតឲ្យប្រើប្រាស់បាន លុះត្រាតែមានការឯកភាពពីអ្នកផ្ដល់ការថែទាំសុខភាព តាមការិយាល័យវេជ្ជសាស្រ្ត ឬគ្លីនិក។ វាក៏ត្រូវបានអនុញ្ញាតឲ្យអ្នកជំងឺប្រើប្រាស់ដោយផ្ទាល់ដែរ ដោយស្ថិតក្រោមការត្រួតពិនិត្យ ពីអ្នកផ្ដល់សេវាថែទាំសុខភាព និងមិនអាចយកទៅប្រើប្រាស់នៅផ្ទះដោយខ្លួនឯងនោះឡើយ។
ថ្នាំអ៊ីសកេតាមីន ជាប្រភេទស្ព្រាយបាញ់ចូលតាមច្រមុះ ហើយថ្មីៗកន្លងមកនេះ ថ្នាំត្រូវបានវេជ្ជបណ្ឌិតមួយចំនួន ប្រើប្រាស់សម្រាប់ព្យាបាលជំងឺបាក់ទឹកចិត្ត រួចមកហើយ ទាំងគ្មានការអនុញ្ញាតពីរដ្ឋបាលសហព័ន្ធនោះទេ។

លោកវេជ្ជបណ្ឌិត ទីហ្វហ្វានី ហ្វារនីជុន (Tiffany Farchione) នាយកស្ដីទី គ្រប់គ្រង់ផលិតផលផ្នែកចិត្តសាស្ត្រ នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងវាយតម្លៃឱសថ រដ្ឋបាលសហព័ន្ធ បានបញ្ជាក់ថា “មានតម្រូវការជាយូរមកហើយ សម្រាប់ការព្យាបាលដ៏មានប្រសិទ្ធភាពបន្ថែមទៀតលើជំងឺបាក់ទឹកចិត្ត ស្ថានភាពធ្ងន់ធ្ងរ និងគំរាមកំហែងអាយុជីវិត”។
យោងតាមរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក ការព្យាបាលនានា មាននៅពេលបច្ចុប្បន្នសម្រាប់ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ គឺពុំមានប្រសិទ្ធភាពរហូតដល់ ៣០-៤០ ភាគរយ។ រដ្ឋបាលចំណីអាហារ និងឱសថ សហរដ្ឋអាមេរិក (FDA) កាលពីថ្ងៃទី ៥ ខែមីនា ២០១៩ បានឯកភាពលើការប្រើប្រាស់ថ្នាំប្រភេទ កេតាមីន (ketamine) សម្រាប់ការព្យាបាលជំងឺបាក់ទឹកចិត្ត ហើយនេះជាដំណឹងល្អមួយសម្រាប់អ្នកដែលមានវិបត្តិថប់បារម្ភ។
ស្វែងយល់បន្ថែមពីបញ្ហាថប់បារម្ភ៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://edition.cnn.com/2019/03/05/health/esketamine-depression-nasal-spray-fda-bn/index.html
https://www.hopkinsmedicine.org/health/treatment-tests-and-therapies/esketamine-for-treatment-resistant-depression
https://www.fda.gov/news-events/press-announcements/fda-approves-new-nasal-spray-medication-treatment-resistant-depression-available-only-certified
https://medlineplus.gov/druginfo/meds/a619017.html
https://academic.oup.com/ijnp/article/24/1/22/5899217
កំណែប្រែបច្ចុប្បន្ន
04/02/2022
អត្ថបទដោយ គីង ច័ន្ទវាសនា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ