backup og meta

មើលរឿងរន្ធត់ មិនចេះតែមើលទេ តែមានប្រយោជន៍ច្រើន បើមើលត្រូវពេល

មើលរឿងរន្ធត់ មិនចេះតែមើលទេ តែមានប្រយោជន៍ច្រើន បើមើលត្រូវពេល

រឿង​រន្ធត់ ដូច​ជា​រឿង​ខ្មោច រឿង​​គ្រោះ​មហន្តរាយ​ផ្សេង​ៗ ជា​ផ្នែក​មួយ​នៃ​ការ​កម្សាន្ត​អារម្មណ៍​តាម​រយៈ​​ការ​ទស្សនា​ ដែល​​មាន​គ្នា​យើង​ខ្លះ​ចូល​ចិត្ត និង​មិន​ចូល​ចិត្ត។ ដោយ​ឡែក​ សម្រាប់ ការ​ទស្សនា​រឿង​ប្រភេទ​នេះ នឹង​មាន​គុណ​ប្រយោជន៍​ផង​ដែរ សម្រាប់​ផ្លូវ​ចិត្ត​ បើ​មើល​ត្រូវ​តាម​ពេល​វេលា។

​អ្នក​ជំនាញ​ចិត្ត​សាស្រ្ត​ នៃ​សាកលវិទ្យាល័យ​ Washington Medical Center-Roosevelt លោក​បណ្ឌិត​ Kristen Lindgren បាន​លើក​ឡើង​ថា ប្រភេទ​រឿង​រន្ធត់​អាច​ជួយ​​ឱ្យ មនុស្ស​បំបាត់​ភាព​ភ័យ​ខ្លាច​ នូវ​អ្វី​ដែល​ជា​ចំណុច​ខ្សោយ​របស់​ខ្លួន​ ឧទាហរណ៍​ដូច​ទៅ​នឹង អ្នក​ជំងឺ​ Phobia (រោគ​ខ្លាច​) ខ្លាច​សត្វ​ពីង​ពាង ខ្លាច​ទី​ខ្ពស់ ខ្លាច​រូប​ត្លុក អាច​ជម្នះ​ទៅ​នឹង​ភាព​ភ័យ​ខ្លាច​ទាំង​នោះ​បាន ដោយ​សារ​ទម្លាប់​​ប្រឈម​នឹង​រឿង​ទាំង​នោះ​ពី​​ផ្នែក​តូច​ៗ​ទៅ។ ត្រង់​នេះ​ អ្នក​ជំនាញ​ បាន​អះ​អាង​​ថា រឿង​​រន្ធត់​ ជួយ​ឱ្យ​ អ្នក​មើល​ អាច​ប្រឈម​នឹង​ភាព​ភ័យ​ខ្លាច​ ដែល​ខ្លួន​ធ្លាប់​មាន​ និង​ហ៊ាន​ប្រឈម​ ស្ថានការណ៍​រន្ធត់​ ដែល​អាច​កើត​មាន​នៅ​​អនាគត​បាន ដែល​ភាសា​បច្ចេក​ទេស​នៃ​វិធី​នេះ​ ហៅ​ថា “Exposure Theraphy”។

យ៉ាង​ណា​មិញ អ្នក​​ជំនាញ​បាន​ណែ​នាំ​ ឱ្យ​ប្រើ​វិធី​ខាង​លើ គឺ​នៅ​ពេល​ដែល​ទំនេរ អារម្មណ៍​ល្អ ឬ​ពេល​លំហែ​កាយ ដោយ​ជ្រើស​រើស​មើល​ប្រភេទ​រឿង​រន្ធត់​​​ដែល​ខ្លួន​ចូល​ចិត្ត​មើល​​ជា​មុន។ ដោយ​ឡែក អ្នក​ជំនាញ​ក៏​បាន​​ណែនាំ ដែរ​ថា ពេល​ដែល​ពុំ​គួរ​មើល​នោះ គឺ​នៅ​ពេល​មុន​ចូល​គេង ព្រោះ​វា​អាច​រំខាន​ដល់​ដំណេក​ ដោយ​សារ​រឿង​រន្ធត់ អាច​ធ្វើ​ឱ្យ អារម្មណ៍​ភ្ញាក់​ បង្ក​ជា​ភាព​តាន​តឹង ស្រប​ពេល​រាង​កាយ​ ត្រូវ​ដល់​ពេល​សម្រាក។

អត្ថបទពាក់ព័ន្ធ៖

ដូច​នេះ តាម​រយៈ​វិធី​ខាង​លើ អ្នក​ជំនាញ​ បាន​ចាត់​ទុក​ថា ប្រភេទ​រឿង​រន្ធត់ ​ជា​ប្រយោជន៍​មួយ​​ផង​ដែរ សម្រាប់​ផ្លូវ​ចិត្ត បើ​ចេះ​ប្រើ​​ប្រាស់ ក្នុង​ពេល​វេលា​ត្រឹម​ត្រូវ៕ ​

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

​​

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://rightasrain.uwmedicine.org/life/leisure/horror-movies-mental-health

កំណែ​ប្រែបច្ចុប្បន្ន

04/11/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តិចនិច ៧ យ៉ាងបញ្ចៀសការភ័យពេលប្រឡង


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ មាន រតនា · កែ Nov 04, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម