ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ ជាជំងឺរលាកសួត ដែលរារាំងលំហូរខ្យល់ចេញពីសួត។ ជំងឺនេះមានរោគសញ្ញាផ្សេងៗ ហើយរោគសញ្ញាទូទៅបំផុតគឺពិបាកដកដង្ហើម។ រោគសញ្ញាសំខាន់ៗផ្សេងទៀត រួមមានការដកដង្ហើមតឹងៗ ក្អកស្ងួតជាប់រហូត ការបង្ករោគលើទ្រូង តឹងទ្រូង និងអស់កម្លាំង។
អ្នកដែលកើតជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ អាចមានឱកាសខ្ពស់ក្នុងការកើតជំងឺមួយចំនួន ដូចជាបញ្ហាបេះដូង មហារីកសួត និងជំងឺពាក់ព័ន្ធផ្សេងទៀត។ ដូច្នេះហើយ ដើម្បីការពារសួតឲ្យមានសុខភាពល្អ និងជៀសផុតពីជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ គ្នាយើងគប្បីអនុវត្តតាមតិចនិកខាងក្រោម។
១. ឈប់ជក់បារី
ជារឿយៗ ការជក់បារីជាមូលហេតុនាំឲ្យកើតបញ្ហាផ្លូវដង្ហើមទាំងឡាយ។ ចំពោះអ្នកជក់បារីជាប្រចាំ អាចវិវត្តទៅជាបញ្ហាផ្លូវដង្ហើមមួយចំនួននៅក្នុងរយៈពេលណាមួយ។ ដូចនេះ ដើម្បីពង្រឹងសុខភាពសួត និងផ្លូវដង្ហើម យើងគប្បីបញ្ឈប់ការជក់បារីឲ្យបានឆាប់កាន់តែប្រសើរ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
២. លំហាត់ប្រាណដកដង្ហើម
ការធ្វើលំហាត់ប្រាណដកដង្ហើម អាចបង្កើនសមត្ថភាពសួតរបស់យើង។ ចំណែកឯការហាត់យូហ្គាក៏ជួយឲ្យយើងយល់កាន់តែច្បាស់អំពីលំហាត់ប្រាណដកដង្ហើមទាំងនោះ ព្រមទាំងអាចរក្សារូបរាងសមសួនក្នុងពេលតែមួយ។
[embed-health-tool-bmi]
៣. គ្រប់គ្រងកម្រិតស្រ្តេស
ការគ្រប់គ្រងសុខភាពផ្លូវចិត្តឲ្យបានល្អ ក៏អាចជួយឲ្យយើងរួចផុតពីបញ្ហាសុខភាពផ្លូវកាយបានមួយកម្រិតដែរ។ ប្រសិនបើយើងមានកម្រិតស្តេ្រសខ្ពស់ អាចបង្កជាការថប់បារម្ភ ក៏ដូចជាការបង្កើនឱកាសនៃការកើតជំងឺផ្សេងៗ។
៤. គុណភាពខ្យល់នៅក្នុងផ្ទះ
គ្នាយើងមួយចំនួនតែងតែគិតថា យើងអាចប៉ះពាល់នឹងខ្យល់ពុលនៅពេលដែលយើងចេញទៅខាងក្រៅប៉ុណ្ណោះ។ ប៉ុន្តែ គុណភាពខ្យល់នៅក្នុងផ្ទះក៏ជារឿងសំខាន់ផងដែរ។ ដើម្បីបង្កើនគុណភាពខ្យល់ល្អនៅក្នុងផ្ទះ យើងគប្បីប្រើប្រាស់ម៉ាស៊ីនបន្សុទ្ធខ្យល់។
៥. ធ្វើលំហាត់ប្រាណជាទៀងទាត់
ការហាត់ប្រាណជួយពង្រឹងសាច់ដុំ និងធ្វើឲ្យរាងកាយសមសួន ព្រមទាំងមានសុខភាពល្អ។ យើងគប្បីហាត់ប្រាណប្រហែល២០ ទៅ៣០នាទី ដូចជាការដើរ ឬហែលទឹក ដើម្បីជួយឲ្យសួតរបស់យើងមានសុខភាពល្អ ក៏ដូចជាជៀសផុតពីជំងឺផ្សេងៗ។
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង