ការរួមភេទដោយរីករាយ គឺជាការព្រមព្រៀងគ្នាទាំងសងខាង ទាំងកាយទាំងចិត្ដ គ្មានការបង្ខិតបង្ខំ ពោលគឺការកើតឡើងនូវចំណង់ផ្លូវភេទទាំងពីរដោយក្ដីរីករាយ។ ភាពស្និទ្ធស្នាលជាមួយនឹងដៃគូ គឺជារឿងសំខាន់បំផុត និងផ្ដល់អត្ថប្រយោជន៍ច្រើន ចំពោះសុខភាពរាងកាយ ជាពិសេសមិត្ដភាពដៃគូតែម្ដង។ ខាងក្រោមជាអត្ថប្រយោជន៍សំខាន់ៗដែលទទួលបានដោយក្ដីរីករាយ។
បំបាត់ស្រេ្ដស៖ ការរួមភេទប្រកបដោយភាពរីករាយ និង ក្ដីស្រលាញ់ពីដៃគូ មិនត្រឹមតែផ្ដល់ក្ដីសុខដល់រាងកាយតែប៉ុណ្ណោះទេ តែក៏ផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពផ្នែកស្មារតីផងដែរ។ ការរួមភេទដោយក្ដីរីករាយ បង្ហាញចេញដោយស្នាមញញឹម គឺជាក្ដីប្រាថ្នារបស់ដៃគូគ្រប់រូបត្រូវការខ្លាំងបំផុត។
ភាពស្និទ្ធស្នាល៖ គ្មានអ្វីដែលត្រូវឆ្ងល់ទៀតនោះទេ អំពីភាពរីករាយនៃទំនាក់ទំនងផ្លូវភេទ គឺជាគន្លឺះយ៉ាងសំខាន់បង្ហាញពីការពង្រឹងទំនាក់ទំនងប្រចាំថ្ងៃរវាងដៃគូកាន់តែមានក្ដីសុខ មិនត្រឹមតែប៉ុណ្ណោះក៏លើកកម្ពស់ទាំងការជឿទុកចិត្ត និងការយល់ចិត្តគ្នាទៅវិញទៅមកផងដែរ។
ពង្រឹងប្រព័ន្ធភាពស៊ាំ៖ ការរួមភេទដល់ចំណុចកំពូលជាប្រចាំ ១ទៅ ២ដងក្នុងមួយសប្ដាហ៍ដោយក្ដីរីករាយ ផ្ដល់អត្ថប្រយោជន៍ជួយពង្រឹងប្រព័ន្ធភាពសាំងក្នុងរាងកាយ។ ភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំក្នុងរាងកាយ អាចបញ្ជៀសខ្លួនយើងចេញពីជំងឺផ្សេងៗបាន។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
សុខភាពបេះដូង៖ ក្ដីស្រលាញ់មិនមែនគិតត្រឹមតែភាពរីករាយផ្លូវចិត្ដនោះទេ តែជាក្ដីសុខផ្នែកសុខភាពរាងកាយផងដែរ។ ការរួមភេទដោយរីករាយ ប្រៀបដូចជាការហាត់ប្រាណរយៈពេលខ្លី មានអត្ថប្រយោជន៍អាចគ្រប់គ្រងតុល្យភាពអ័រម៉ូន Estrogen (ស្ត្រី) និងអ័រម៉ូន Testosterone (បុរស) ដែលអ័រម៉ូនទាំងពីរមានសារៈសំខាន់ចំពោះសុខភាពបេះដូង។ ជាក់ស្ដែង ការរួមភេទប្រកបដោយភាពរីករាយ ក៏រួមចំណែកកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់ផងដែរ។
សុខភាពបន្ដពូជ៖ ការរួមភេទឲ្យបានទៀងទាត់ និងរីករាយ អាចជំរុញឲ្យដៃគូសងខាង ងាយឈានទៅដល់ចំណុចកំពូល។ សុខភាពបន្ដពូជរបស់មនុស្សប្រុស កាលដែលបញ្ចេញទឹកកាមបានល្អ យ៉ាងហោច២១ដងក្នុងមួយខែអាចជៀសផុតពីហានិភ័យជំងឺមហារីកក្រពេញប្រូស្ដាត នេះបើយោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Harvard។ ដូចគ្នាទៅនឹងការលើកឡើងរបស់វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្ត្រី ក៏បានលើកឡើងដែរថា បុរសដែលបញ្ចេញទឹកកាមច្រើនជាង ២១ ដង/ខែ ថយចុះការប្រឈមមុខនឹងជំងឺមហារីកដល់ទៅ ៣១%។ វ័យដែលត្រូវបញ្ចេញទឹកកាមច្រើនដងគឺចន្លោះ ២០-២៩ ឆ្នាំ។ ចំណែកស្ដ្រីវិញ សកម្មភាពផ្លូវភេទ ក៏ជួយពង្រឹងទៅដល់សុខភាពប្លោកនោម។ ការរួមភេទឲ្យបានទៀងទាត់ ឈានដល់ចំណុចកំពូល ជួយធ្វើឱ្យទ្វារមាសរបស់ស្ត្រីបញ្ចេញទឹករម្អិលបានទៀងទាត់។
អត្ថបទគួរអាន៖
- គ្រឿងស្រវឹងមិនត្រឹមតែប៉ះពាល់ថ្លើម តែក៏គ្រោះថ្នាក់ដល់បេះដូង
- បញ្ហាបេះដូង! បើមានសញ្ញាទាំងនេះ ឆាប់ទៅជួបពេទ្យភ្លាម
- សញ្ញាព្រមានទាំង៨ មុនមានបញ្ហាគាំងបេះដូង
- ប្រើថ្នាំបំបាត់ការឈឺចាប់យូរ ប្រយ័ត្នកើតជំងឺបេះដូង
- ចូលគេងមិនទៀងទាត់ ប្រយ័ត្នកើតជំងឺបេះដូង
- ដាក់ជ្រុលពីយប់ ព្រឹកឡើងងីងើ សាកតិចនិកនេះអាចជួយសម្រាលបាន
គេងលក់ស្រួល៖ ការរួមភេទដោយរីករាយ និងដល់ចំណុចកំពូល អាចធ្វើឲ្យរាងកាយយើង បញ្ចេញអ័រម៉ូន សម្រួលដល់ចរន្ដឈាម និង ចង្វាក់បេះដូងដំណើរការបានល្អ។ ជាពិសេសនៅពេលរួមភេទដល់ចំណុចកំពូល ខួរក្បាលក៏បានបញ្ចេញអ័រម៉ូន Oxytocin ។ អ័រម៉ូនOxytocin ជួយជំរុញអារម្មណ៍របស់យើងពេលរួមភេទ ដែលអ្នកខ្លះហៅអ័រម៉ូននេះថាជាអ័រម៉ូនក្ដីស្រឡាញ់ (Love Hormone)។ មួយវិញទៀត អ័រម៉ូន Oxytocin ក៏បានទៅជួយកាត់បន្ថយកម្រិតអ័រម៉ូនស្រ្តេសcortisol ហើយជំរុញឲ្យយើងគេងលក់ស្រួល។
[embed-health-tool-ovulation]