backup og meta

របារយការណ៍ជំងឺអេដស៍៖ កម្ពុជា មានអ្នកឆ្លងថ្មី៤នាក់ក្នុងមួយថ្ងៃ

របារយការណ៍ជំងឺអេដស៍៖ កម្ពុជា មានអ្នកឆ្លងថ្មី៤នាក់ក្នុងមួយថ្ងៃ

ជំ​ងឺ​អេដស៍ នៅ​តែ​ជា​បញ្ហា​ប្រឈម​សម្រាប់​កម្ពុជា ដោយ​សារ​តែ​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន​៤នាក់​​ក្នុង​១​ថ្ងៃ និង​មាន​ចំនួន​អ្នក​ស្លាប់​៣នាក់​ក្នុង​១​ថ្ងៃ ស្រប​ពេល​ដែល​កំណើន​នៃ​ការ​ឆ្លង​ថ្មី​ទាំង​នោះ គឺ​ស្ថិតក្នុង​ចំណោម​បុរស និង​ក្មេង​ប្រុស ដែល​ស្រឡាញ់​ភេទ​ដូចគ្នា ដែលមាន​រហូត​ដល់​៧៩% ក្នុង​ចំណោម​អ្នក​ផ្ទុក​មេរោគ​អេដស៍​សរុប​ ៧៦ ០០០​នាក់​។ នេះ​បើយោង​ទៅ​តាម​របាយ​ការណ៍​ដែល​ Hello គ្រូពេទ្យ ទទួល​បាន​កាលពីល្ងាច​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២៣​។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

លោក​អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បាន​ថ្លែង​ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៣ បាន​ថ្លែ​ងថា៖ «យោងតាមប្រភពទិន្នន័យសង្ខេបឆ្នាំ២០២២ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងអង្គការ UNAIDS បានឱ្យដឹងថា ចំនួនប៉ាន់ស្មានអ្នកផ្ទុក       មេរោគអេដស៍សរុប មានប្រមាណ ៧៦.០០០នាក់»។

លោក​បាន​បន្ត​ថា៖​ «ចំនួនប៉ាន់ស្មាននៃអ្នកឆ្លងថ្មី មាន ១.៤០០នាក់ (មានការកើនឡើង ៣០០នាក់ បើប្រៀបធៀបនឹងតួលេខក្នុងឆ្នាំកន្លងទៅ ដែលមានត្រឹមតែ ១.១០០នាក់ប៉ុណ្ណោះ) និងអ្នកស្លាប់មានចំនួន ១.១០០នាក់ ( ឬមានមនុស្ស៤នាក់បានឆ្លងថ្មីក្នុង១ថ្ងៃ និងមានមនុស្សស្លាប់ដោយសារជំងឺអេដស៍ ៣នាក់ក្នុង១ថ្ងៃ)​។ ការវិភាគក៏បានបង្ហាញថា កំណើននៃការឆ្លងមេរោគអេដស៍ថ្មីគឺស្ថិតក្នុងចំណោមបុរស និងក្មេងប្រុស មានចំនួន៧៩%»​។

[embed-health-tool-bmi]

ប៉ុន្តែ បើ​យោង​ទៅ​តាម​របាយ​ការណ៍​ដដែល កម្ពុជា ក៏​​សម្រេច​បាន​​​សមិទ្ធ​ផល​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ ក្នុងគោលដៅយុទ្ធ​សាស្ត្រ ៩៥‐៩៥‐៩៥ ដែល​ឈាន​ដល់​ការ​លុប​បំបាត់​អេដស៍នៅកម្ពុជា ត្រឹម​ឆ្នាំ​២០២៥​​។

សម្រាប់​គោល​ដៅ​ ៩៥​ទី​១ ដែលមានន័យ​ថា ៩៥%នៃអ្នកដែលផ្ទុកមេរោគអេដស៍ទាំងអស់ បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ពួកគេ កម្ពុជា សម្រេច​បាន​ត្រឹម​តែ​៨៦​%​ប៉ុណ្ណោះ​។

ប៉ុន្តែ សម្រាប់​គោល​​ដៅ​ ៩៥ទី​២ ដែលមានន័យ​ថា ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍ដែលបានធ្វើរោគវិនិច្ឆ័យ និង​ ទទួលការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ជាប់ជាប្រចាំ កម្ពុជា​សម្រេច​បាន​​ដល់​ទៅ​៩៩% ហើយ ៩៥ទីបី ដែល​សម្តៅ​លើ ៩៥% នៃអ្នកដែលទទួលការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ និង​ទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយចំនួនមេរោគអេដស៍នៅក្នុងខ្លួន មាន​​​៩៨%​។

លោក​អៀង មូលី បាន​បញ្ជាក់​ថា៖​ «ក្រោយពីបានសម្រេចនូវគោលដៅ៩០-៩០-៩០ មុនកាលកំណត់ នៅឆ្នាំ២០១៧ កម្ពុជាបានបន្តប្តេជ្ញាចិត្តប្រកបដោយមហិច្ឆតាក្នុងការលុបបំបាត់ការឆ្លងរីករាលដាលមេរោគអេដស៍ នៅឆ្នាំ២០២៥ គឺមុនគោលដៅពិភពលោក៥ឆ្នាំ។ ដែលក្នុងនោះ យើងត្រូវធ្វើឱ្យសម្រេចគោលដៅ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ និងមិនទុកនរណាម្នាក់ចោលដោយមិនបានទទួលការយកចិត្តទុកដាក់ឡើយ។ យើងមានក្តីសង្ឃឹមយ៉ាងមុតមាំថានឹងកសាងមនុស្សជាតិជំនាន់ថ្មីមួយដែលគ្មានអេដស៍»​។

ជាមួយ​គ្នានេះ លោក​វេជ្ជ​បណ្ឌិត ហួត សេរីរដ្ឋ ប្រធាននាយកដ្ឋានទាក់ទង និងចលនាប្រភពធនធាន នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ទាក់ទង​នឹង​ការ​សម្រេច​ឲ្យ​បាន​គោល​ដៅ​ក្នុង​ការ​លុប​បំបាត់​អេដស៍ក្នុង​ឆ្នាំ​២០២៥​ផង​ដែរ។ លោក​បាន​ឲ្យដឹងថា៖​ «ថវិកាដែលជាជំនួយអន្តរជាតិ ជាពិសេសមូលនិធិសកលសម្រាប់សកម្មភាពបង្ការ ត្រូវបានកាត់បន្ថយបណ្តើរៗ និងឆ្ពោះទៅបញ្ចប់នៅឆ្នាំ២០៣០»។

យ៉ាង​ណា​ក៏ដោយ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បាន​ដាក់​ចេញនូវ​គោល​នយោ​បាយ​មួយ​ចំនួន​ ក្នុង​គោល​បំណងលុបបំបាត់អេដស៍នៅឆ្នាំ២០២៥ខាងមុខ និងធានាថា មេរោគអេដស៍នឹងមិនរីករាល ដាលបង្កជាគ្រោះថ្នាក់ដល់សុខភាពសាធារណៈផ្សេងទៀត នៅពេលដែលកម្ពុជាឈប់ទទួលហិរញ្ញវត្ថុពីប្រភពខាងក្រៅ​។

គោល​នយោ​បាយ​ទាំង​នោះ​រួម​មាន ពង្រឹងប្រព័ន្ធជាតិឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ពន្លឿនអត្រាគ្របដណ្តប់កម្មវិធីបង្ការឱ្យបានលើសពី៩៥% ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីបង្ការ ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីគាំពារសង្គម បញ្ចប់ការរើសអើង និងមាក់ងាយ ចលនាធនធាន និង​ពង្រឹងប្រសិទ្ធភាពប្រព័ន្ធតាមដាន និងវាយតម្លៃជាតិ៕

អត្ថបទគួរអាន៖

ចំំណុចសំខាន់

  • កម្ពុជា មាន​អ្នក​ឆ្លងជំងឺ​អេដស៍​ថ្មី​ចំនួន​៤នាក់​​ក្នុង​១​ថ្ងៃ និង​មាន​ចំនួន​អ្នក​ស្លាប់​៣នាក់​ក្នុង​១​ថ្ងៃ
  • ក្នុងកំណើន​នៃ​ការ​ឆ្លង​ថ្មី​ទាំង​នោះ បុរស និង​ក្មេង​ប្រុស ដែល​ស្រឡាញ់​ភេទ​ដូចគ្នា មាន​កំណើន​ខ្ពស់​ជាង​គេ​រហូត​ដល់​៧៩% ក្នុង​ចំណោម​អ្នក​ផ្ទុក​មេរោគ​អេដស៍​សរុប​ ៧៦ ០០០​នាក់​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

05/01/2024

អត្ថបទ​ដោយ Editor HK

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

អាមេរិករកឃើញករណីជំងឺអុតស្វាលើស្រ្តីមានផ្ទៃពោះជាលើកដំបូង

អ្នក​ជំងឺ​អុតស្វា​​​គ្មាន​រោគសញ្ញា​ ​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​​បាន​អត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Editor HK · កែ Jan 05

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម