ពិតណាស់ មានកត្តាជាច្រើនដែលអាចប៉ះពាល់ដល់សុខភាពផ្លូវភេទរបស់យើង តួយ៉ាងដូចជាការថប់បារម្ភ ឬការប្រើប្រាស់ថ្នាំ។ ដូច្នេះហើយ ដើម្បីឲ្យជីវិតដៃគូទទួលបានភាពសុខស្រួល និងអារម្មណ៍ជិតស្និទ្ធ គ្នាយើងគប្បីយកចិត្តទុកដាក់ចំពោះកត្តាផ្សេងៗដែលរារាំងដល់ប្រតិបត្តិការលើគ្រែ ក៏ដូចជាស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។
១. អារម្មណ៍
ជាក់ស្ដែង អារម្មណ៍មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងចំណង់ផ្លូវភេទ ភាពស្រើបស្រាល លិង្គឡើងរឹង និងការឈានដល់ចំណុចកំពូល ពីព្រោះតំបន់ខួរក្បាលផ្នែកសំខាន់ៗ និងបំពង់សរសៃប្រសាទ មានការពាក់ព័ន្ធនឹងអ្វីដែលយើងគិត ក៏ដូចជាមានអារម្មណ៍។ នេះជាមូលហេតុដែលអារម្មណ៍ជះឥទ្ធិពលដល់ចំណង់ផ្លូវភេទ ហើយជាទូទៅ ស្រ្តេស ការអស់កម្លាំង និងការបាក់ទឹកចិត្តអាចនាំឲ្យយើងបាត់បង់ចំណង់ផ្លូវភេទ បញ្ហាលិង្គមិនឡើងរឹង ឬពិបាកឈានដល់ចំណុចកំពូល។
ដំណោះស្រាយ
ការបាត់បង់អារម្មណ៍ផ្លូវភេទ គឺជាសញ្ញាទូទៅនៃស្រ្តេស ឬការបាក់ទឹកចិត្តសម្រាប់បុរស។ ដូច្នេះហើយ យើងគប្បីគេងឲ្យបានគ្រប់គ្រាន់ ធ្វើសមាធិ និងយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពរបស់យើងឲ្យបានច្រើន។ នៅក្នុងករណីដែលបញ្ហានេះមិនធូរស្រាល គ្នាយើងគប្បីទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
២. ញៀននឹងរឿងក្ដៅសាច់
ជាទូទៅ ប្រុសៗភាគច្រើនចូលចិត្តមើលរឿងក្ដៅសាច់ជាញឹកញាប់។ យ៉ាងណាមិញ ភាពមិនអាចគ្រប់គ្រងលើខ្លួនឯងក្នុងការជៀសវាងមើលរឿងប្រភេទនេះ ជាការរំខានដល់ជីវិតរបស់យើង ឬធ្វើឲ្យយើងមានអារម្មណ៍ធុញថប់ ទាំងនេះអាចជាសញ្ញាដែលយើងញៀននឹងរឿងក្ដៅសាច់។
ដំណោះស្រាយ
ប្រសិនបើយើងចំណាយពេលច្រើនម៉ោងមើលរឿងក្ដៅសាច់ យើងគប្បីកំណត់ពេលវេលា និងចំនួនម៉ោងឲ្យបានសមល្មម ទើបជាការប្រសើរ។
[embed-health-tool-bmr]
៣. ការប្រើប្រាស់ថ្នាំ
ការលេបថ្នាំដើម្បីជួយឲ្យសុខភាពផ្លូវចិត្តមានភាពប្រសើរឡើង គឺជារឿងធម្មតាប៉ុណ្ណោះ។ ប៉ុន្តែ វាក៏មានផលប៉ះពាល់ដូចទៅនឹងថ្នាំសម្រាប់ព្យាបាលជំងឺផ្លូវកាយ។ ថ្នាំទាំងនេះមានពាក់ព័ន្ធដល់ជីវិតផ្លូវភេទ។ ដូច្នេះហើយ គ្នាយើងគប្បីសង្កេតថាតើវាមានប៉ះពាល់លើចំណង់ផ្លូវភេទ បញ្ហាលិង្គមិនឡើងរឹង ឬការពិបាកឈានដល់ចំណុចកំពូល នៅអំឡុងពេលប្រើប្រាស់ដែរឬយ៉ាងណា។
ដំណោះស្រាយ
ការសង្កេតឃើញការប្រែប្រួលបណ្ដោះអាសន្នមួយចំនួនចំពោះចំណង់ផ្លូវភេទ ការឡើងរឹង ឬការឈានដល់ចំណុចកំពូលគឺជារឿងធម្មតា នៅពេលដែលយើងប្រើប្រាស់ថ្នាំព្យាបាលថប់បារម្ភ និងបាក់ទឹកចិត្ត ប៉ុន្តែនៅពេលដែលបញ្ហានេះកាន់តែធ្ងន់ធ្ងរឡើង យើងគប្បីពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ។ ទន្ទឹមនឹងនេះដែរ ការបន្ថយកម្រិតថ្នាំក៏មានភាពចាំបាច់ដូចគ្នា។
៤. សម្ពាធនៅពេលប្រតិបត្តិការ
មិនត្រឹមតែការថប់បារម្ភ និងស្រ្តេសប៉ុណ្ណោះទេ ដែលធ្វើឲ្យលិង្គមិនឡើងរឹង សូម្បីតែតិចនិកនៅពេលប្រតិបត្តិការ ព្រមទាំងកត្តារូបរាងក៏ជិះឥទ្ធិពលដល់សុខភាពផ្លូវភេទបុរសដែរ។
អត្ថបទគួរអាន៖
- តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់
- សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ
- លើសទម្ងន់ អាចនាំឲ្យចំណង់ផ្លូវភេទថយចុះ?
- នៅសុខៗថយចុះចំណង់ផ្លូវភេទ អាចមកពីមូលហេតុទាំងនេះ
- អាហារ៥យ៉ាង ជួយប្រុសៗទប់ទល់បានយូរ និងបង្កើនចំណង់ផ្លូវភេទ
ដំណោះស្រាយ
ប្រសិនបើយើងមានការព្រួយបារម្ភពីតិចនិកប្រតិបត្តិការ ឬរូបរាងខាងក្រៅដែលអាចបណ្ដាលឲ្យយើងមានការថប់បារម្ភ គ្នាយើងគួរតែមានភាពស្មោះត្រង់ក្នុងការនិយាយទៅកាន់ដៃគូដើម្បីស្វែងរកដំណោះស្រាយ។ លើសពីនេះ យើងគប្បីទម្លាក់សម្ពាធពីខ្លួន និងផ្ដោតលើប្រតិបត្តិការលើគ្រែតែមួយមុខ។