ចង់សួរគ្នាយើងតិច ធ្លាប់សុខៗមានអារម្មណ៍ថា សិច ឬរួមភេទមិនសូវញឹកញាប់ដូចមុនអត់? បើមាន អត្ថបទនេះគឺជាចម្លើយ ក៏ជាមូលហេតុគ្នាយើងគួរតែដឹង។
១- របស់រំខានលើគ្រែ
គ្រែ ជាកន្លែងសម្រាប់តែគេង និងរួមភេទប្រកបដោយភាពស្និទ្ធស្នាល ផ្អែមល្ហែម ហើយក្រៅពីខ្នើយ ភួយ មិនគួរមានអ្វីផ្សេងទៀតទេ ដូចជា ទូរសព្ទ កុំព្យូទ័រ។ គ្នាយើងសាកគិតមើល៍ បើដៃគូរវល់តែលេងទូរសព្ទ ឬកុំព្យូទ័រ មិនអើពើនឹងយើង អារម្មណ៍ស្និទ្ធស្នាលកើតឡើងម៉េចបាន? ចង់ឲ្យស្នេហាល្អឡើងវិញ គួរទុកគ្រឿងអេឡិចត្រូនិកឆ្ងាយពីគ្រែគេង។
២- បញ្ហាដោយសារថ្នាំ
ស្រីៗភាគច្រើន ជ្រើសថ្នាំគ្រាប់ពន្យារកំណើតមកប្រើ។ បែបនេះមិនបារម្ភរឿងមានអូនៗដោយចៃដន្យ។ ប៉ុន្តែ ថ្នាំទាំងនេះមានអ័រម៉ូន អេស្ត្រូហ្សែន ដែលប្រតិកម្មប្រឆាំងអ័រម៉ូនភេទរបស់ស្រីៗ នាំឲ្យចំណង់ផ្លូវភេទគ្នាយើងថយចុះ។
ទោះមិនប្រើថ្នាំគ្រាប់ពន្យារកំណើត ថ្នាំមួយចំនួនទៀតនៅតែធ្វើឲ្យចំណង់ផ្លូវភេទថយចុះ ដូចជា ថ្នាំព្យាបាលជំងឺថប់បារម្ភ បាក់ទឹកចិត្ត ច្រាលអាស៊ីដ ថ្នាំក្រពះ និងថ្នាំលើសឈាម។ នេះជាឫសគល់បញ្ហាលើគ្រែរបស់យើង។ ហេតុនេះកុំថែមថយបរិមាណថ្នាំ ឬផ្លាស់ប្តូររបៀបលេបថ្នាំដោយខ្លួនឯង។ ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជាមុន។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
៣- រវល់ដកឃ្លាមិនរួច
នឿយហត់ដោយសារការងារទាំងក្រៅ និងក្នុងផ្ទះពេញមួយថ្ងៃ ពេលឡើងគ្រែភ្លាម គេងភ្លាម គ្មានអារម្មណ៍អីតិច មិនអ៊ីចឹង? គ្នាយើងចង់គេងយកកម្លាំងភ្លាមតែម្តង។ អស់កម្លាំងពេក ក៏អាចធ្វើឲ្យចំណង់ថយចុះដូចគ្នា។ គួរសាកល្បងចាប់ផ្តើមថ្ងៃថ្មី ជាមួយតិចនិករួមភេទថ្មី បែបពុះកញ្ជ្រោល អាចជាដំណោះស្រាយល្អ។
អត្ថបទគួរអាន៖
- ចំណង់ផ្លូវភេទស្រីៗឡើងខ្ពស់ អាចមកពីមូលហេតុទាំងនេះ
- តើការរួមភេទអាចដុតកាឡូរីបានច្រើនដូចការហាត់ប្រាណដែរ ឬអត់?
- “រួមភេទតាមមាត់” មានគុណវិបត្តិ ក៏មានគុណសម្បត្តិដែរ
- អាថ៌កំបាំងទាំង ៦ ជួយជីវិតផ្លូវភេទកាន់តែប្រសើរ
- ប្រុសៗប្រយ័ត្នផង! មិនចង់អសមត្ថភាពផ្លូវភេទ កុំឲ្យកើតជំងឺនេះ
- កត្តាទាំង៣ បញ្ជាក់ថាគេងគ្រប់គ្រាន់ជួយជំរុញបង្កើនផ្លូវភេទ
៤- មិនសូវមានទំនុកចិត្តលើខ្លួនឯង
រឿងនេះភាគច្រើនកើតលើស្រីៗគ្នាយើងតែម្តង។ គ្នាយើងមានទម្ងន់ធាត់ជ្រុល ដើមទ្រូងមិនសិចស៊ីស្អាត ឬពពោះ អាចមានអារម្មណ៍មិនពេញចិត្តរូបរាងខ្លួន ជាហេតុចំណង់ផ្លូវភេទថយចុះដូចគ្នា។ ប្រព័ន្ធផ្សព្វផ្សាយជាកត្តានាំឲ្យយើងយល់ថារូបរាងស្អាត សិចស៊ី ទើបប្រុសៗពេញចិត្ត ប៉ុន្តែការពិតមិនមែនបែបនេះទាំងអស់ទេ។ ដៃគូយើងអាចមិនខ្វាយខ្វល់ពីរឿងនេះដូចគ្នា។ អ៊ីចឹង គួរនិយាយគ្នា ដើម្បីឲ្យយើងមានទំនុកចិត្តឡើងវិញ។
ចំណុចសំខាន់
- របស់រំខានលើគ្រែ
- បញ្ហាដោយសារថ្នាំ
- រវល់ដកឃ្លាមិនរួច
- មិនសូវមានទំនុកចិត្តលើខ្លួនឯង
[embed-health-tool-ovulation]