ជំងឺថប់បារម្ភ

ជំងឺថប់បារម្ភ - ជា​បញ្ហា​សម័យ​ទំនើប​កាន់​តែ​ប្រឈម។ Depression ឬ​បញ្ហា​ថប់បារម្ភ​អាច​បណ្ដាល​មក​ពី​បញ្ហា​ផ្សេងៗគ្នា ​ប៉ុន្តែ​ក្នុង​មាតិកា​នេះ​នឹង​មាន​ដំណោះស្រាយ

ចំណេះដឹងទូទៅ

ជំងឺថប់បារម្ភ

៤យ៉ាង អ្នកមានជំងឺថប់បារម្ភមិនគួរធ្វើនៅពេលយប់​​

អ្នក​ដែល​មាន​ជំងឺ​ថប់​បារម្ភ អាច​នឹង​ពិបាក​គេង​លក់​ស្កប់ស្កល់​នៅ​ពេល​យប់​​ ដោយ​សារ​តែ​ខួរ​ក្បាល​ធ្វើ​ការ​មិន​ឈប់​ និង​គិត​អំពី​រឿងរ៉ាវ​​ផ្សេង​ៗ​​​​កាល​ពី​អតីតកាល​ ឬ​ព្រួយបារម្ភ​ថា​អាច​នឹង​មាន​រឿង​អាក្រក់​កើត​​ឡើង​​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​។ ពិត​ណាស់​ ទោះ​បី​ជា​យើង​មិន​អាច​បញ្ឈប់​គំនិត​​ទាំង​នេះ​បាន​ទាំង​ស្រុង​យ៉ាង​ណា​ក្ដី​ ក៏​យើង​អាច​កាត់បន្ថយ​អានុភាព​​​របស់​វា​បាន​ខ្លះ​ដែរ​ ដោយ​ជៀសវាង​​ធ្វើ​រឿងរ៉ាវ​ខាង​ក្រោម​នេះ​​នៅ​ពេល​យប់​។ ១. ជជែក​​ជាមួយ​នឹង​មិត្តភក្ដិ ​ជា​ទូទៅ យើង​​នឹង​មាន​អារម្មណ៍​រំភើប​រីករាយ​នៅ​ពេល​ដែល​បាន​ជជែក​គ្នា​លេង​ជាមួយ​នឹង​មិត្តភក្ដិ​នៅ​ពេល​យប់​។ ប៉ុន្តែ ការ​ពិត​​ទៅ ភាព​រំភើប​ និង​ការ​ថប់​បារម្ភ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​យ៉ាង​ជិតស្និទ្ធ ហើយ​សូម្បី​តែ​អារម្មណ៍​វិជ្ជមាន​ ក៏​អាច​នាំ​ឲ្យ​មាន​ភាព​​រំជើបរំជួល​ដូច​គ្នា ដែល​ចំណុច​នេះ​អាច​ធ្វើ​ឲ្យ​ការ​ថប់​បារម្ភ​របស់​យើង​កាន់​តែ​អាក្រក់​ទៅ​ៗ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ប្រើប្រាស់​បណ្តាញ​សង្គម ទន្ទឹម​នឹង​នេះ​ដែរ ការ​លេង​Facebook, Instagram ឬ Twitter អាច​ជំរុញ​ឲ្យ​មាន​ការ​​ភ័យ​ខ្លាច​ក្នុង​ការ​ខកខាន​រឿងរ៉ាវ​រំភើប​ដែល​កំពុង​កើត​ឡើង​នៅ​កន្លែង​ណា​មួយ ឬ​មាន​អារម្មណ៍​សោកសៅ​នៅ​ពេល​ដែល​ឃើញ​ជីវិត​របស់​អ្នក​ដទៃ​ ឬ​មិត្តភក្ដិ​ពោរពេញ​ទៅ​ដោយ​ក្ដី​រីករាយ​ ស្រប​ពេល​ដែល​​ជីវិត​ខ្លួន​ឯង​ជួប​តែ​រឿង​​អាប់អួ​ហូត​មក។ [embed-health-tool-bmi] ៣. ជៀសវាង​ញ៉ាំ​ភេសជ្ជៈ​​មាន​ជាតិ​កាហ្វេអ៊ីន​ មួយ​វិញ​ទៀត ការ​ញ៉ាំ​​កាហ្វេ តែ​ ឬ​ភេសជ្ជៈ​ដែល​ផ្ទុក​ជាតិ​កាហ្វេអ៊ីន​ណា​មួយ អាច​នឹង​ធ្វើ​ឲ្យ​យើង​​​​គេង​​មិន​​លក់​​​រហូត​​ដល់​​​រំលង​អធ្រាត្រ​ក៏​មាន​​​ ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ថប់​បារម្ភ គឺ​កាន់​តែ​យ៉ាប់យ៉ឺន​ទ្វេ​ដង​។ ហេតុ​នេះ​ហើយ​ យើង​មិន​គួរ​ញ៉ាំ​​ភេសជ្ជៈ​ប្រភេទ​នេះ​ នៅ​កៀក​ម៉ោង​គេង​ឡើយ​។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ