យើងតែងឮការនិយាយតៗគ្នាមកថា ការដែលយើងចូលចិត្តប្រឡែងលេង ឬនៅក្បែរសត្វឆ្មាញឹកញាប់ ធ្វើឲ្យកើតជំងឺហឺតបាន ដោយរោមតូចៗរបស់ឆ្មាដែលជ្រុះ ជ្រៀតចូលតាមរយៈផ្លូវដង្ហើមយើង។ តើរោមឆ្មា និងពពួករោមសត្វផ្សេងទៀតពិតជាអាចបង្កឲ្យកើតជំងឺហឺតមែនឬយ៉ាងណា?
ហឺតជាជំងឺម្យ៉ាងដែលកើតមានលើមនុស្សទាំងចាស់ទាំងក្មេង ធ្វើឲ្យតូចចង្អៀត និងរលាកផ្លូវដង្ហើម ពិបាកដកដង្ហើម ហត់ដង្ហក់ ក្អក ឈឺទ្រូង ។ រោមសត្វគ្រប់ប្រភេទ ពិសេសរោមសត្វឆ្មាដែលយើងចិញ្ចឹម និងរស់នៅក្នុងផ្ទះជាមួយរាល់ថ្ងៃ ក៏ជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀតដែលជំរុញឲ្យកើតជំងឺហឺតដែរ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
ការប៉ះពាល់ ឬស្រូបសារធាតុបង្កអាលែកហ្ស៊ីពីរោមសត្វនឹងធ្វើឲ្យប្រព័ន្ធភាពស៊ាំយើងមានប្រតិម្មតបខ្លាំង នាំឲ្យរោគសញ្ញានៃជំងឺហឺតក៏កាន់តែអាក្រក់ដែរ។ សត្វចិញ្ចឹមដូចជាទន្សាយ ឆ្មា ឆ្កែ ឬបក្សី សុទ្ធតែអាចជំរុញឲ្យមានប្រតិកម្មអាលែកហ្ស៊ីលើអ្នកមានជំងឺហឺត។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ
១-មូលហេតុបណ្តាលឲ្យកើតហឺត
– តំណពូជ
– ធ្វើការហត់ខ្លាំងពេក
– មេរោគនៅតាមផ្លូវដង្ហើម
– ស្រូបផ្សែងបារី ឬផ្សែងពុលផ្សេងៗ
– ស្រូបធូលី រោមសត្វ ឬលម្អងផ្កា
– អាលែកហ្ស៊ីអាហារ ឬថ្នាំពេទ្យមួយចំនួន
– អារម្មណ៍រំជើបរំជួលខ្លាំង ឬតានតឹងខ្លាំង
– អាកាសធាតុប្រែប្រួលពីក្តៅទៅត្រជាក់។
អត្ថបទគួរអាន៖
កុំចូលចិត្តដុតធូបច្រើនៗពេក ពេលស្រូបផ្សែងចូលទៅមានបញ្ហាច្រើនមុខ ថែមទាំងបង្កជាជំងឺមហារីក
ចង់ដឹងថាសួតមានបញ្ហាឬអត់ សង្កេតមើលសញ្ញាទាំង៧នេះ
២- រោគសញ្ញានៃជំងឺហឺត
ហឺតជាជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ និងឆាប់មានប្រតិកម្មជាមួយបរិស្ថាន ចំណីអាហារ អាកាសធាតុជាដើម ដូច្នេះហើយយើងត្រូវចាំបាច់ដឹងពីរោគសញ្ញាមួយចំនួនជាមុន ហើយក្នុងករណីដែលធ្ងន់ធ្ងរត្រូវប្រញាប់ទៅជួបគ្រូពេទ្យ។
– ក្អករាំរ៉ៃ
– ដកដង្ហើមឮសូរសំឡេង
– ហត់ខ្លាំង
– អស់កម្លាំង
– ងាយប្រតិកម្ម។
[embed-health-tool-vaccination-tool]