ហេតុអ្វីយើងត្រូវព្រួយបារម្ភពីបញ្ហាសុខភាពផ្លូវភេទ? មិនខុសនោះទេ សុខភាពផ្លូវភេទគឺជាចំណែកមួយយ៉ាងសំខាន់នៃចំណងមេត្រីភាពរបស់ដៃគូ។ ប្រសិនបើដៃគូអសមត្ថភាពមិនអាចបំពេញក្ដីសុខបានល្អ ក៏អាចប៉ះពាល់ដល់ទំនាក់ទងគូស្នេហ៍ដូចគ្នា។
មានកត្ដាច្រើនយ៉ាងដែលអាចប៉ះពាល់ដល់សុខភាពផ្លូវភេទ ដូចជា កត្ដាផ្លូវចិត្ដ កត្ដាសុខភាព របបអាហារ បូករួមទាំងការវិវត្ដទៅតាមវ័យផងដែរ។ បញ្ហានេះមិនមែនកើតឡើងតែខាងបុរសៗនោះទេ សូម្បីស្ដ្រីៗក៏ប្រឈមផងដែរ។ ខាងក្រោមគឺជាប្រភេទអាហាររូបត្ថម្ភសំខាន់ ៥ប្រភេទ អាចជួយដល់សមត្ថភាពផ្លូវភេទឲ្យល្អប្រសើរឡើងវិញបាន។ យ៉ាងបើបញ្ហានេះ ធ្វើ់ឲ្យប៉ហពាល់ដល់ជីវិតគូ ឬធ្វើឲ្យប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ គួរប្រឹក្សាជាមួយគ្រូពេទ្យ។
១. L-arginine
L-arginine ជាអាស៊ីតអាមីណូមួយប្រភេទមានមុខងារជួយរាងកាយក្នុងការផលិតប្រូតេអ៊ីន និងជួយឲ្យមុខងារសរសៃឈាមឲ្យដំណើរការបានល្អ។ ការសិក្សាបានបង្ហាញថា នៅពេលដែល ចរន្ដឈាមដំណើការបានល្អគ្រប់សរីរាង្គក្នុងរាងកាយ ក៏ជាផ្នែកមួយជួយឲ្យដំណើរការដៃគូរួមភេទ ឆាប់ដល់ចំណុចកំពូលបាន។ ចំពោះបុរសៗក៏អាចកាត់បន្ថយពីបញ្ហាអសមត្ថភាពផ្លូវភេទបាន ២៥%។
យើងអាចស្វែងរកសារធាតុសំខាន់មួយនេះបានក្នុងរបបអាហារដូចជា ពពួកសាច់ក្រហម គ្រាប់ធញ្ញជាតិ បន្លែបៃតង ទឹកដោះគោស្រស់ គ្រឿងសមុទ្រ និងអង្ករសម្រូប។
២.វីតាមីន B3
វីតាមីន B3 ជាសារធាតុសំខាន់មួយដែលជំនួយដល់ថាមពល និងពង្រឹងមុខងាររបស់រាងកាយ។ មិនត្រឹមតែប៉ុណ្ណោះ វីតាមីនមួយនេះក៏មានចំណែកក្នុងការសម្រួលដល់ចរន្ដឈាមឲ្យដំណើរការបានល្អផងដែរ។ វីតាមីន B3 មាននៅក្នុង ពពួកសាច់ក្រហម គ្រាប់ធញ្ញជាតិ បន្លែបៃតង ទឹកដោះគោស្រស់ គ្រឿងសមុទ្រ និង ផ្លែឈើ។
៣.វីតាមីនD
វីតាមីន D ភាគច្រើនគេស្គាល់ត្រឹមថា ជាសារធាតុសំខាន់មួយជំនួយដល់សុខភាពឆ្អឹង សាច់ដុំ និងប្រព័ន្ធភាពស៊ាំតែប៉ុណ្ណោះ ដោយមិនបានចាប់អារម្មណ៍ឡើយថា វាក៏មានអត្ថប្រយោជន៍ជំនួយដល់ មុខងារផ្លូវភេទផងដែរ ពិសេសបុរសៗតែម្ដង។
ការសិក្សាបានបង្ហាញថា វីតាមីនមួយប្រភេទនេះ ធ្វើការងារខ្លាំងទៅលើការគ្រប់គ្រងផ្នែកអារម្មណ៍ ចំពោះអ្នកខ្សោយចំណង់ផ្លូវភេទដោយសារបញ្ហាស្ដ្រេស មិនថាបុរស ឬស្ដ្រី វីតាមីន D អាចជួយឲ្យមានអារម្មណ៍ឡើងវិញបាន។ វីតាមីន D មាននៅក្នុង សាច់ក្រហម ស៊ុតផ្នែកក្រហម ថ្លើមសត្វ ខ្លាញ់ត្រី និង អាហារបំប៉នមួយចំនួន។
៤.វីតាមីន E
វីតាមីនមួយប្រភេទនេះមានមុខងារប្រឆាំងទៅនឹងអុកស៊ីតកម្ម និងជួយបង្កើនបរិមាណមេជីវិតឈ្មោលផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វីតាមីន E ក៏អាចសម្រួលដល់ចរន្ដឈាម ដែលអាចនាំយកអុកស៊ីសែនទៅចិញ្ចឹមគ្រប់សរីរាង្គទាំងអស់ក្នុងរាងកាយ។ វត្ដមានវីតាមីន E ក្នុងរាងកាយ ជួយកាត់បន្ថយបញ្ហាអសមត្ថភាពផ្លូវភេទបុរសដែលវិវត្ដទៅតាមវ័យផងដែរ។
៥.ស័ង្កសី
ស័ង្កសីគឺជារ៉ែមួយប្រភេទដែលមានមុខងារច្រើនយ៉ាងជួយដល់រាងកាយ ក្នុងនោះមានដូចជា ជួយដល់ប្រព័ន្ធរំលាយអាហារ មេតាប៉ូលីស ការលូតលាស់កោសិកា និង សមត្ថភាពផលិតអ័រម៉ូនតេស្ដូស្ដេរ៉ូនភេទបុ្រសផងដែរ។ ការសិក្សាបានបង្ហាញថា ប្រសិនបើចង់បង្កើនសមត្ថភាពផ្លូវភេទឲ្យរឹងមាំតាមបែបធម្មជាតិ គួរតែញ៉ាំអាហារណាដែលសម្បួរសារធាតុរ៉ែមួយប្រភេទនេះ។
ប្រភេទអាហារដែលមានរ៉ែស័ង្កសីច្រើន មានពពួកអាហារសមុទ្រ ដូចជា អយស្ទ័រ ក្ដាប បង្កង ត្រីសាម៉ុន ជាដើម។ ប្រភេទអាហារដែលមានជាតិរ៉ែស័ង្កសីទាប ដូចជាគ្រាប់ធញ្ញជាតិ ទឹកដោះគោ សាច់ទ្រូងមាន់ និង យ៉ាអួរ។
អត្ថបទគួរអាន៖
- តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់
- សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ
- លើសទម្ងន់ អាចនាំឲ្យចំណង់ផ្លូវភេទថយចុះ?
- នៅសុខៗថយចុះចំណង់ផ្លូវភេទ អាចមកពីមូលហេតុទាំងនេះ
- អាហារ៥យ៉ាង ជួយប្រុសៗទប់ទល់បានយូរ និងបង្កើនចំណង់ផ្លូវភេទ
[embed-health-tool-ovulation]