យើងដឹងហើយថា ចំពោះមនុស្សស្រី គឺត្រូវមានវដ្ដរដូវម្ដង/ខែ ជួនកាលគ្នាយើងស្រីៗខ្លះមកថ្ងៃខែ២ដង/ខែឯណោះ។ បើយើងគិតទៅ វដ្ដរដូវស្រីៗយើងមានការត្រណមពីចាស់ៗ និងការលើកឡើងមួយចំនួនទៀតដូចជា ពេលមករដូវ បើយើងងូតទឹកនឹងធ្វើឲ្យអាក់រដូវ ចាំអស់រដូវសឹមងូតទឹក។ តើការលើកឡើងបែបនេះពិត ឬអត់?
ឆ្លើយតបនឹងការលើកឡើងបែបនេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសផ្នែកសម្ភព និងរោគស្ត្រី បានឲ្យដឹងថា គ្រាន់តែងូតទឹកពេលមករដូវមិនធ្វើឲ្យរដូវអាក់ ឬបង្កជាផលបញ្ហាសុខភាពអ្វីផ្សេងនោះទេ។ ការងូតទឹកអាចធ្វើឲ្យអាក់រដូវគ្រាន់តែជាការលើកឡើងពីចាស់ៗប៉ុណ្ណោះ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
លោកបន្តថា ការងូតទឹកក្ដៅអំឡុងពេលមករដូវអាចជួយដល់លំហូររបស់ឈាម វាក៏អាចជួយកាត់បន្ថយការឈឺចុកចាប់ និងសម្រួលដល់ភាពតានតឹងរបស់សាច់ដុំបានផងដែរ។ និយាយទៅ វាគ្មានហេតុផលណាដែលបញ្ជាក់ឲ្យស្រីៗមិនគួរងូតទឹក ឬត្រាំទឹក។ តាមពិតទៅ បើយើងត្រាំទឹកក្ដៅ វាអាចធ្វើឲ្យយើងមានអារម្មណ៍ធូរស្រាល បូករួមទាំងធ្វើឲ្យយើងមានអារម្មណ៍ថាស្អាតទៀតនោះ វានឹងជួយស្រីៗ មានអារម្មណ៍ស្រស់ថ្លា មិនឆាប់មួម៉ៅ ហើយវាក៏ជួយសម្រួលដល់បញ្ហាចុកពោះខ្លាំងពេលមករដូវបានដែរ។
[embed-health-tool-ovulation]
លើសពីនេះទៅទៀត ពេលយើងងូតទឹកអំឡុងពេលមករដូវ ស្រីៗគួរប្រើសាប៊ូស្រាល និងគ្មានក្លិនទឹកអប់សម្អាតបរិវេណទ្វារមាស ព្រោះផលិតផលថែទាំកន្លែងសម្ងាត់ចំនួនអាចរំខានដល់តុល្យភាពបាក់តេរីល្អៗរបស់កន្លែងសម្ងាត់ បណ្ដាលឲ្យងាយឆ្លងមេរោគផ្សេង។
ម៉្យាងវិញទៀត ប្រធានផ្នែករោគស្ត្រី និងសម្ភពនៃមន្ទីរពេទ្យមិត្តភាព រូបនេះបន្តថា ការងូតទឹកក្ដៅក៏អាចផ្ដល់ផលប្រយោជន៍ច្រើនដល់សុខភាពយើងដែរ។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី