backup og meta

តើការរួមភេទអាចជួយបំបាត់ការឈឺក្បាលប្រកាំងបានពិតមែនឬអត់?

តើការរួមភេទអាចជួយបំបាត់ការឈឺក្បាលប្រកាំងបានពិតមែនឬអត់?

ការ​រួម​ភេទ គឺ​បាន​ផ្ដល់​នូវអារម្មណ៍​ល្អ​មួយ​ក្នុង​ឆាក​ជីវិត​របស់​មនុស្ស​គ្រប់​រូប។ អារម្មណ៍​រំភើប​រីករាយ នៅ​ពេល​ទទួលបាន​ភាព​ល្អូក​ល្អឺន​ជាមួយ​ប្ដី ឬ​ប្រពន្ធ​របស់​យើង គឺ​ជា​ដើម​ចម​នៃ​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​មួយ​ដែរ។ អ្វី​ដែល​យើង​ទាំង​អស់​គ្នា​មិន​ធ្លាប់​បាន​ដឹង គឺ​ការ​រួម​ភេទ​ពិត​ជា​មាន​ផល​ប្រយោជន៍​ដល់​ខ្លួន​យើង​យ៉ាង​ច្រើន។ ការ​ពិត​ទៅ​មានការ​លើក​ឡើង​ថា ការ​រួម​ភេទ​ អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់ នៃ​ការ​ឈឺ​ក្បាល​ប្រកាំង​បាន​​។ តើ​វា​ជា​ការ​ពិត​មែន​ឬ​យ៉ាង​ណា?

១- លម្អិតពាក់ព័ន្ធជាមួយរឿងលើគ្រែ

បើ​យោង​តាម​ការ​សិក្សា​របស់​លោក Stefan Evers ​វេជ្ជបណ្ឌិត​ផ្នែក​សរសៃ​ប្រសាទ​នៅ សាលកវិទ្យាល័យ Münster ក្នុង​ប្រទេស​អាល្លឺម៉ង់​បាន​រក​ឃើញ​ថា មាន​អ្នក​ឈឺ​ក្បាល​ប្រកាំង​យ៉ាង​ហោច​ណាស់​ម្នាក់ ក្នុង​ចំណោម ៣នាក់ មាន​អារម្មណ៍​ធូរ​ស្បើយ​ពី​ការ​ឈឺ​ក្បាល​ បន្ទាប់​ពី​ពួក​គាត់​រួម​ភេទ​រួច។

អត្ថបទពាក់ព័ន្ធ៖

ការ​សិក្សា​ក៏​បាន​ពន្យល់​ទាក់​ទង​ជាមួយ​សកម្មភាព​ផ្លូវ​ភេទ ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​តាម​រយៈ​ការ​បញ្ចេញ អង់ដូហ្វ៊ីន ដែល​វា​ជា​អ័រម៉ូន​​​ពី​ធម្មជាតិ សម្រាប់​បំបាត់​ការ​ឈឺ​ចាប់​ក្នុង​ខ្លួន។ ចំពោះអ្នក​​មាន​​កើត​ជំងឺ​ឈឺ​ក្បាល​ប្រកាំង​ជាច្រើន ជឿ​ថា​ការ​រួម​ភេទ​ជាមួយ​ដៃ​គូរបស់ខ្លួន​ ពិត​ជា​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ក្បាល​​បាន​ពិត​មែន។​

២- ការសិក្សាលើអ្នកមានបញ្ហាឈឺក្បាលរាប់ពាន់នាក់

ក្នុង​ការ​សិក្សា​របស់​លោក Evers បាន​សិក្សា​លើ​អ្នក​មាន​បញ្ហា​ឈឺ​ក្បាល​ប្រកាំង​ចំនួន ៨០០នាក់ និង​បន្ថែម​ជាមួយ​អ្នក​ឈឺ​ក្បាល ​មួយ​ចំហៀង​ក្បាល (Cluster headache) ចំនួន ២០០​នាក់បន្ថែម​ទៀត ដែល​បាន​ស្ទង់​មតិ​ពី​គំនិត​របស់អ្នកទាំងនោះ​ ទៅ​លើ​ទំនាក់​ទំនង​រវាង​ការ​រួម​ភេទ ជាមួយ​ការ​កាត់​បន្ថយ​ការ​ឈឺ​ក្បាល។ តើ​លទ្ធ​ផល​នឹង​ចេញ​មក​ដូច​ម្ដេច? គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ខ្លាំង​មែន​ទែន ដោយ ៦០ភាគ​រយ​នៃ​អ្នក​ត្រូវ​បាន​សម្ភាសន៍ គឺ​ពិត​ជាជឿ​ថា ការ​រួម​ភេទ​ជួយ​បំបាត់​អាការៈ​ឈឺ​ក្បាលពិត​មែន។ ចំណែក​ឯ ៤០​ភាគ​រយ​ផ្សេង​ទៀត​បាន​គិត​ថា​ ការ​រួម​ភេទ​ធ្វើ​ឲ្យ​អ្នកទាំងនោះ​ឈឺ​ក្បាល​កាន់​តែ​ខ្លាំងទៅវិញ​។ ដូច​នេះ​តើ​ការ​រួម​ភេទ​ពិត​ជួយ​បំបាត់​អាការៈ​ឈឺ​ក្បាល ឬ​ធ្វើ​ឲ្យ​ការ​ឈឺ​ក្បាល​កាន់​តែ​ធ្ងន់​ធ្ងរ?

អត្ថបទពាក់ព័ន្ធ៖ 

៣- តើការដល់ចំណុចកំពូលគឺជាអ្នកបំបាត់ការឈឺក្បាលឬយ៉ាងណា?

លោក Alexander Mauskop វេជ្ជបណ្ឌិត និង​ជា​ប្រធាន​វិទ្យាស្ថាន​ជំងឺ​ឈឺ​ក្បាល​នៅ​ទីក្រុង​ញូវយ៉ក បាន​លើក​ឡើង​ថា ការ​ដល់​ចំណុច​កំពូលពេល​រួមភេទ អាច​ឲ្យ​មាន​ការ​បញ្ចេញអង់ដូហ្វ៊ីន ហើយពិត​ជា​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ដោយ​សារ​ឈឺ​ក្បាល​ប្រកាំង​បាន​ពិត​មែន ដោយ​សារអង់ដូហ្វ៊ីនគឺ​ជា​អ័រម៉ូន​ជួយ​បំបាត់​ការ​ឈឺ​ចាប់​ពី​ធម្មជាតិ​ក្នុង​ខ្លួន​របស់​យើង​គ្រប់​គ្នា។

ប៉ុន្តែ​លោក​ក៏​បាន​លើក​ឡើង​ដែរ​ថា អ្នក​ដែល​ឈឺ​ក្បាល​ប្រកាំង​ភាគ​ច្រើន គឺ​មិន​ចូល​ចិត្ដ​ប៉ះ​ជាមួយ​ពន្លឺ​ភ្លឺ​ខ្លាំង សំឡេង​ និង​ឲ្យ​អ្នក​ផ្សេងមក​​ប៉ះ​ដង​ខ្លួន​​នោះទេ។ ដូច​នេះ​ទើប​វេជ្ជបណ្ឌិតខាងលើ​​បន្ថែម​ថា ការ​ជ្រើស​យក​វិធី​បំបាត់​ឈឺ​ក្បាល​ប្រកាំង ដោយ​វិធី​រួម​ភេទ គឺ​មិន​មែន​ជា​ជម្រើស​ល្អ​ប៉ុន្មាន​ទេ។

អត្ថបទពាក់ព័ន្ធ៖ 

សរុប​សេចក្ដី

ពិត​មែន​ហើយ ការ​ឈឺ​ក្បាល​អាច​កាត់​បន្ថយ​ដោយ​សារ​វត្តមាន​របស់ អង់ដូហ្វ៊ីន​ក្នុង​ខ្លួន​របស់យើង​​ពិត​មែន។ ប៉ុន្តែ​មនុស្ស​យើង​ម្នាក់​ៗ គឺ​មិន​ដូច​គ្នា​នោះ​ទេ។ ប្រសិន​បើ​ការ​រួម​ភេទ មិន​មាន​ប្រសិទ្ធ​ភាព​សម្រាប់​យើង​​ទេ​នោះ យើង​អាច​សាក​ល្បង​សកម្មភាព​ដទៃ ដែល​អាច​ជួយ​បញ្ចេញ​អង់ដូហ្វ៊ីន មាន​ដូច​ជា ការ​ហាត់​ប្រាណ និង​ការ​សើច​សប្បាយ​ក៏​រាប់​បញ្ចូល​ដែរ។ ​ប្រសិន​បើ​ការ​រួម​ភេទ​ពិត​ជា​ជួយ​យើង​​បាន​មែន បាន​ន័យ​ថា​ជីវិត​របស់យើង​​ពិត​ជាមាន​ន័យ ប្រកប​ដោយ​ក្ដី​សប្បាយ​រីក​រាយ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

05/03/2020

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Mar 05, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម