ការចេញទឹករម្អិលអំឡុងពេលរួមភេទ អាចជួយឲ្យប្រតិបត្តិការលើគ្រែរបស់យើងកាន់តែរលូន និងពោរពេញទៅដោយភាពសុខស្រួល។ ផ្ទុយទៅវិញ ប្រសិនបើរាងកាយមិនផលិតទឹករម្អិលទេនោះ វាអាចធ្វើឲ្យយើង ក៏ដូចជាដៃគូមានការឈឺចាប់នៅពេលរួមភេទ។ តើមូលហេតុអ្វីខ្លះដែលធ្វើឲ្យស្រីៗយើងមិនចេញទឹករម្អិល? គួរដោះស្រាយបែបណា?
១. កង្វះជាតិទឹក
កង្វះជាតិទឹកអាចជាមូលហេតុដែលធ្វើឲ្យទ្វារមាសស្ងួត។ ដោយសារតែកោសិការបស់យើងផ្សំឡើងពីទឹកភាគច្រើន ដូចនេះហើយ នៅពេលដែលយើងញ៉ាំទឹកមិនគ្រប់គ្រាន់ វាអាចជះឥទ្ធិពលដល់រាងកាយទាំងមូល រួមទាំងបញ្ហាទ្វារមាសស្ងួត។ ហេតុនេះហើយ យើងគប្បីញ៉ាំទឹកយ៉ាងហោចណាស់ឲ្យបាន២,៧លីត្រក្នុងមួយថ្ងៃ។
២. អតុល្យភាពអ័រម៉ូន
ជាទូទៅ មូលហេតុចម្បងមួយនៃបញ្ហាស្ងួតទ្វារមាសគឺបណ្ដាលមកពីកម្រិតអ័រម៉ូនEstrogenថយចុះ អំឡុងពេលអស់រដូវ ក្រោយសម្រាលកូន ឬអំឡុងពេលបំបៅដោះ។ យ៉ាងណាមិញ ការព្យាបាលជំងឺមហារីកដោយប្រើគីមី និងវិទ្យុសកម្មក្នុងអាងត្រគាកក៏អាចនាំឲ្យអ័រម៉ូនestrogen និងទឹករម្អិលក្នុងទ្វារមាសថយចុះដូចគ្នា។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
៣. ប្រើប្រាស់ថ្នាំ
ថ្នាំព្យាបាលអាលែកហ្ស៊ី និងផ្ដាសាយ ក៏ដូចជាថ្នាំព្យាបាលជំងឺហឺតមួយចំនួន អាចបណ្ដាលឲ្យស្ងួតទ្វារមាស ហេតុនេះហើយស្រីៗយើងអាចសាកល្បងប្រើប្រាស់រូបមន្តព្យាបាលតាមបែបធម្មជាតិជំនួសវិញ ទើបជាការប្រសើរ។
[embed-health-tool-bmi]
៤. ស្រ្តេស
វាជារឿងពិបាកមួយសម្រាប់ស្រីៗយើងក្នុងការបញ្ចេញទឹករម្អិល នៅពេលដែលយើងមានអារម្មណ៍ស្រ្តេសខ្លាំង និងមិនអាចផ្ដោតអារម្មណ៍បានល្អ។ ដូច្នេះហើយ យើងគប្បីស្វែងរកវិធីដោះស្រាយបញ្ហាស្រ្តេសតាមរយៈការធ្វើសមាធិ ហាត់ប្រាណ ស្ដាប់តន្ត្រី ឬអានសៀវភៅជាដើម។
៥. ជក់បារី
ជាមួយគ្នានេះដែរ ភាពចាស់ ការជក់បារី និងកត្តាដទៃទៀត ក៏អាចបណ្ដាលឲ្យស្ទះសរសៃឈាមតូចៗនៅក្នុងទ្វារមាស និងកាត់បន្ថយសំណើម ជាហេតុបណ្ដាលឲ្យយើងមិនអាចបញ្ចេញទឹករម្អិលបាននៅអំឡុងពេលរួមភេទ។
អត្ថបទគួរអាន៖
- តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់
- សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ
- លើសទម្ងន់ អាចនាំឲ្យចំណង់ផ្លូវភេទថយចុះ?
- នៅសុខៗថយចុះចំណង់ផ្លូវភេទ អាចមកពីមូលហេតុទាំងនេះ
- អាហារ៥យ៉ាង ជួយប្រុសៗទប់ទល់បានយូរ និងបង្កើនចំណង់ផ្លូវភេទ
៦. សាប៊ូកំពុងប្រើប្រាស់
ស្រីៗយើងចំនួនប្រឈមនឹងបញ្ហាអាលែកហ្ស៊ីជាមួយនឹងសាប៊ូ ទឹកអនាម័យ និងទឹកអប់ ឬទឹកក្រអូបសម្រាប់បោកសំលៀកបំពាក់ ដែលធ្វើឲ្យទ្វារមាសស្ងួត ឬក្រហាយ។ មួយវិញទៀត ទឹករម្អិលមួយចំនួនដែលយើងប្រើប្រាស់ក៏អាចមិនស័ក្ដិសមនឹងប្រភេទស្បែករបស់យើងដែរ។ ដំណោះស្រាយចំពោះបញ្ហានេះ គឺការផ្លាស់ប្ដូរសាប៊ូ និងទឹករម្អិលដែលមានសារធាតុផ្សំពីធម្មជាតិ។