វដ្ដរដូវ ជាបញ្ហាធម្មជាតិមួយដែលមនុស្សស្រីត្រូវជួបជាប្រចាំ ហើយវាក៏អាចបញ្ជាក់ពីសុខភាពរបស់ស្រីៗដែរ ។ ប៉ុន្តែវាមិនមែនមានរហូតទេ ពេលដែលយើងចាស់ទៅៗ រដូវក៏វាចាប់ផ្ដើមអស់តាមហ្នឹងដែរ ហើយវាអាចធ្វើឲ្យសុខភាពស្រីៗយើង ប្រឈមនឹងបញ្ហាច្រើន។
ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេសផ្នែករោគស្ត្រី និងសម្ភព បានបកស្រាយឲ្យដឹងថា ស្ត្រីត្រូវដឹងថា ការអស់រដូវមានន័យថា ស្ត្រីលែងមានរដូវជាប់គ្នារហូតរយៈពេល១២ខែ នៅពេលស្ត្រីឈានដល់អាយុ ៤៥-៥៥ឆ្នាំ។ គ្រូពេទ្យជំនាញអាចឲ្យថ្នាំឲ្យស្ត្រីអស់រដូវញ៉ាំដើម្បីបន្តឲ្យមានរដូវធម្មតាបាន អាស្រ័យទៅលើស្ត្រីម្នាក់ៗ ព្រោះក៏មានករណីខ្លះដែលស្ត្រីវ័យក្មេងអត់មានរដូវ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
“ចំពោះស្ត្រីវ័យចំណាស់អស់រដូវ ហើយត្រូវប្រើថ្នាំឲ្យមានរដូវវិញ លុះត្រាតែ ធ្វើការពិនិត្យត្រឹមត្រូវសិន បើឃើញថា កម្រាស់ស្រទាប់រដូវរបស់ស្បូនឡើងក្រាស់ ដូចនេះស្ត្រីអាចប្រើថ្នាំអ័រម៉ូនបាន ប៉ុន្តែស្ត្រីនោះអាចប្រឈមនឹងការកើតជំងឺមហារីក និងជំងឺមួយចំនួនផ្សេងទៀត។”
ការប្រើថ្នាំបន្តឲ្យមានរដូវដ្បិតអាចជួយប្រឆាំងនឹងភាពជ្រីវជ្រួញ ស្បែកស្ងួត កុំឲ្យស្ត្រីមើលទៅចាស់តាមអាយុមែន ក៏តែស្ត្រីមានហានិភ័យខ្ពស់ក្នុងការកើតជំងឺមហារីកខ្លាំង។
លោកថា ក្នុងករណីមួយចំនួនដែលស្ត្រីវ័យក្មេងៗអត់មានរដូវ អាចបណ្ដាលមកពីស្ត្រីនោះមានបញ្ហានៅនឹងស្បូន(ដុំស្បូន មហារីកស្បូនដំណាក់កាលដំបូង…) ដែលតម្រូវឲ្យកាត់ស្បូនចោល ឬដៃស្បូនចោល ដែលអាចប្រឈមនឹងកង្វះអ័រម៉ូន អ៊ីចឹងពេទ្យអាចឲ្យថ្នាំទៅប្រើបាន ដើម្បីជួយកាត់បន្ថយជំងឺដែលនឹងជួបប្រទះពេលដែលចាស់ទៅ។
[embed-health-tool-bmi]
វេជ្ជបណ្ឌិតរូបនេះ បញ្ជាក់ថា នៅពេលដែលអស់រដូវ ស្ត្រីប្រឈមនឹងកើតជំងឹច្រើនមុខ ព្រោះវ័យចំណាស់ផង និងសុខភាពក៏មិនល្អដូចនៅក្មេងទៀតដែរ ហើយជំងឺដែលស្ត្រីអស់រដូវជួបភាគច្រើនជាជំងឺមនុស្សចាស់មាន លើសសម្ពាធឈាម ទឹកនោមផ្អែម លើសជាតិខ្លាញ់ ពុកឆ្អឹង គាំងបេះដូង ដាច់សរសៃឈាមខួរក្បាល មហារីកសុដន់ ឬមហារីកស្បូនជាដើម។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី