គ្នាយើងពិតជាបានដឹងហើយថាតន្ត្រីមានឥទ្ធិពលវិជ្ជមានមកលើអារម្មណ៍របស់យើង ទោះបីជាតន្ត្រីបែបកម្សត់ក៏ដោយ។ ជាការពិតតន្ត្រីជួយបណ្ដេញភាពសោកសៅ និងទុក្ខកង្វល់របស់យើង ហើយបង្កើនភាពរីករាយ និងផ្លាស់ប្ដូរអារម្មណ៍យើងទៀតផង។ ហេតុនេះហើយទើបតន្ត្រីបានតាក់តែងឡើងជាវត្ថុប្រឆាំងការបាក់ទឹកចិត្ត។
តើតន្ត្រីជះឥទ្ធិពលដល់ខួរក្បាលយ៉ាងដូចម្ដេច?
ដោយសារតែតន្ត្រីបានជះឥទ្ធិពលទៅផ្នែកជាច្រើននៃខួរក្បាល ដូចនេះអ្នកឯកទេសមួយចំនួនតូចបានចាប់យកតន្ត្រីធ្វើជាផ្លូវសម្រាប់កាត់បន្ថយការបាក់ទឹកចិត្ត និងទុក្ខកង្វល់។ ផ្នែកជាច្រើននៃខួរក្បាលជាពិសេសតំបន់ hippocampus prefrontal និងcortexមានមុខងារទៅសម្របសម្រួលជាមួយនឹងការរំជួលចិត្ត ហើយអារម្មណ៍យើងនឹងទៅគ្រប់គ្រងចង្វាក់ rhythm meter timber និងpitch របស់តន្ត្រី។
ដោយសារតែមានសមត្ថភាពក្នុងការកែសម្រួលផ្នែកខ្លះនៃខួរក្បាលគ្រូពេទ្យព្យាបាលជាច្រើនបានប្រើប្រាស់តន្ត្រីជាចម្បង។ ជាឧទាហរណ៍គ្រូពេទ្យព្យាបាលដោយប្រើប្រាស់តន្ត្រីដើម្បីបង្រៀនជនរងគ្រោះដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ឬអ្នកជំងឺត្រដិតឲ្យនិយាយបានវិញ ឬប្រកបពាក្យឲ្យបានច្បាស់។ បន្ថែមពីនេះទៀតបច្ចុប្បន្នគឺមានការព្យាបាលបែបកែប្រែអារម្មណ៍ដោយប្រើតន្ត្រីសម្រាប់ព្យាបាលការបាក់ទឹកចិត្ត និងទុក្ខកង្វល់ទៀតផង។
អត្ថបទពាក់ព័ន្ធ៖
តន្ត្រីអាចជួយឲ្យយើងសប្បាយចិត្ត
ទោះបីជាភាពសោកសៅ ឬការបាក់ទឹកចិត្តតោងជាប់ខ្លួនយើងក៏ដោយ មនុស្សជាច្រើននៅតែស្ដាប់តន្ត្រីសប្បាយៗ ដែលនេះគឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុតសម្រាប់អ្នកដែលមានអារម្មណ៍មិនសប្បាយចិត្ត។ ច្រើនឆ្នាំមកហើយមនុស្សមួយចំនួនធំបានសប្បាយចិត្តក៏ដោយសារតែតន្ត្រីដែរ។ មូលហេតុនោះគឺដោយសារតែសំឡេងស្ងប់របស់តន្ត្រីបានចូលរួមក្នុងការបង្កើតនៃអ័រម៉ូនសេរ៉ូតូនីនដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកសេចក្ដីសប្បាយរីករាយនិងលួងលោម។ លើសពីនេះទៀតតន្រ្តីក៏ជំរុញដល់ការបញ្ចេញអ័រម៉ូនដូប៉ាមីនដែលជា neurotransmitter មានមុខងារយ៉ាងសំខាន់សម្រាប់បង្កើនអារម្មណ៍។ ចំណែកអ័រម៉ូនណូអេពីណេព្រីនវិញធ្វើឲ្យយើងរីករាយ និងមានការផលិតជាច្រើននៅពេលយើងស្ដាប់តន្ត្រី។
តន្ត្រីអាចជាប្រភពនៃការជំរុញទឹកចិត្ត
បទចម្រៀងជាច្រើនត្រូវបានសរសេរឡើងដើម្បីផ្ដល់នូវសារដែលរីករាយ។ ជាឧទាហរណ៍មានបទចម្រៀងដូចជា “You Raise Me Up”ដោយលោកJosh Groban,” “Stronger”ដោយអ្នកនាងKelly Clarksonនិង’Fix You”ដោយក្រុមតន្ត្រីCold Play -ល-។អត្ថន័យខ្លឹមសារចម្រៀងពោរពេញទៅដោយអារម្មណ៍រីករាយនៃចម្រៀងដែលបានក្លាយជាប្រភពនៃការជំរុញទឹកចិត្តឲ្យអ្នកមានអារម្មណ៍ល្អឡើងវិញ។ នៅពេលដែលយើងពិបាកចិត្តយើងអាចស្ដាប់បទភ្លេងដែលយើងចូលចិត្តឬស្ដាប់បទចម្រៀងថ្មីៗហើយយើងក៏អាចរកបាននៅលើបណ្ដាញអ៊ីនធឺណិតក្នុងបញ្ជីបទចម្រៀងដែលមានអត្ថន័យវិជ្ជមាន។
អត្ថបទពាក់ព័ន្ធ៖
- ស្តាប់ចម្រៀង មានឥទ្ធិពលល្អខ្លាំងលើខួរក្បាល
- ឧស្សាហ៍ខឹង ឬមួម៉ៅញឹក នេះវិធីងាយៗជួយឲ្យអារម្មណ៍ល្អឡើងវិញ
- តិចនិកសាមញ្ញៗ តែបំបាត់អារម្មណ៍ឯកោពេលនៅម្នាក់ឯង ហើយបើអផ្សុក អាចសាកបាន
តន្ត្រីអាចបំបាត់ភាពតានតឹង
ភាពតានតឹងអាចបណ្ដាលមកពីរឿងជាច្រើនដូចជាការងារ ទំនាក់ទំនងបុគ្គល និងបញ្ហាលុយកាក់ជាដើម។ ជម្រើសដ៏ល្អគឺគួរតែស្ដាប់តន្ត្រី នោះទុក្ខកង្វល់យើងនឹងបានធូរស្បើយ។ ការស្ថិតនៅជាមួយតន្រ្តីដែលមានសភាពលួងលោម គឺជាការព្យាបាលដ៏មានប្រសិទ្ធភាពបំបាត់ស្ត្រេស និងសាច់ដុំបានសម្រាកទៀតផង។
រលកសញ្ញាខួរក្បារបស់យើងអាចមានការប្រែប្រួល
តន្ត្រីមិនត្រឹមតែកែប្រែអារម្មណ៍ដែលយើងមាននៅពេលនេះទេ តន្រ្តីក៏អាចផ្លាស់ប្ដូរអារម្មណ៍យើងនៅពេលអនាគតបានផងដែរ។ តាមការសិក្សាបានបញ្ជាក់ថារលកសញ្ញាខួរក្បាលរបស់យើងកំពុងពិចារណាកែប្រែដោយតន្ត្រី ទោះបីនៅពេលមិនបានស្ដាប់ក៏ដោយ។ ការបញ្ជាក់នេះមានន័យថាការស្ដាប់តន្ត្រីគឺធ្វើឲ្យយើងពោរពេញទៅដោយអារម្មណ៍វិជ្ជមាន។
ការគិតរបស់យើងអាចផ្លាស់ប្ដូរ
ភាពសោកសៅអាចនៅជាប់យូរអង្វែង និងមិនអាចប្រកែកបាន។ អ្វីដែលយើងគួរធ្វើនោះគឺស្ដាប់បទភ្លេងដែលយើងចូលចិត្ត។អ្នកឯកទេសបានបង្ហាញថាការស្ដាប់តន្ត្រីផ្ទាល់គឺជាវេទមន្តជួយយើងក្នុងការសម្រេចការគិតសប្បាយៗ។ តន្ត្រីពិតជាអស្ចារ្យខ្លាំងណាស់! រួមបញ្ចូលជាមួយគុណសម្បត្តិដែលបានរៀបរាប់ខាងលើ ឱសថប្រឆាំងការបាក់ទឹកចិត្តមើលទៅលក់មិនដាច់នោះទេ ព្រោះគ្មានអ្នកណាទៅចាប់យករបស់ថ្លៃនៅពេលដែលតន្ត្រីសំបូរទៅដោយគុណសម្បត្តិគ្រប់យ៉ាង។
អត្ថបទពាក់ព័ន្ធ៖
- ទទួលបានវីតាមីន N ពីធម្មជាតិបៃតង ស្មើនឹងថ្នាំទិព្វជួយសុខភាពផ្លូវចិត្ត
- តិចនិកជួយថែរក្សាសុខភាព ពេលកំពុងបាក់ទឹកចិត្ត
- មានសញ្ញាទាំងនេះអត់ បើមានស្ត្រេសដល់កំពូលហើយ
- បើដឹងខ្លួនថាស្រ្តេសខ្លាំង ហើយមិនរកពេលលំហែខ្លះ អាចឈានដល់ដំណាក់កាលកាន់តែយ៉ាប់
ក្នុងករណីមានសំណួរ មន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុតសូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕