backup og meta

ពេល​យើងក្ដៅខ្លួន ឬផ្ដាយសាយអាចរួមភេទ​បានអត់?​

ពេល​យើងក្ដៅខ្លួន ឬផ្ដាយសាយអាចរួមភេទ​បានអត់?​

គ្នា​យើង​ច្បាស់ជា​ដឹង​ហើយ​ថា​ពេល​មិន​ស្រួលគឺ​យើង​តែ​មិន​មាន​កម្លាំង​ធ្វើ​ការងារ​ដូច​សព្វ​មួយ​ដង​នោះ​ទេ តែ​បើ​និយាយ​ដល់​រឿង​រួមភេទ​វិញអាច​ថា​មា​ន​គ្នា​យើង​ខ្លះនៅ​អាច​មាន​ចំណង់​ខ្លះ​ដែរ​។ យ៉ាង​ណា​មិញ គ្នា​យើង​មិនគួរ​រួម​ភេទ​ទេ បើ​សិន​ជា​យើង​មាន​អាការៈ​ទាំងបី​ខាង​ក្រោម​នេះ។

. អាការៈក្ដៅ​ខ្លួន

បើ​សិន​ជា​គ្នា​យើង​មាន​អាការៈ​ក្ដៅ​ខ្លួន​ ជាធម្មតា​អាច​ធ្វើ​ឲ្យ​យើង​រមាស់ និង​អស់កម្លាំង ដែល​នេះ​ហើយ​វា​ទំនង​ជា​ធ្វើ​ឲ្យ​គ្នា​យើង​មិន​មាន​អារម្មណ៍​ចង់​រួមភេទ​នោះ​ដែរ​ ខណៈ​ដែល​សីតុណ្ហភាព​​ខ្លួន​យើង​​កំពុង​តែ​ឡើង​កម្ដៅ​នោះ​។

អ្នកស្រាវ​ជ្រាវ​ខ្លះ​បាន​និយាយ​ថា​ពេល​យើង​មាន​អាការៈ​ក្ដៅ​ខ្លួន ហើយ​បើ​រួមភេទទៀត​នោះ​ អាច​ធ្វើ​ឲ្យ​យើង​គ្រោះ​ថ្នាក់បាន។ គ្រោះ​ថ្នាក់​ទាំង​នោះគឺ​ធ្វើ​ឲ្យ​យើង​កាន់តែ​ឈើ​ធ្ងន់ ប្រ​ឈម​បាត់​បង់ជាតិ​ទឹក​កាន់តែ​ខ្លាំង និង​ធ្វើ​ឲ្យ​សីតុណ្ហភាព​លើ​ខ្លួន​យើង​ឡើង​ដល់​ចំណុច​គ្រោះ​ថ្នាក់​ទៀត​ផង។​ ជា​ការ​ល្អ​យើង​ត្រូវ​រង់ចាំ​ដល់​យើង​ស្រួល​ខ្លួន​វិញ ចាំ​រួមភេទ​ជា​ថ្មី។

អត្ថបទពាក់ព័ន្ធ៖

. បើ​យើង​មាន​ជំងឺ​ផ្ដាសាយ

បើ​គ្នា​យើង​មាន​ជំងឺ​ផ្ដាសាយ គឺមិនគួរ​រួម​ភេទ​ឡើង រហូត​ដល់​យើង​បាន​ជាសះស្បើយ​វិញ។ គ្នា​យើង​ដឹង​ហើយ​ថា​ជំងឺផ្ដាសាយ​ ជា​ប្រភេទ ជំងឺ​មួយ​អាច​ឆ្លង​ពី​ម្នាក់ទៅ​ម្នាក់ទៀត​បាន​ពេល​យើង​នៅ​ជិត​ស្និទ្ធ​គ្នានោះ។

យ៉ាងណា គ្នា​យើង​ខ្លះ​ដែល​មាន​ជំងឺ​ផ្ដា​សាយ​ជា​ធម្មតា​មិន​មាន​កម្លាំង​គ្រប់​គ្រាន់​ក្នុង​ការ​រួម​ភេទ​ស្រាប់​ហើយ​ដែរ។ គ្នា​យើង​នឹង​មាន​អារម្មណ៍​មាន​​ក្ដី​សុខ​ បើ​សិន​ជា​រង់ចាំ​ដល់​ជា​ពី​ជំងឺ​នេះ​ចាំ​រួម​ភេទ​ឡើង​វិញ​នោះ។

. មាន​ជំងឺ​អាច​ចម្លង​ទៅ​ដៃគូ​បាន

ដូច​បាន​រៀបរាប់ខាង​លើ​ដែរ ជំងឺផ្ដាសាយ និង​ជំងឺ​មួយ​ចំនួន​ផ្សេង​ទៀត​សុទ្ធតែ​អាច​ម្លងទៅ​កាន់​ដៃគូ​យើង​បាន​ដូច​គ្នា។

ជំងឺ​ធម្មតា​មួយចំនួន​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​ទៀត​នៅ​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូងៗ​​ពេល​ចាប់​ផ្ដើម​ចេញ​រោគ​សញ្ញា ហើយ​ជំងឺ​ខ្លះ​ទៀត​ក៏​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​ពេល​កំពុង​ចេញ​រោគ​សញ្ញា​ដែរ។

ឧទាហរណ៍​ដូច​ជា​ជំងឺ​ផ្ដាសាយ​គឺ​អាច​ម្លងទៅ​អ្នក​ដទៃ​បាន​ក្នុង​រយៈពេល​២៤​ម៉ោង​មុន​ចេញ​រោគ​សញ្ញា ហើយ​នៅ​អាច​បន្ត​ចម្លងទៅ​អ្នក​ផ្សេង​ទៀត​ពី​ប្រាំ​ទៅ​ប្រាំពីរ​ថ្ងៃ​បន្ទាប់ពី​ចេញ​រោគសញ្ញា។ នេះ​មាន​ន័យ​ថា​ ទោះបីជា​យើង​មាន​អារម្មណ៍​ថា​បាន​ធូរស្បើយ​ហើយ​មែន តែ​នៅអាច​អាច​ម្លងវីរុស​ទៅ​ដៃគូ​បាន​ដូច​គ្នា។

មួយ​វិញ​ទៀត បើ​សិន​ជា​ប្រព័ន្ធភាព​ស៊ាំ​យើង​​​ខ្សោយ​ថែមទៀត​នោះ យើង​នឹង​នៅ​មាន​លទ្ធភាព​ចម្លង​ទៅ​ដៃ​គូ​កាន់​តែ​យូរ​តាម​ហ្នឹង​ដែរ។​

ដូច​នេះ​ហើយ​ដើម្បី​សុខភាព​ដៃគូ​យើងៗ​ គួរពិចារ​ណា​លើ​រឿង​ទាំងនេះ និង​ពិភាក្សា​ជា​មួយ​ដៃ​គូឲ្យ​បាន​ច្បាស់​លាស់ និង​យល់ចិត្ត​គ្នា។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.verywellhealth.com/can-i-have-sex-when-im-sick-770343

កំណែ​ប្រែបច្ចុប្បន្ន

08/09/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ជំងឺប្រមេះទឹកថ្លាបើមិនព្យាបាលត្រឹមត្រូវ ស្រីៗអាចប្រឈមអត់កូន ប្រុសៗមានបញ្ហាពងស្វាស

ក្រោយមានជំងឺគាំងបេះដូង អាចរួមភេទ​បាន​វិញនៅពេលណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Sep 08, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម