ប្រសិនបើធ្មេញមានសុខភាពល្អគឺមានពណ៌សថ្លា មិនតែប៉ុណ្ណោះធ្មេញសថ្លា ក៏ជាផ្នែកមួយជួយលើកសម្រស់លើផ្ទៃមុខរបស់យើងដែរ។ ដូច្នេះការថែទាំធ្មេញឲ្យមានសុខភាពល្អ សថ្លា យើងត្រូវយកចិត្ដទុកដាក់នឹងទម្លាប់រស់ប្រចាំថ្ងៃមួយចំនួន។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
១.ការជក់បារី
ការជក់បារីគឺងាយនឹងធ្វើឲ្យធ្មេញរបស់យើងប្រឈមប្រែពណ៌ទៅជាលឿងខ្លាំងណាស់ ពិសេសតាមអញ្ចាញក៏ងាយនឹងកើតកំណកជាប់គល់ធ្មេញតែម្ដង។ ព្រោះក្នុងផ្សែងបារី សម្បូរទៅដោយសារធាតុគីមី ឬជាតិនីកូទីនដែលយើងកន្លងមកស្គាល់ច្រើនជាងគេង។
២.អាហារ និងភេសជ្ជៈ
ពពួកអាហារ និងភេសជ្ជៈមួយចំនួន ដូចជា កាហ្វេ តែ សូដា ស្រា នំផលិតពីជាតិម្សៅ និងអាហារមានរសជាតិផ្អែមៗ អាចធ្វើឱ្យធ្មេញងាយប្រែណណ៌ណាស់។ ដូច្នេះក្រោយពេលញ៉ាំអាហារក៏ដូចជាភេសជ្ជៈទាំងនោះ ត្រូវតែសម្អាតឲ្យបានល្អទើបមិនប៉ះពាល់ដល់ធ្មេញ។
៣.ការប្រើប្រាស់ថ្នាំ
ការប្រើប្រាស់ថ្នាំមួយចំនួនដូចជា ថ្នាំប្រឆាំងនឹងជំងឺផ្លូវចិត្ត និងថ្នាំលើសសម្ពាធឈាម ត្រូវបានគេដឹងថា អាចប៉ះពាល់ដល់សុខភាពធ្មេញ និងធ្វើឲ្យធ្មេញប្រែពណ៌បាន។
៤.ធ្មេញរងរបួស
ធ្មេញធ្លាប់រងរបួសដូចជា ធ្មេញស្រាំ បែក ធ្វើឲ្យយើងពិបាកថែទាំ និង សម្អាត ក៏អាចបណ្ដាលឲ្យឡើងលឿងបានដែរ។ ដូច្នេះក្នុងករណីដែលធ្មេញយើង មានរបួស គួរទៅជួបពេទ្យធ្មេញ ដើម្បីពិគ្រោះរកដំណោះស្រាយ កុំឲ្យធ្មេញប្រែពណ៌ទៅជាលឿង។
៥.កត្ដាអាយុ
ជាធម្មតាធ្មេញមានសុខភាពល្អអាចមានពណ៌សថ្លា ប៉ុន្ដែពេលដែលយើងឈានដល់វ័យចាស់ទៅ ធ្មេញក៏អាចប្រែប្រួលទៅតាមវ័យរបស់យើងផងដែរ។ តួយ៉ាងធ្មេញអាចប្រែទៅជាពណ៌លឿង ឬប្រឈមការពុក មិនសូវរឹងមាំនោះទេ។
៦.មានជំងឺ
អ្នកជំងឺខ្លះត្រូវការព្យាបាលដោយប្រើវិទ្យុសកម្មនិងបាញ់គីមី ដែលសុទ្ធតែជាបុព្វហេតុនាំឲ្យធ្មេញប្រែពណ៌។ លើសពីនេះទៅទៀតស្ត្រីកំពុងពរពោះដែលមានជំងឺឆ្លងអាចបណ្ដាលឲ្យប្រែពណ៌ធ្មេញរបស់ទារកនៅពេលធំឡើង។ កាចាធ្មេញទារកនឹងប៉ះពាល់ពេលដែលម្ដាយលេបថ្នាំព្យាបាល។
អត្ថបទគួរអាន៖
- ឧស្សាហ៍ឈឺអញ្ចាញធ្មេញ អាចពាក់ព័ន្ធបញ្ហាសុខភាពទាំងនេះ
- ទម្លាប់អាក្រក់ ៨ យ៉ាងធ្វើឲ្យធ្មេញខូចដោយមិនដឹងខ្លួន
- រោគសញ្ញាសាមញ្ញទាំងនេះកុំថាមិនអី បញ្ជាក់ថាធ្មេញចាប់ផ្តើមពុកហើយ
- ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍
- ជំងឺមាត់ធ្មេញ ២ ប្រភេទគួរឲ្យបារម្ភបំផុត បើមានឆាប់ទៅព្យាបាលឲ្យលឿន
[embed-health-tool-bmi]