ការដកដង្ហើមតាមច្រមុះ មានសារៈសំខាន់ណាស់ ពីព្រោះច្រមុះជាខ្សែការពារដំបូងនៃប្រព័ន្ធផ្លូវដង្ហើម ដោយជួយចម្រោះ និងបន្សុទ្ធខ្យល់នៅពេលដែលយើងដកដង្ហើម។ យ៉ាងណាមិញ បើយើងមានទម្លាប់ដកដង្ហើមតាមមាត់ យើងអាចប្រឈមនឹងផលប៉ះពាល់សុខភាពមួយចំនួន។
មូលហេតុអ្វីបានជាអ្នកខ្លះដកដង្ហើមតាមមាត់?
ការដកដង្ហើមតាមមាត់អាចបណ្តាលមកពីកត្តាជាច្រើន ដូចជាស្រ្តេស ថប់បារម្ភ ទម្រង់ចម្រុះ ឬថ្គាម ការតឹងចម្រុះដោយសារអាលែកហ្ស៊ី ឬក្រពេញអាមីដាល់រីកធំ ឬស្ទះដង្ហើម ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ម៉េចបានជាការដកដង្ហើមតាមមាត់បង្កផលប៉ះពាល់?
ការដកដង្ហើមតាមច្រមុះ ជារឿងដ៏ចាំបាច់មួយ ព្រោះថាការដង្ហើមបែបនេះ អាចផលិតអុកស៊ីដនីទ្រីក ដែលជួយបង្កើនប្រសិទ្ធិភាពអុកស៊ីសែន។ នៅពេលដែលយើងខ្វះអុកស៊ីដនីទ្រីក នោះអាចបង្កជាបញ្ហាសុខភាពជាច្រើន ដូចជាជំងឺបេះដូង និងជំងឺចាស់វង្វេង (Alzheimer’s) ។ នៅពេលដែលយើងដកដង្ហើមតាមមាត់ សួតមិនទទួលបានអត្ថប្រយោជន៍អ្វីទាំងអស់ ហើយថែមទាំងអាចធ្វើឲ្យខ្យល់ដង្ហើមមិនល្អ គេងមិនលក់ ចាស់មុនវ័យ ជំងឺអញ្ចាញធ្មេញ និងសម្ពាធឈាមខ្ពស់។
