រលាកថ្លើមជាជំងឺសាហាវ ងាយឆ្លងពីម្នាក់ទៅម្នាក់ ពិសេសតាមការរួមភេទ និងប៉ះពាល់ឈាម។ គ្នាយើង ដឹងជំងឺនេះមានប៉ុន្មានប្រភេទអត់? ករណីឆ្លងខុសៗគ្នាយ៉ាងម៉េចខ្លះ?
ជំងឺរលាកថ្លើមយ៉ាងហោចមាន ៥ ប្រភេទផ្សេងៗគ្នា ប៉ុន្តែប្រភេទឧស្សាហ៍ជួប មាន រលាកថ្លើមប្រភេទ A ប្រភេទ B និង C ។ នេះជាអ្វីដែលយើងគួរដឹង និងការពារ៖
១- រលាកថ្លើមប្រភេទ A
ឆ្លងតាមការប៉ះជាមួយលាមក ក្បែរលាមក ឬក្បែររន្ធគូទដែលផ្ទុកមេរោគ ទោះមេរោគតិច ឬពិនិត្យមិនឃើញក្នុងលាមកក៏ដោយ។ ឆ្លងតាមការរួមភេទ (ទ្វារមាស មាត់ និងរន្ធគូទ) បើដៃគូមានផ្ទុកមេរោគ។ ទោះបីការពារដោយស្រោមអនាម័យ ក៏នៅតែឆ្លងដែរ ហើយមធ្យោបាយមានប្រសិទ្ធភាពបំផុត គឺចាក់ថ្នាំបង្ការ។ សម្រាប់ប្រុសៗស្រលាញ់ភេទដូចគ្នា គួរចាក់ថ្នាំបង្ការរលាកថ្លើមប្រភេទ A។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
២- រលាកថ្លើមប្រភេទ B
ឆ្លងតាមការរួមភេទ ឈាម ហើយងាយឆ្លងជាងអេដស៍ទៀត។ មេរោគរលាកថ្លើមប្រភេទ B មានក្នុងទឹករម្អិលប្រដាប់ភេទនារី ទឹកមាត់ និងទឹកកាម ហើយភាគច្រើនឆ្លងទៅលើគ្នាយើងដែលមិនបានចាក់ថ្នាំបង្ការ មានដៃគូរួមភេទច្រើន ឬដៃគូមានជំងឺរលាកថ្លើមប្រភេទ B ។
កាន់ដៃ ឱប ឬថើបមាត់ធម្មតា (មិនមែនបឺតមាត់) មិនអាចឆ្លងទេ ទោះជាទឹកមាត់មានមេរោគក៏ដោយ ព្រោះមិនមានការអះអាងជាក់លាក់ថាឆ្លងតាមទឹកមាត់។ បើដៃគូយើងពាក់ដែកគាបធ្មេញ ឬមានដាច់រលាត់ក្នុងមាត់ អាចប្រឈមកាន់តែខ្ពស់ ពេលបឺតមាត់គ្នា។ វិធីការពារមានប្រសិទ្ធភាពបំផុត គឺចាក់ថ្នាំបង្ការ។
[embed-health-tool-ovulation]
៣- រលាកថ្លើមប្រភេទ C
ឆ្លងតាមការប៉ះពាល់ឈាម រួមភេទ ដំបៅ ដាច់រលាត់ប្រដាប់ភេទ ឬប៉ះឈាមរដូវស្រីៗដែលមានផ្ទុកមេរោគ។ ឱកាសឆ្លងកាន់តែខ្ពស់ បើយើងមានជំងឺកាមរោគផ្សេងៗ ផ្ទុកមេរោគអេដស៍ និងមានដៃគូរួមភេទច្រើន (ច្រើនជាង ៥ នាក់ក្នុងមួយឆ្នាំ) រួមភេទបែបគំហុក ឬកត្តាទាំងនេះផ្សំគ្នា។
អត្ថបទគួរអាន៖
- ចំណង់ផ្លូវភេទស្រីៗឡើងខ្ពស់ អាចមកពីមូលហេតុទាំងនេះ
- តើការរួមភេទអាចដុតកាឡូរីបានច្រើនដូចការហាត់ប្រាណដែរ ឬអត់?
- “រួមភេទតាមមាត់” មានគុណវិបត្តិ ក៏មានគុណសម្បត្តិដែរ
- អាថ៌កំបាំងទាំង ៦ ជួយជីវិតផ្លូវភេទកាន់តែប្រសើរ
- ប្រុសៗប្រយ័ត្នផង! មិនចង់អសមត្ថភាពផ្លូវភេទ កុំឲ្យកើតជំងឺនេះ
- កត្តាទាំង៣ បញ្ជាក់ថាគេងគ្រប់គ្រាន់ជួយជំរុញបង្កើនផ្លូវភេទ
ជំងឺនេះគ្មានវ៉ាក់សាំងការពារទេ ហើយវិធីការពារល្អបំផុត គួរចៀសវាងទង្វើណាដែលប្រឈមនឹងហានិភ័យឆ្លង។ “Hello គ្រូពេទ្យ” លើកទឹកចិត្តគ្នាយើង ដែលសង្ស័យខ្លួនឯង គួរទៅពិនិត្យរកមើលមេរោគនេះ។
ចំណុចសំខាន់
១. រលាកថ្លើមប្រភេទ A៖ ឆ្លងតាមការប៉ះពាល់ជាមួយលាមក ក្បែរលាមក ឬក្បែររន្ធគូទដែលមានផ្ទុកមេរោគ។
២. រលាកថ្លើមប្រភេទ B៖ ឆ្លងតាមការរួមភេទ ឈាម ហើយងាយឆ្លងជាងអេដស៍ទៀត។
៣. រលាកថ្លើមប្រភេទ C៖ ឆ្លងតាមការប៉ះពាល់ឈាម រួមភេទ ដំបៅ ដាច់រលាត់ប្រដាប់ភេទ ឬប៉ះឈាមរដូវស្រីៗ ដែលមានផ្ទុកមេរោគ។