backup og meta

ចំណង់ផ្លូវភេទថយចុះ អាចមានសញ្ញាទាំងនេះ

ចំណង់ផ្លូវភេទថយចុះ អាចមានសញ្ញាទាំងនេះ

ថយ​ចុះ​ចំណង់​ផ្លូវភេទ ជា​បញ្ហា​ទូទៅ​​អាច​កើត​មាន​លើ​មនុស្ស​ប្រុស​ម្នាក់​ក្នុង​ចំណោម​ ៥​នាក់ ប៉ុន្តែ​បញ្ហា​ទាំង​នេះ​ក៏​កើត​មាន​លើ​ស្រីៗ​ដូចគ្នា អាច​ជួប​ប្រទះ​គ្រប់​ដំណាក់​កាល​ណា​មួយ​ក្នុង​ជីវិត​យើង។ ជា​រឿយៗ​ ទាក់ទងភាពតានតឹង​ពី​ការងារ បញ្ហា​ផ្ទាល់ខ្លួន​ ឬ​មាន​ការ​ផ្លាស់ប្តូរអ្វីមួយសំខាន់​ក្នុង​ជីរិត​ ​ដូចជា​មានផ្ទៃពោះ​ សម្រាល​បេប៊ី ​ឬ​បំបៅ​ដោះ​អូនៗ​ជាដើម។

យ៉ាង​ណា​ បាត់បង់​ចំណង់​​ផ្លូវភេទ​ពុំ​បាន​រំពឹង​ទុក​ ពិសេស​នៅពេល​​យើង​មានកើត​រយៈពេល​យូរ ​ឬ​មាន​បាត់ៗ ​អាច​បណ្តាល​មក​​ពីបញ្ហា​ផ្ទាល់ខ្លួន​ ថ្នាំ​ ឬ​របៀប​រស់នៅ​​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវិត​ផ្លូវភេទ​តែម្តង។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

១. រោគសញ្ញា

រោគសញ្ញា​ថយចុះ​ចំណង់ផ្លូវភេទ​អាច​មាន​ច្រើន​ ប៉ុន្តែ​រោគសញ្ញា​ឧស្សាហ៍​ជួប​ប្រទះ​មានដូចជា៖

– អាអូន​មិន​ឡើង​រឹង (​ប្រុសៗ)​

– ទឹកកាម​តិច​

ជ្រុះ​សក់​

– ហត់ ​និង​អស់​កម្លាំង

– សាច់ដុំ​ចុះ​ខ្សោយ​

– អារម្មណ៍​ផ្លាស់ប្តូរ​

– ថយចុះ​ម៉ាស់ឆ្អឹង។

២. ពេលណាគួរទៅជួបពេទ្យ?

​ធ្វើ​រោគវិនិច្ឆ័យ​ និង​ព្យាបាល​ទាន់​ពេល​អាច​ជួយ​ទប់ស្កាត់​បញ្ហាកុំ​ឲ្យ​ធ្ងន់ធ្ងរ​ខ្លាំង ក៏​ដូចជា​បង្ការ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​​ផ្សេង​ទៀត ហេតុនេះ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​​ឲ្យបាន​ឆាប់​តាមអាច​ធ្វើ​បាន​ ដើម្បី​ការពារ​ស្ថានភាព​ធ្ងន់ធ្ងរ​កុំឲ្យ​កើតមាន​ឡើង។

ប្រសិន​បើ​មាន​រោគសញ្ញា​ណាមួយ​​បាន​រៀបរាប់​ខាងលើ ឬ​មាន​ជាសំនួរ​សូម​ទៅពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ពីព្រោះ​រាងកាយ​មនុស្សម្នាក់​ៗ​ធ្វើការ​ខុសគ្នា​។ ​ល្អ​បំផុតពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ដ៏ល្អ​មួយ។

[embed-health-tool-heart-rate]

វីតាមីនជំនួយ​ផ្លូវភេទ

៣. អ្វីខ្លះជាមូលហេតុបង្ក?

ករណី​ខ្លះ​អាច​បណ្តាល​មកពី​កត្តា​រាងកាយ​ និង​ខ្លះទៀត​បណ្តាល​មក​ពី​កត្តាផ្លូវចិត្ត​ ហើយអាច​ដោយ​សារ​តែ​មូលហេតុ​ទាំងពីរ​តែម្តង។

កត្តា​រាង​កាយ អាច​ធ្វើឲ្យ​ថយចុះ​នូវ​ចំណង់​ផ្លូវភេទ ​រួមមាន ​ថយចុះ​អ័រម៉ូនតេស្តូស្តេរ៉ូន និង​កត្តា​ថ្នាំ​ប្រើប្រាស់ ​ហាត់​ប្រាណ​តិច​ពេក ​ឬ​ច្រើនពេក ​និងផឹកគ្រឿង​ស្រវឹង ​ឬប្រើ​គ្រឿងញៀន។ កត្តាផ្លូវចិត្ត​ ដូចជា បាក់​ទឹកចិត្ត តានតឹង ​និង​បញ្ហា​ទំនាក់ទំនង​ជាមួយ​ដៃ​គូ។

៤​នាក់ ​ក្នុង​ចំណោម​មនុស្ស​ប្រុស ១០នាក់ ​មាន​អាយុ​លើស ៤៥ឆ្នាំ គឺ​មាន​កម្រិត​អ័រម៉ូនតេស្តូស្តេរ៉ូន​ទាប។ ទោះ​បី​ការព្យាបាល​បញ្ចូល​អ័រម៉ូនតេស្តូស្តេរ៉ុន មាន​ភាព​ចម្រូងច​ម្រាស​ក៏​ពិត​មែន តែ​ជា​ដំណោះ​ស្រាយ​គេ​និយម​បំផុត។

​​ករណី​ប្រើថ្នាំ​មួយ​ចំនួន ​ធ្វើឲ្យ​ថយចុះ​កម្រិត​អ័រម៉ូនតេស្តូស្តេរ៉ូន ​នាំឲ្យ​មានចំណង់​ផ្លូវ​ភេទថយចុះដូចគ្នា​ ជាក់ស្តែង​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម ​ដូចជា​ ACE Inhibitors ​និង​ Beta-Blockers ​អាច​រារាំងការ​បញ្ជេញ​ទឹកកាម ​និង​ការ​ឡើង​រឹង​របស់​អាអូនតូច។

ថយ​ចុះ​នូវចំណង់​ផ្លូវភេទ​ មិនមែន​កើតឡើង​ដោយ​កត្តា​តែមួយ​មុខ​នោះ​ទេ។ ហេតុនេះ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ គឺ​សំខាន់​ណាស់​បើ​យើង​គិតថា​កំពុង​មាន​បញ្ហា​នេះ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Decreased libido. http://www.healthline.com/health/low-testosterone/conditions-that-cause-low-libido. Accessed January 5, 2017.

Decreased libido. http://www.mayoclinic.org/diseases-conditions/low-sex-drive-in-women/basics/symptoms/con-20033229. Accessed January 5, 2017.

Decreased libido. http://www.nhs.uk/conditions/loss-of-libido/Pages/Introduction.aspx. Accessed January 5, 2017.

កំណែ​ប្រែបច្ចុប្បន្ន

24/04/2023

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

៥ចំណុចនេះ ជា​ឃាតករលាក់មុខ សម្លាប់ចំណង់ផ្លូវភេទបុរស-ស្រ្តី

ហេតុផលទាំងនេះហើយ ទើបពេលខ្លះអារម្មណ៍ផ្លូវភេទឡើងខ្លាំង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Apr 24, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម