គ្នាយើងជាច្រើនមានចម្ងល់ច្រើនពាក់ព័ន្ធបញ្ហាផ្លូវភេទ គ្រាន់តែអៀនខ្មាសមិនហ៊ាននិយាយចេញ។ អ្នកមានវិបត្តិផ្លូវភេទ ពិសេសចំណង់ផ្លូវភេទថយចុះទាំងមិនដឹងខ្លួន សុទ្ធតែឆ្ងល់ពីមូលហេតុបង្ក និងបារម្ភខ្លាំងពីសមត្ថភាពផ្លូវភេទអាចនឹងបាត់បង់ទាំងស្រុង។ “Hello គ្រូពេទ្យ’ នឹងប្រាប់ពីជំងឺមួយប្រភេទ ជាប់ពាក់ព័ន្ធការថយចុះចំណង់ផ្លូវភេទ នោះគឺជំងឺខ្សោយក្រពេញទីរ៉ូអ៊ីត។
១- ជំងឺខ្សោយក្រពេញទីរ៉ូអ៊ីត និងថយចំណង់ផ្លូវភេទពាក់ព័ន្ធយ៉ាងម៉េច?
ជំងឺខ្សោយមុខងារក្រពេញទីរ៉ូអ៊ីត អាចបង្ករោគសញ្ញាបន្តិចម្តងៗ ពេលខ្លះអាចច្រឡំជាមួយរោគសញ្ញាមនុស្សចាស់ទៀតផង។ ករណីខ្លះទៀត អាចបង្កឲ្យមានរោគសញ្ញាផ្សេងៗគ្នា អាស្រ័យទៅលើសរីរាង្គដែលប៉ះពាល់។
អ្នកខ្សោយក្រពេញទីរ៉ូអ៊ីត ភាគច្រើនថយចុះចំណង់ផ្លូវភេទ។ អាការៈនេះក៏អាចកើតលើយើងមានជំងឺកើនមុខងារក្រពេញទីរ៉ូអ៊ីតផងដែរ។ តែអាចមានការកើនឡើងចំណង់ផ្លូវភេទខ្លាំងដូចគ្នា ដោយសារការកើនឡើងមេតាបូលីស (ប្រតិកម្មគីមី)។ ករណីខ្សោយមុខងារក្រពេញទីរ៉ូអ៊ីត មេតាបូលីសនឹងចុះថយ ធ្វើឲ្យមុខងារប្រដាប់បន្តពូជចុះខ្សោយ នាំឲ្យអ័រម៉ូនចេញពីក្រពេញលើតម្រងនោម មានអ័រម៉ូនអឺស្រ្តូសែន របស់ស្រីៗ និងតេស្តូស្តេរ៉ូន របស់ប្រុសៗចុះទាប។ ដោយសារ អ័រម៉ូន ទាំងពីរប្រភេទនេះ គឺជាអ័រម៉ូតភេទ ការថយចុះចំណង់ផ្លូវភេទ ក៏ចុះទៅតាមនឹងដូចគ្នា។
ទោះយ៉ាងណា ជំងឺក្រពេញទីរ៉ូអ៊ីត នេះអាចព្យាបាលបាន ហើយក្រោយពេលសះស្បើយ គ្រប់មុខងារក្នុងរាងកាយនឹងត្រឡប់មកប្រក្រតីវិញ ខណៈទាំងនេះជាគន្លឹះដើម្បីជួយឲ្យយើងមានចំណង់ផ្លូវភេទឡើងវិញ បើទោះជាកំពុងមានជំងឺក្រពេញទីរ៉ូអ៊ីតក្តី៖
– ប្រើថ្នាំឲ្យបានត្រឹមត្រូវ និងគ្រប់ចំនួន
– ពិនិត្យតាមដានកម្រិតអ័រម៉ូនក្នុងឈាម
– សម្រកទម្ងន់
– ពិនិត្យសុខភាពទៀងទាត់ ក្រែងមានជំងឺផ្សេងៗទៀត
– ហាត់ប្រាណទៀងទាត់
– បើចាំបាច់ គួរបន្ថែមអ័រម៉ូនតេស្តូស្តេរ៉ូនសម្រាប់ប្រុសៗ និងអឺស្ត្រូសែន សម្រាប់ស្រីៗ។
អត្ថបទពាក់ព័ន្ធ៖
- ធ្លាប់សកម្មរឿងផ្លូវភេទ ដល់ឈប់វិញ អាចប្រឈមរឿងអាក្រក់ៗទាំងនេះ
- ៥ យ៉ាងនេះ ចៀសបានចៀសទៅ បើចង់ឲ្យប្រតិបត្តិការក្ដៅសាច់ឡើងដល់កំពូល
- វះកាត់ប្រពេញទីរ៉ូអ៊ីត
២- ព្យាបាលត្រឹមត្រូវអាចជួយឲ្យមានចំណង់ឡើងវិញ
អ្នកជំងឺមិនធ្វើតាមការព្យាបាលឲ្យខ្ជាប់ខ្ជួន ជាហេតុនាំឲ្យនៅតែមានបញ្ហាថយចំណង់ផ្លូវភេទ។
ថ្នាំ Synthetic T4 (Levothyroxine), Synthroid, Levoxyl ជាពពួកថ្នាំត្រូវបានប្រើ ដើម្បីជំនួសអ័រម៉ូនទីរ៉ូអ៊ីត ពេលថ្នាំចូលទៅក្នុងចរន្តឈាម វានឹងត្រូវបម្លែងជាអ័រម៉ូន T3 ដែលជាទម្រង់សកម្ម។ តែមនុស្សមួយចំនួន មិនអាចធ្វើការបម្លែងបានពេញលេញឡើយ ហេតុនេះបើអ័រម៉ូន T3 មិនគ្រប់គ្រាន់ ទោះបីជាអ័រម៉ូន T4 និង TSH កើនឡើងក៏ដោយ ក៏រោគសញ្ញាជំងឺនៅតែមានដដែល។
[embed-health-tool-ovulation]