backup og meta

លម្អិតពីជំងឺដុះកន្ទុយថ្លែន និងវិធីការពារ

លម្អិតពីជំងឺដុះកន្ទុយថ្លែន និងវិធីការពារ

ដុះកន្ទុយ​ថ្លែន ​ជា​ប្រភេទ​ជំងឺ​ដែល​កើត​មាន​នៅ​លើ​​ភ្នាស​ស​នៃ​ភ្នែក ដោយ​មាន​ការ​ដុះ​ឡើង​នូវ​ភ្នាស​ពណ៌​ស រាង​ដូច​ស្លាប​សត្វ ឬ​ត្រីកោណ និង​មាន​សរសៃ​ឈាម​ដុះ​មក​ជាមួយ។ បើ​តាម​ការពន្យល់​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត្រ ភ្នាស​កន្ទុយ​ថ្លែន​អាច​លូត​លាស់​ពី​តូច​ស្តើង ទៅ​ធំ​ក្រាស់ ដុះ​គ្រប​លើ​កញ្ចក់​ភ្នែក ដោយ​ចាប់​ផ្តើម​លូន​បន្តិច​ម្តងៗ ពី​គែម​នៃ​កញ្ចក់​ភ្នែក​ទៅ​ផ្នែក​កណ្តាល​កញ្ចក់​ភ្នែក រហូត​ដល់​បាំង​កូន​ក្រមុំ។

១- រោគ​សញ្ញា​នៃ​ជំងឺ​កន្ទុយ​ថ្លែន

ជា​ទូទៅ​ជំងឺ​កន្ទុយ​ថ្លែន​មិន​បង្ក​ការ​ឈឺ​ចាប់​ខ្លាំង​នោះ​ទេ ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​អាការៈ​មិន​ស្រួល​ដូច​ខាង​ក្រោម៖

– ផ្សា​ក្តៅ​ក្នុង​ភ្នែក និង​រកាំ​ភ្នែក

– ក្រហម​ភ្នែក​នៅ​ត្រង់​ភ្នាស​កន្ទុយ​ថ្លែន

– ស្រវាំង​ភ្នែក (ករណី​ភ្នាស​កន្ទុយ​ថ្លែន​ដុះ​ធំ​ក្រាស់​មក​លើ​កញ្ចក់​ភ្នែក ឬ​ដុះ​បាំង​កូន​ក្រមុំ)។

២- កត្តា​ប្រឈម​បង្ក​ឲ្យ​កើត​ជំងឺ​កន្ទុយ​ថ្លែន

– ការ​ប៉ះ​ជាមួយ​កាំ​រស្មី​ព្រះអាទិត្យ​ខ្លាំង ដែល​ជះ​មក​លើ​ភ្នែក​ញឹក​ញាប់

– ភាព​កខ្វក់​នៃ​បរិស្ថាន និង​បរិយាកាស​ដែល​មាន​ធូលី និង​ខ្យល់​ខ្លាំង

– អាយុ​ច្រើន។

៣- វិធី​ការពារ​ជំងឺ​កន្ទុយ​ថ្លែន

– ពាក់​វ៉ែនតា​ការពារ​ភ្នែក​ពី​កាំ​រស្មី​ព្រះអាទិត្យ និង​ធូលី

– ការ​ពិនិត្យ និង​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ភ្នែក ដើម្បី​ការពារ និង​កាត់​បន្ថយ​ការ​ដុះ​លូត​លាស់​លឿន​នៃ​ភ្នាស​កន្ទុយ​ថ្លែន។

៤- វិធីព្យាបាល​ជំងឺ​កន្ទុយ​ថ្លែន

ជំងឺ​កន្ទុយ​ថ្លែន​មិន​អាច​ព្យាបាល​ជា​សះ​ស្បើយ​តាម​រយៈ​ការ​បន្តក់​ថ្នាំ​ភ្នែក​ឡើយ ឯ​វិធី​ព្យាបាល​មាន​លក្ខណៈ​ខុសៗ​គ្នា​ទៅ​តាម អាការៈ​នៃ​ជំងឺ និង​កម្រិត​នៃ​ភ្នាស​កន្ទុយ​ថ្លែន។ រឿងដែលគួរប្រុងប្រយ័ត្ននោះ ការ​វះកាត់​ព្យាបាល​មិន​បាន​ត្រឹមត្រូវ​ល្អ​អាច​ធ្វើ​ឲ្យ​អត្រា​នៃ​ការ​ដុះ​ភ្នាស​កន្ទុយ​ថ្លែន​ឡើង​មក​វិញ​មាន​កាន់​តែ​ខ្ពស់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

04/10/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រោយបាញ់ឡាស៊ែរបំបាត់ភ្នែកមីញ៉ូប បញ្ហាភ្នែកមីញ៉ូបអាចត្រឡប់មកវិញអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នែកឡើងក្រហមក្រោយភ្ញាក់ពីគេង អាចបណ្តាលមកពីបញ្ហាទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 04, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម