ជំងឺថប់បារម្ភ អាចជះឥទ្ធិពលដល់ជីវិតប្រចាំថ្ងៃរបស់គ្នាយើង រួមទាំងជីវិតផ្លូវភេទផងដែរ។ ជាក់ស្តែង ជំងឺនេះ អាចបង្កជាអារម្មណ៍ភិតភ័យ មិនស្រណុកក្នុងខ្លួន និងតានតឹង ដែលចំណុចនេះ ធ្វើឲ្យយើងពិបាកក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងដៃគូ ក៏ដូចជាបង្អាក់អារម្មណ៍សុខស្រួលអំឡុងពេលប្រតិបត្តិការលើគ្រែ។
១. ខ្វះទំនុកចិត្តលើខ្លួនឯង
អ្នកដែលមានអាការៈថប់បារម្ភ អាចបាត់បង់ទំនុកចិត្តមកលើខ្លួនឯង ជាពិសេសចំពោះរូបរាងកាយ និងសម្រស់ ដែលកត្តានេះ អាចប៉ះពាល់ដល់ជីវិតផ្លូវភេទយ៉ាងខ្លាំង។
គ្នាយើងណាខ្លះដែលមានអារម្មណ៍អន្ទះអន្ទែងនៅពេលដែលនៅជិតដៃគូ? ជាក់ស្តែង ការរួមភេទអាចធ្វើឲ្យយើងមានអារម្មណ៍អន្ទះអន្ទែង ជាពិសេសប្រសិនបើយើងធ្លាប់ឆ្លងកាត់រឿងរ៉ាវតក់ស្លុតនៅអតីតកាល។ ដូច្នេះហើយ យើងគួរតែពិគ្រោះយោបល់ជាមួយនឹងអ្នកជំនាញ ក្នុងករណីដែលយើងជួបបទពិសោធន៍មិនល្អពាក់ព័ន្ធនឹងការរួមភេទ។
ការទំនាក់ទំនងមានសារៈសំខាន់ណាស់នៅក្នុងជីវិតគូស្នេហ៍។ ដូចនេះ យើងគួរពិភាក្សាជាមួយដៃគូប្រសិនបើយើងមានអារម្មណ៍តានតឹង អន្ទះអន្ទែង ឬមិនមានផាសុកភាពអំឡុងពេលនៅជាមួយគ្នា។
៤. មិនអាចឈានដល់ចំណុចកំពូល
ការសិក្សាបានបង្ហាញថា ជំងឺថប់បារម្ភអាចធ្វើឲ្យយើងពិបាកក្នុងការឈានដល់ចំណុចកំពូល ពីព្រោះតែបញ្ហាមួយនេះ ធ្វើឲ្យយើងគិតផ្តេសផ្តាសច្រើន ព្រមទាំងបង្អាក់អារម្មណ៍ស្រើបស្រាល។

៥. ប្រើប្រាស់ថ្នាំជាក់លាក់
ទន្ទឹមនឹងនេះដែរ ការញ៉ាំថ្នាំជាក់លាក់ដើម្បីគ្រប់គ្រងជំងឺថប់បារម្ភ ក៏អាចផ្តល់ផលអវិជ្ជមានដល់ជីវិតផ្លូវភេទដូចគ្នា។ ប្រភេទថ្នាំមួយចំនួន ដូចជាថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្ត (Antidepressants) អាចធ្វើឲ្យចំណង់ផ្លូវភេទរបស់យើងធ្លាក់ចុះ។
អត្ថបទគួរអាន៖