ប្រុសៗមួយចំនួននៅតែមិនអាចសម្រេចគោលដៅមានកូន ទោះខំទាំងយប់ទាំងថ្ងៃ នៅតែគ្មាន ពិបាកចិត្តមិនស្ទើរទេ។ អ្វីត្រូវដឹងពេលនេះ ចង់មានអូនៗ គឺត្រូវបង្កើនគុណភាពមេជីវិតរបស់ប្រុសៗជាមុនសិន។ “Hello គ្រូពេទ្យ” នឹងប្រាប់ពីវិធីសាស្ត្រខ្លះៗ ដើម្បីបង្កើនគុណភាពមេជីវិត ឈានសម្រេចគោលដៅមានកូនគួរឲ្យស្រលាញ់ដូចគេ។
១- មេជីវិត
ជាមធ្យម ក្នុង ១ មិល្លីលីត្រទឹកកាមបុរស មានចំនួនមេជីវិតពី ១២០-៣៥០ លានក្បាល តែបើសិនប្រុសៗមានតែ ៤០ លាន ឬតិចជាងនេះ បញ្ជាក់ថាអសមត្ថភាពហើយ។
កត្តានេះអាចមកពីផឹកស្រាច្រើនពេក ជក់បារី ឬធាតុពុលក្នុងបរិយាកាស និងការប្រើថ្នាំក្រពះមួយចំនួន ដូចជា Cimetidine និង Ranitidine ជាដើម។ កម្ដៅក៏អាចបន្ថយការផលិតមេជីវិតដែរ អ៊ីចឹងការងូតទឹកក្ដៅ ស្ទីមយូរពេក ឬស្លៀកខោរឹបពេក គួរចៀសវាង។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
២- បង្កើនគុណភាពអាហារ
ដើម្បីបង្កើនគុណភាពមេជីវិត គួរញ៉ាំបន្លែ ផ្លែឈើស្រស់ និងគ្រាប់ធញ្ញជាតិណាសម្បូរជីវជាតិ ប្រសើរជាងជក់បារី ផឹកស្រា កាហ្វេ តែ ឬអាហារកំប៉ុងមានគីមីច្រើនលើសលប់ គ្មានប្រយោជន៍ ហើយអាចប៉ះពាល់សុខភាពទៀត។ ធាត់ ឬអាហារខ្វះជីវជាតិគ្រប់គ្រាន់ អាចធ្វើឲ្យមានបម្រែប្រួលជាលិកាបន្តពូជ ជាហេតុនាំឲ្យអត់កូន។
៣- បន្ថយការប្រឈមជាមួយសារធាតុគីមី
តាមការសិក្សាកន្លងមក ៥០ ឆ្នាំចុងក្រោយនេះ គុណភាពមេជីវិតប្រុសៗធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដោយគេជឿថាមកពីសារធាតុម៉្យាងឈ្មោះ Xenoestrogens។ វាដើរតួជំនួសអ័រម៉ូនអឺស្ត្រូហ្សែន (Estrogen) ក្នុងខ្លួនយើង ហើយដើម្បីបញ្ចៀសបញ្ហានេះកុំឲ្យប៉ះពាល់គុណភាពមេជីវិតប្រុសៗ ត្រូវ៖
– បន្ថយការប្រើថង់ប្លាស្ទិកច្រក ឬវេចខ្ចប់របស់ញ៉ាំ
– ចៀសវាងការប្រើសារធាតុក្លរ
– មិនត្រូវប្រើក្រដាសជូតមាត់ និងប្រដាប់ចម្រោះកាហ្វេណា ដែលបន្សុទ្ធពណ៌ដោយធាតុគីមី។
– ចៀសវាងប្រើទឹកម៉ាស៊ីន ទឹកសម្អាតការ៉ូ និងផលិតផលមានជាតិក្លរ។
– ញ៉ាំអាហារគ្មានប្រើជាតិគីមីដើម្បីផលិត និងរក្សាទុក។
– ចៀសវាងប្រើគ្រឿងសម្អាងមានជាតិគីមី គួរប្រើផលិតផលធម្មជាតិ បើអាច
– ចៀសវាងញ៉ាំទឹកដោះគោ និងសាច់ មានជាតិខ្លាញ់មិនល្អច្រើនពេក ដូចជា សាច់ជ្រូក មាន់ គោ ជាដើម។
– បន្ថយផឹកស្រា និងកាហ្វេ
– ចៀសវាងញ៉ាំអាហារបំពង ចៀន និងអាំង
– ញ៉ាំតែអាហារណាសម្បូរសារជាតិប្រឆាំងអុកស៊ីតកម្មខ្ពស់ ដូចជា បន្លែស្លឹកបៃតង ការ៉ុត ក្រូច ផ្កាខាត់ណាបៃតង ផ្កាខាត់ណា និងមើមដំឡូង ជាដើម។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
៤- រកពេលហាត់ប្រាណ
ហាត់ប្រាណឲ្យបានទៀងទាត់ មានសារៈសំខាន់ចំពោះសុខភាព អាចកាត់បន្ថយស្រ្តេស ជាពិសេសជួយបង្កើនសមត្ថភាពផលិតមេជីវិតបានគ្រប់គ្រាន់។ តែយ៉ាងណា ហាត់ប្រាណលើសកម្រិតក៏មិនប្រាកដថាល្អដែរ។ បើប្រុសៗគ្នាយើងមិនដឹងថាត្រូវធ្វើយ៉ាងណា អាចស្វែងរកជំនួយបានពីគ្រូបង្វឹកជំនាញៗ នៅតាមក្លឹមហាត់ប្រាណ។
[embed-health-tool-ovulation]