បញ្ហាភ្លេចភ្លាំង បាត់ការចងចាំ កើតមានលើមនុស្សជាច្រើន កុំថាឡើយតែមនុស្សចាស់ សូម្បីក្មេងវ័យ ម្ភៃក្រាស់ ឬ ៣០ស្ដើង ក៏ជួបបញ្ហានេះដែរ។ តែចុងក្រោយនេះ អ្នកវិទ្យាសាស្ត្រ រកឃើញថា ជំងឺបាត់ការចងចាំ (Alzheimer) កើតឡើងលើស្ត្រី ច្រើនជាងបុរស។ តើដោយសារមូលហេតុអ្វី?
តួលេខនៅចក្រភពអង់គ្លេស ស្ត្រីប្រមាណ ៥០ម៉ឺននាក់ មានជំងឺភ្លេចភ្លាំង (Dementia) ខណៈបុរស មានប្រមាណ ៣៥ម៉ឺននាក់ ដោយមនុស្សភាគច្រើន កើតជំងឺភ្លេចភ្លាំង នៅអាយុ ៦៥ឆ្នាំ។ អ្នកវិទ្យាសាស្ត្រ ថា ស្ត្រីភាគច្រើន មានជំងឺ Alzheimer ដែលជាមួលហេតុបណ្ដាលឲ្យកើតជំងឺភ្លេចភ្លាំង។ ជំងឺ Alzheimer នេះ ក៏កើតមានលើមនុស្សវ័យក្មេងផងដែរ។
ងាយមកមូលហេតុវិញ អ្នកវិទ្យាសាស្ត្រមកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ Vanderbilt របស់អាមេរិក បានធ្វើការសិក្សា ដោយស្កេនខួរក្បាលស្រ្តី និងបុរស រាប់រយនាក់ ពិនិត្យលើលក្ខណៈប្រូតេអ៊ីនមួយ ឈ្មោះ Tau។ លក្ខណៈមួយនៃជំងឺ Allzheimer គឺការកកើតប្រូតេអ៊ីន Tau និង Amyloid នៅក្នុងខួរក្បាល។ នៅពេលប្រូតេអ៊ីនទាំងនេះ ផលិតជាតិពុល វានឹងសម្លាប់កោសិកាខួរក្បាល ដែលបណ្ដាលឲ្យមានបញ្ហាចងចាំ។
ប៉ុន្ដែអ្នកវិទ្យាសាស្ត្រ រកឃើញភាពខុសគ្នារវាងភេទ ដែលប្រូតេអ៊ីន Tau បានរាលដាលនៅក្នុងខួរក្បាល។ ស្ត្រីមានការពាក់ព័ន្ធខ្ពស់ជាមួយទីតាំងក្នុងខួរក្បាល ដែលប្រតេអ៊ីន Tau កកើត ដូច្នេះខួរក្បាលស្រ្តី ប្រឈមនឹងការរីករាលដាលដោយប្រូតេអ៊ីន Tau និងបណ្ដាលឲ្យធ្លាក់ចុះមុខងារចងចាំ។
អត្ថបទពាក់ព័ន្ធ៖