ការសិក្សា៖ ជំងឺផ្លូវចិត្ដក៏ជាហេតុបង្កឲ្យមានជំងឺរ៉ាំរៃច្រើនប្រភេទ
ការសិក្សាថ្មីមួយបានចុះផ្សាយដោយ សារព័ត៌មាន CNN កាលពីថ្ងៃទី៤ ឧសភា កន្លងទៅបង្ហាញលទ្ធផលថា អ្នកដែលតែងតែមានជំងឺផ្លូវចិត្ដច្រើន ដូចជា ជំងឺបាក់ទឹកចិត្ដ ជំងឺថប់បារម្ភជាដើមនោះ គឺងាយនឹងវិវត្ដឲ្យកើតមានទៅជាជំងឺរ៉ាំរ៉ៃច្រើនប្រភេទ។ ជាក់ស្ដែងណាស់ថា ផ្នែកស្មារតី ក៏ដូចជា ខួរក្បាលរបស់យើងគឺមានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការបញ្ជាដឹកនាំរាងកាយឲ្យធ្វើចលនាជាប្រចាំថ្ងៃ ដូច្នេះការណ៍ដែល ខួរក្បាលរបស់យើងរវល់នឹងគិតរឿងពិបាកចិត្ដច្រើន ធុញថប់ច្រើន ក៏ដូចជាស្ពាយជំងឺបាក់ទឹកចិត្ដទៀតនោះ គឺជាមូលហេតុចំបងឈានទៅរកការកើតមានជំងឺរ៉ាំរ៉ៃផ្សេងទៀតក្នុងរាងកាយ។

ការសិក្សានេះបានធ្វើការពិសោធន៍ទៅលើអ្នកចូលរួមចំនួន ៤០ ៣៦០នាក់ ក្នុងតំបន់ Olmsted County សហរដ្ឋអាមេរិក ដោយពួកគេត្រូវបានកំណត់បែងចែកទៅតាមភេទ អាយុ ដែលមាន ២០ឆ្នាំ ៤០ឆ្នាំ និង ៦០ឆ្នាំ។ ក្នុងដំណើរការពិសោធន៍អ្នកទាំងនោះត្រូវបែងចែកជា ៤ក្រុម ដោយក្រុមទី១ គឺអ្នកដែលមានជំងឺថប់បារម្ភ ក្រុមទី២គឺអ្នកដែលមានជំងឺបាក់ទឹកចិត្ដ ក្រុមទី៣គឺអ្នកជំងឺបាក់ទឹកចិត្ដ និងថប់បារម្ភ និង ក្រុមទី៤គឺអ្នកមិនមានទាំងជំងឺថប់បារម្ភ ឬបាក់ទឹកចិត្ដ។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
អ្នកស្រីសាស្ដ្រាចារ្យ Jasmin Wertz ផ្នែកចិត្ដសាស្រ្ដនៅសាកលវិទ្យាល័យ University of Edinburgh នៅចក្រភពអង់គ្លេសមានប្រសាសន៍អំពីការពិសោធន៍នេះថា ទាំងស្រ្ដីដែលស្ថិតក្នុងវ័យទាំង៣ដែលចាត់ថ្នាក់ខាងលើ និង ប្រុសរសដែលស្ថិតក្នុងវ័យ២០ឆ្នាំ ហើយពួកគេទាំងអស់ដែលស្ថិតក្នុងក្រុមដែលមានជំងឺថប់បារម្ភ និង ជំងឺបាក់ទឹកចិត្ដមានភាគរយហារនិភ័យខ្ពស់កើតមានជំងឺរ៉ាំរ៉ៃ បើធៀបទៅនឹងអ្នកដែលមិនមានជំងឺផ្លូវចិត្ដ។ ជំងឺរ៉ាំរៃដែលចង់បង្ហាញពេលនេះ គឺមានដូចជា ជំងឺលើសឈាម ជំងឺហឺត ជំងឺថប់ដង្ហើមរ៉ាំរ៉ៃ និង ពពួកមហារីកជាច្រើនប្រភេទ។ ការសិក្សានេះមានទំនោរទៅលើវ័យក្មេងច្រើនជាងវ័យចំណាស់ព្រោះថា ពួកគេមានសុភាពល្អស្រាប់ ហើយកន្លងមកមនុស្សចាស់ យើងក៏បានដឹងដែរថា គាត់ភាគច្រើនប្រឈមនឹងកើតជំងឺរ៉ាំរៃ រួចទៅហើយ។

លទ្ធផលពិសោធន៍បានបង្ហាញថា ស្ដ្រីដែលមានវ័យ២០ឆ្នាំមានបញ្ហាផ្លូវចិត្ដដូចជាជំងឹបាក់ទឹកចិត្ដ ថប់បារម្ភ មានភាគរយនឹងកើតមានជំងឺរ៉ាំរៃ ៦១% បើធៀបទៅនឹងអ្នកដែលគ្មានជំងឺផ្លូវចិត្ដ។ ចំណែកស្រី្ដវ័យ៦០ឆ្នាំ មានត្រឹមតែ ៥%ប៉ុណ្ណោះធៀបទៅនឹងករណីដូចគ្នា។ ចំពោះបុរសវិញវ័យ២០ឆ្នាំដែលមានជំងឹបាក់ទឺកចិត្ដ និងជំងឺថប់បារម្ភ ក៏មានភាគរយខ្ពស់អាចនឹងកើត ជំងឺរ៉ាំរៃដល់ទៅ ៧១%បើធៀបទៅនឹងអ្នកធម្មតា។ បើវ័យ៦០ឆ្នាំមាន៨%ប៉ុណ្ណោះ។