backup og meta

មាន​សញ្ញាមួយចំនួននេះ បង្ហាញថាយើងជាមនុស្ស​មានកម្លាំងចិត្ត និងស្មារតីរឹងមាំ

មាន​សញ្ញាមួយចំនួននេះ បង្ហាញថាយើងជាមនុស្ស​មានកម្លាំងចិត្ត និងស្មារតីរឹងមាំ

វិន័យ​ក្នុង​ការ​រស់​នៅ ដែល​​ផ្សំ​ដោយ​​​ការ​ព្យាយាម អត់​ធន់ នឹង​នាំ​ឱ្យ​មនុស្ស​​យើងខិត​ទៅ​រក​ក្តី​ស្រមៃ និង​ភាព​ជោគ​ជ័យ​ដែល​ខ្លួន​ប្រាថ្នា។ អ្នក​ជំនាញ​ចិត្ត​សាស្រ្ត​ជា​ច្រើន​បាន​លើក​ឡើង​រួម​គ្នា​នូវ​ចំណុច​រួម​មួយ​ចំនួនដែល​សម្គាល់​ទៅ​ប្រភេទ​មនុស្ស​ មាន​ស្មារតី និង​ទឹក​ចិត្ត​ខ្លាំង​ មិន​ចុះ​ចាញ់​ឧបសគ្គ ដើម្បី​ដើរ​ទៅ​រក​គោល​ដៅ​ជោគ​ជ័យ​របស់​ពួ​ក​គេ។ អុីចឹង​គ្នា​យើង​មាន​ចូល​ចំណុច​មួយ​ណា​ដែរ​?

១. សមត្ថភាព​គ្រប់​គ្រង​អារម្មណ៍ និង​​ហេតុផល

អ្នក​ជំនាញ​​ចិត្ត​សាស្រ្ត​បាន​​លើក​ឡើង​ថា អ្នក​ដែល​​មាន​​វិន័យ​ខ្លាំង​​លើ​​ខ្លួន​ឯង​ពុំ​មែន​គ្មាន​អារម្មណ៍​​ គ្មាន​ទឹក​ចិត្ត​ ទៅ​លើ​សកម្មភាព​​រស់​នៅ​របស់​ខ្លួន​នោះ​​ទេ ប៉ុន្តែ​​អ្នកទាំងនោះ​​មាន​សមត្ថភាព​គ្រប់​គ្រង​អារម្មណ៍​បាន​ល្អ ពោល​គឺ​បែង​ចែក​ថា នៅ​ពេល​ណា​ត្រូវ​ប្រើ​អារម្មណ៍​ផ្សារ​ភ្ជាប់​ទៅ​នឹង​គំនិត​​ហេតុ​ផល​ត្រឹម​ត្រូវ ដែល​នាំ​ឱ្យ​ការ​សម្រេច​ចិត្ត​​​​​របស់​ពួក​គេ​ច្រើន​ជោគ​ជ័យ​។ ចំណុច​នេះ​មាន​ន័យ​ថា អ្នកទាំងនោះ​​​ចេះ​បែង​ចែក ​ប្រើ​​អារម្មណ៍​ និង​ហេតុផល​បញ្ចូល​គ្នាលើ​សកម្មភាព​រស់​នៅ​ប្រចាំថ្ងៃ​។​​

អត្ថបទពាក់​ព័ន្ធ៖

២. ដឹង​​ច្បាស់​ និង​ទទួល​ស្គាល់​ភាព​​ខ្សោយ​របស់​ខ្លួន​

ផ្អែក​តាម​ការ​សិក្សា អ្នក​មាន​កម្លាំង​ផ្លូវ​ចិត្ត​ខ្លាំង​ទទួល​​ស្គាល់ និង​ដឹង​ច្បាស់ពីចំណុចខ្វះខាតរបស់ខ្លួន​ ប៉ុន្តែ​អ្វី​ដែល​​នៅ​តែ​ជា​ភាព​ខ្លាំង​នោះ​ គឺ​ការ​មិន​បោះ​បង់​នូវ​​ការ​ព្យាយាម​ និង​សាក​ល្បង​រក​វិធី​ដោះ​ស្រាយ​បញ្ហា​។ ដូច​នេះ គេ​អាច​សម្គាល់​​ក្នុង​ជីវភាព​​រស់​នៅ​ឃើញ​ថា មនុស្ស​ប្រភេទ​នេះ ច្រើន​​ហ្វឹក​ហាត់​ខ្លួន​ប្រឈម​នឹង​បញ្ហា​​ផ្សេង​ៗ​។

៣. ប្រឈម​ នឹង​ភាព​បរាជ័យ​បាន

អ្នកចិត្ត​សាស្រ្តអាច​សម្គាល់​ឃើញ​ថា អ្នក​​ដែល​​មាន​កម្លាំង​ផ្លូវ​ចិត្ត​ខ្លាំង ការជួបប្រទះនឹងការ​បរាជ័យ​មួយ​ចំនួន​​មិន​បាន​បង្អាក់​ជំហាន​ដើរ​ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ​​របស់​ពួក​គេ​​​នោះ​ទេ។ អ្នក​ទាំង​នោះ​​ច្រើន​ប្រឈម និង​​កែច្នៃបញ្ហា​ កែប្រែ​ភាព​បរាជ័យ​ទាំង​នោះ​ទៅ​ជាផ្លូវមួយ​ឈាន​ទៅ​រក​ដំណោះ​ស្រាយបាន​ប្រសើរ និង​មាន​ប្រសិទ្ធភាព​ជាង​មុន។ ​​​​​ទាំង​​នេះ គឺ​ជា​សញ្ញា​នៃ​ការ​អភិវឌ្ឍ​ខ្លួន ដែល​​កើត​មាន​ចំពោះ​​អ្នក​មាន​​ផ្លូវ​ចិត្ត និង​ស្មារតី​​ខ្លាំង​។

អត្ថបទពាក់​ព័ន្ធ៖

៤. ដឹង​ពី​​ពេល​ដែល​ត្រូវ​បោះ​បង់​រឿង​អ្វី​មួយ​​ចោល

មិន​បោះ​បង់ មិន​ចុះ​ចាញ់​ងាយ​ៗ​ដើម្បី​ហេតុ​ផល​ត្រឹម​ត្រូវ​ជា​រឿង​មួយ តែ​ក្នុង​ករណី​​មួយ​​ចំនួនដែល​លើស​ពី​សមត្ថភាព​​ដើម្បី​សម្រេច ឬ​អាច​ប្រមើល​មើល​ថា ការ​ខំ​ប្រឹង​ប្រែង​អស់​សមត្ថភាព​នឹង​ពុំ​បាន​ផល ដូច​ពង​មាន់​ជល់​នឹង​ថ្ម នោះ​ជា​រឿង​ដែល​គេ​នឹង​បោះ​បង់​ចោល​ពុំ​មាន​ការ​សោក​ស្តាយ។ ចំណុច​នេះ អ្នក​ជំនាញ​​​​ចិត្ត​សាស្រ្ត​បង្ហាញ​ថា​​ជា​​ភាព​វៃ​ឆ្លាត​ផង​ដែររបស់​មនុស្ស​មាន​ស្មារតី​រឹង​មាំ​ល្អ។

៥. គោល​ដៅ​ច្បាស់​លាស់

អ្នក​មាន​ស្មារតី​ និង​ផ្លូវ​ចិត្ត​ខ្លាំងពួក​គេ​ដឹង​នូវ​គោលដៅ​ច្បាស់​របស់​គេថា​នឹង​ត្រូវ​ធ្វើ​អ្វី ជ្រើស​ដើរ​ទៅ​តាម​ផ្លូវ​ណា​មួយ ជា​មួយ​​ភាព​ស្ងប់ និង​ការ​លើក​ទឹក​ចិត្ត​ និង​ក្តី​សង្ឃឹម​ពី​ក្នុង​ខ្លួន។ ដូច​នេះ​ហើយ គេ​អាច​សម្គាល់​ឃើញ​ពីដំណើរ​ទៅ​ភាព​​ជោគជ័យ​របស់​ពួក​គេ មិន​ងាយ​នឹង​របូត​ ឬ​កម្រ​និង​បរាជ័យណាស់​៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://ideapod.com/13-signs-you-are-mentally-stronger-than-others/?utm_source=catalyst&utm_medium=link&utm_campaign=ea&fbclid=IwAR0RDKHjiPlmhmuVzb47UXI0bvvIaGM2rP6pty4U7mH00Qzx9sB1kYNb90g

កំណែ​ប្រែបច្ចុប្បន្ន

17/06/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ការធ្លាក់ទឹកចិត្តតាមរដូវកាល ឬការធ្លាក់ទឹកចិត្តខុសគ្នាដូចម្តេច?

​ស្តាប់ចម្រៀងប្រភេទនេះ ជួយអ្នកហាត់ប្រាណមានស្មារតីកាន់តែក្លៀវក្លា


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ Jun 17, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម