គ្នាយើងភាគច្រើនតែងតែគិតថាការរួមភេទ និងការថែរក្សាសម្រស់គឺជារឿងពីរផ្សេងគ្នា។ ប៉ុន្តែ ផ្ទុយទៅវិញ វាមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ ពិតណាស់ ការបង្កើនអ័រម៉ូនEstrogenតាមរយៈការឈានដល់ចំណុចកំពូល ព្រមទាំងការបញ្ចេញសកម្មភាពរាងកាយនៅពេលរួមភេទ អាចធ្វើឲ្យស្បែក និងសក់របស់យើងមានសុខភាពល្អ ព្រមទាំងធ្វើឲ្យសម្រស់យើងនៅក្មេងជាងវ័យ។
អត្ថប្រយោជន៍សម្រស់ទាំងនេះ ស្រីៗយើងអាចនឹងមើលរំលងពាក់ព័ន្ធនឹងការរួមភេទ។
១. ជួយឲ្យស្បែក និងសក់រឹងមាំ
យោងតាមការសិក្សាបានបង្ហាញថា ស្ត្រីដែលមានសកម្មភាពរួមភេទ មានកម្រិតអ័រម៉ូនEstrogenខ្ពស់ ដោយសារតែការឈានដល់ចំណុចកំពូល។ អ័រម៉ូនEstrogen គឺជាគន្លឹះក្នុងការជួយដល់មុខងារស្បែក សរសៃឈាម ឫសសក់ ក្រពេញខ្លាញ់ឲ្យមានដំណើរការធម្មតា។ ដូចនេះហើយ វាអាចជួយបង្កើនសុខភាពស្បែក និងសរសៃសក់ឲ្យមានភាពរឹងមាំ ដោយទ្រទ្រង់ដល់មុខងាររនាំងការពារស្បែក រក្សាសំណើមនៃស្បែក ជួយឲ្យរបួសឆាប់ជាសះស្បើយ ព្រមទាំងកាត់បន្ថយការរលាកថែមទៀតផង។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
២. ជួយឲ្យក្មេងជាងវ័យ ស្បែកទន់ល្មើយ និងភ្លឺរលោង
ការសកម្មនៅក្នុងជីវិតផ្លូវភេទអាចជួយឲ្យយើងមានអារម្មណ៍ថាក្មេងជាងវ័យ ហើយការផលិតអ័រម៉ូនEstrogenនឹងកាត់បន្ថយភាពចាស់នៃស្បែក ដោយបង្កើនការផលិតខូឡាជែន ភាពក្រាស់នៃស្បែក និងអាស៊ីដHyaluronic ដែលជួយឲ្យស្បែករបស់យើងក្មេងជាងវ័យ និងភ្លឺរលោង។
[embed-health-tool-heart-rate]
៣. កាត់បន្ថយស្រ្តេស ប្រៀបដូចជាកាត់បន្ថយមុន
យោងតាមការស្រាវជ្រាវបានបង្ហាញថា ដៃគូដែលមានភាពពេញចិត្តនៅក្នុងទំនាក់ទំនងផ្លូវភេទ ច្រើនតែមានកម្រិតស្រ្តេសទាប។ ជាទូទៅ នៅពេលដែលយើងស្រ្តេស វានឹងបង្កើនការផលិត និងការលូតលាស់នៃក្រពេញខ្លាញ់ ដែលកត្តាចម្បងទាំង២នេះ ជាមូលហេតុនាំឲ្យយើងកើតមុន។
៤. ជួយឲ្យសុដន់មើលទៅធំជាងមុន
ទន្ទឹមនឹងនេះដែរ សុដន់របស់ស្រីៗយើងនឹងធំឡើងរហូតដល់២៥%នៃអំឡុងពេលរួមភេទ។ ការប្រែប្រួលនេះ កើតឡើងដោយសារតែលំហូរឈាមកើនឡើងនៅអំឡុងពេលដែលយើងប្រតិបត្តិការលើគ្រែ។ ប៉ុន្តែ ជាធម្មតា សុដន់នឹងវិលទៅរកទំហំដើម បន្ទាប់ពីយើងឈានដល់ចំណុចកំពូល។ រីឯកម្ពស់ចុងសុដន់ក៏អាចកើនឡើងដូចគ្នាតាមរយៈការរំញោច។
អត្ថបទគួរអាន៖
- អាថ៌កំបាំងកន្លែងសម្ងាត់ ស្រីៗខ្លួនឯងភាគច្រើនអត់ដឹង
- ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច
- ស្រីៗសម្អាតកន្លែងសម្ងាត់ជារឿងសំខាន់ តែបើសម្អាតដោយវិធីនេះនឹងគ្រោះធំមិនខាន
- ស្រីៗគួរដឹង នេះជាមូលហេតុនិងរោគសញ្ញារលាកទ្វារមាសដោយបាក់តេរី
- ស្រីៗបាត់បង់បាត់តេរីល្អក្នុងទ្វារមាស ងាយឆ្លងរោគ ធ្លាក់ស មកមូលហេតុទាំងនេះ
- ស្រុតស្បូនមកពីមូលហេតុអី? មានសញ្ញាម៉េចខ្លះ?
- ម៉េចបានស្រីៗមានបញ្ហារលុងប្រដាប់ភេទ?