backup og meta

ខែត្រជាក់ អាច​រំខានដល់វដ្តរដូវរបស់ស្រីៗ​មួយចំនួន

ខែត្រជាក់ អាច​រំខានដល់វដ្តរដូវរបស់ស្រីៗ​មួយចំនួន

ជឿ​អត់​ថា​ខែ​ត្រជាក់​អាច​រំខាន​ដល់​វដ្ដ​រដូវ​របស់​ស្រី​ៗ? ​រដូវ​ធ្លាក់​ខ្យល់​ អាកាស​ធាតុ​ក៏​ត្រជាក់​ជាង​ខែ​ផ្សេង​ៗ​ទៀត ដែល​ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​​គ្នា​យើង​មួយ​ចំនួន​ងាយ​នឹង​​ឈឺ​។ ដូច​គ្នា​ដែរ ស្រី​ៗ​មួយ​ចំនួន​អាច​មាន​អារម្មណ៍​ប្រែ​ប្រួល​នៅ​រដូវ​​ធ្លាក់​ខ្យល់​ត្រជាក់ ជាពិសេស​​ក៏​អាច​មាន​បញ្ហា​ដល់​ការ​មក​រដូវ​​ផង​ដែរ​។​

មូល​ហេតុ​មួយ​ចំនួន​នាំ​ឲ្យ​រដូវ​រងា​ អាច​រំខាន​ដក់​ការ​មក​រដូវ​៖

១. សកម្មភាព​អូវែ​ត្រូវ​កាត់​បន្ថយ​

អាកាស​ធាតុ​ប្រែ​ប្រួល​ ក៏​អាច​ធ្វើ​ឲ្យ​វដ្ដ​រដូវ​របស់​ស្រី​ៗ​យើង​ប្រែ​ប្រួល​ដូច​គ្នា​។ តាម​រយៈ​ការ​សិក្សា​កន្លង​មក នៅ​រដូវ​រងា​ ស្រ្តី​ហាក់​មាន​ការ​បញ្ចេញ​​អ័រម៉ូន​ច្រើន និង​វដ្ដ​រដូវ​ខ្លី​ជាង​រដូវ​ក្ដៅ​ ០,៩​ថ្ងៃ។ ដូច​គ្នា​ដែរ សកម្មភាព​របស់​អូវែ ដំណើរ​ការ​បាន​ល្អ​នៅ​ក្នុង​រដូវ​ក្ដៅ បើ​ធៀប​នឹង​ដំណើរ​ការ​ដូច​គ្នា​នៅ​រដូវ​រងា​។ ដូច​នេះ​ហើយ បាន​ជា​ស្រី​ៗ​មួយ​ចំនួន​អាច​ជួប​បញ្ហា​ខ្លះ​ទាក់​ទង​នឹង​ការ​​មក​រដូវ​ក្នុង​រដូវ​រងា​​។

[embed-health-tool-ovulation]

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

២. រោគ​សញ្ញា​មុន​មក​រដូវ​

ស្រ្តី​មួយ​ចំនួន នៅ​រដូវ​រងា ​អាច​មាន​រោគ​សញ្ញា​មុន​មក​រដូវ​ធ្ងន់​ធ្ងរ​ជា​ង​រដូវ​ក្ដៅ​។ អំឡុង​ពេល​អាកាស​ធាតុ​ចុះ​ត្រជាក់ ស្រី​ៗ​យើង​អាច​ចំណាយ​ពេល​ច្រើន​នៅ​ក្នុង​ផ្ទះ​ ធ្វើ​សកម្មភាព​រាង​កាយ​តិច និង​អាច​ញ៉ាំ​អាហារ​ច្រើន​ជាង​ធម្មតា​។ ការណ៍​នេះ​អាច​រំខាន​ដល់​វដ្ដ​រដូវ និង​បង្ក​ជា​រោគ​សញ្ញា​អវិជ្ជមាន​មួយ​ចំនួន​ដល់​រោគ​សញ្ញា​មុន​មក​រដូវ​។

ការ​អាក់​ខាន​រដូវ

ហេតុ​អ្វី​អាកាស​ធាតុ​ត្រជាក់​រំខាន​ដល់​វដ្ដ​រដូវ​របស់​ស្រី​ៗ?

ពេល​អាកាស​ធាតុ​ល្អ​មនុស្ស​យើង​អាច​ចំណាយ​ពេល​ច្រើន​​នៅ​ក្រៅ​ផ្ទះ​។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​ធ្វើ​សកម្មភាព​រាង​កាយ​ច្រើន​ និង​ទៀង​ទាត់​អាច​គ្រប់​គ្រង​វដ្ដ​រដូវ​បាន​ល្អ ជាង​អ្នក​ដែល​មិន​សូវ​បាន​បញ្ចេញ​សកម្ម​ភាព​រាង​កាយ​។ ចំណែក​រដូវ​ត្រជាក់​មនុស្ស​ជា​ច្រើន​ចំណាយ​ពេល​នៅ​ក្នុង​ផ្ទះ​ជាជាង​ចេញ​ក្រៅ ដែល​ជា​ហេតុ​នាំឲ្យ​សកម្ម​ភាព​រាង​កាយ​ថយ​ចុះ​ដូច​គ្នា​។​

អត្ថបទគួរអាន៖

​យ៉ាង​ណា បើ​សិន​ជា​ស្រី​ៗ​យើង​មាន​ឈាម​រដូវ​ច្រើន​ជាង​ធម្មតា រោគ​សញ្ញា​មុន​មក​រដូវ​ដូច​ជា​ឈឺក្បាល​ ចង្អោរ​ ហើមពោះ ឈឺ​ក្នុង​ពោះ តឹង​សុដន់ និង​អស់​កម្លាំង​ខ្លាំង គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។

តិចនិក​ដោះ​ស្រាយ​ខ្លះ

  • ញ៉ាំ​អាហារ​សម្បូរ​សារធាតុ​ចិញ្ចឹម ល្អ​ចំពោះ​សុខ​ភាព
  • ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់
  • រក្សា​ទម្ងន់​ឲ្យ​បាន​ត្រឹម​ត្រូវ​
  • ស្អំ​ទឹក​ក្ដៅ​បើ​ឈឺ​ពោះ ឬ​ឈឺ​ចាប់​ពេល​មក​រដូវ

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

This is why your period can go haywire in the winter months

https://www.standard.co.uk/escapist/health/why-is-my-period-worse-in-winter-a3769421.html

Winter Periods: How The Cold Can Affect Your Cycle

https://www.womenshealth.com.au/winter-periods-how-the-cold-can-affect-your-cycle/

How Cold Weather Affects Your Menstrual Cycle

https://oladoc.com/health-zone/how-cold-weather-affects-your-menstrual-cycle/

 

 

កំណែ​ប្រែបច្ចុប្បន្ន

28/10/2024

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​?

អាការៈមុនមករដូវ អាចច្រឡំនឹងអាការៈមានផ្ទៃពោះដំបូងដែរអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 28

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម