តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ដំណឹង​ល្អ! មាន​ថ្នាំ​ព្យាបាលជំងឺ​បាក់ទឹកចិត្ត ជាផ្លូវការហើយ

    ដំណឹង​ល្អ! មាន​ថ្នាំ​ព្យាបាលជំងឺ​បាក់ទឹកចិត្ត ជាផ្លូវការហើយ

    ជាយូរមកហើយ ថ្នាំ​ប្រភេទ​នេះ ត្រូវ​បាន​គេ​ប្រើប្រាស់​ជាថ្នាំ​ស្ពឹក​សម្រាប់​ចាក់​អំឡុងពេល​វះកាត់ ហើយ​ត្រូវ​បាន​គេស្គាល់​ថា ជា​​ប្រភេទ​ថ្នាំញៀន (K) ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នៅ​តាម​ក្លឹបរាត្រី។

    ពេល​នេះ ក្រុមហ៊ុន​ផលិត​ផលវេជ្ជសាស្ត្រ ចនសុន & ចនសុន (Johnson & Johnson) បាន​ផលិត​ថ្នាំ​អ៊ីសកេតាមីន (Estaketamine) ដែល​ជា​ក្រុម​សារធាតុ​គីមី នៃ​សារធាតុ​កេតាមីន និង​ត្រូវ​បាន​រដ្ឋបាល​សហព័ន្ធ អនុញ្ញាត​ឲ្យប្រើប្រាស់​សម្រាប់​ព្យបាល​ជំងឺ​បាក់ទឹកចិត្ត។

    ប៉ុន្ដែ​ថ្នាំ​នេះ ​អនុញ្ញាតឲ្យ​ប្រើប្រាស់​បាន​ លុះត្រាតែមាន​ការ​ឯកភាព​ពី​អ្នកផ្ដល់​ការ​ថែទាំ​សុខភាព ​តាម​ការិយាល័យ​វេជ្ជសាស្រ្ត ឬ​គ្លីនិក​។ វា​ក៏​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​អ្នកជំងឺ​ប្រើប្រាស់​ដោយ​ផ្ទាល់​ដែរ ដោយ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ ពី​អ្នក​ផ្ដល់សេវា​​ថែទាំ​សុខភាព និង​មិន​អាច​យក​ទៅ​ប្រើប្រាស់​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​នោះ​ឡើយ។

    ថ្នាំ​អ៊ីសកេតាមីន​ ជាប្រភេទ​ស្ព្រាយបាញ់​ចូល​តាម​ច្រមុះ ហើយ​ថ្មីៗ​កន្លង​មក​នេះ ថ្នាំត្រូវ​បាន​វេជ្ជបណ្ឌិត​មួយ​ចំនួន​ ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​បាក់ទឹកចិត្ត​ រួចមកហើយ ទាំង​គ្មាន​ការ​អនុញ្ញាត​ពី​រដ្ឋបាល​សហព័ន្ធ​នោះ​ទេ។

    លោក​វេជ្ជបណ្ឌិត ទីហ្វហ្វានី ហ្វារនីជុន (Tiffany Farchione) នាយក​ស្ដីទី​ គ្រប់គ្រង់​ផលិតផល​ផ្នែក​ចិត្តសាស្ត្រ នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​វាយតម្លៃ​ឱសថ រដ្ឋបាល​សហព័ន្ធ បាន​បញ្ជាក់​ថា “មាន​តម្រូវការ​ជាយូរមកហើយ ​សម្រាប់​ការព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​លើ​ជំងឺ​បាក់ទឹកចិត្ត ​ស្ថានភាព​ធ្ងន់ធ្ងរ និង​គំរាមកំហែង​អាយុ​ជីវិត”។

    យោង​តាម​រដ្ឋបាល​ចំណីអាហារ និងឱសថ​សហរដ្ឋអាមេរិក ការព្យាបាល​នានា​ មាន​នៅ​ពេល​បច្ចុប្បន្ន​​សម្រាប់​ជំងឺ​បាក់ទឹក​ចិត្ត​ធ្ងន់ធ្ងរ គឺពុំមាន​ប្រសិទ្ធភាព​រហូត​ដល់ ៣០-៤០ ភាគរយ។ រដ្ឋបាល​ចំណីអាហារ និងឱសថ​ សហរដ្ឋអាមេរិក (FDA) កាលពី​ថ្ងៃ​ទី ៥ ខែមីនា ២០១៩ បាន​ឯកភាព​លើ​ការ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​ កេតាមីន (ketamine) សម្រាប់​ការ​ព្យាបាល​ជំងឺ​បាក់ទឹកចិត្ត ហើយ​នេះ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នកដែល​មាន​វិបត្តិ​ថប់បារម្ភ។

    ស្វែងយល់បន្ថែមពីបញ្ហាថប់បារម្ភ៖

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://edition.cnn.com/2019/03/05/health/esketamine-depression-nasal-spray-fda-bn/index.html

    https://www.hopkinsmedicine.org/health/treatment-tests-and-therapies/esketamine-for-treatment-resistant-depression

    https://www.fda.gov/news-events/press-announcements/fda-approves-new-nasal-spray-medication-treatment-resistant-depression-available-only-certified

    https://medlineplus.gov/druginfo/meds/a619017.html

    https://academic.oup.com/ijnp/article/24/1/22/5899217

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 04/02/2022
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: