backup og meta

ចែករំលែក

ឬ​ចម្លង​តំណភ្ជាប់

មុនមករដូវស្រីៗខ្លះជួបបញ្ហាទល់លាមក តើគួរដោះស្រាយបែបណា?

មុនមករដូវស្រីៗខ្លះជួបបញ្ហាទល់លាមក តើគួរដោះស្រាយបែបណា?

គ្នា​យើង​​ខ្លះ​ប្រឈម​នឹង​រោគសញ្ញា​មុន​មក​រដូវ​ជា​រៀង​រាល់​ខែ ដូចជា​ចុក​ពោះ​ ឈឺ​សាច់​ដុំ​ ឬប្រែប្រួល​អារម្មណ៍។ ចំណែក​អាការៈ​ទល់​លាមក​ ក៏​ជា​រោគ​សញ្ញា​មួយ​ទៀត​ ​ដែល​កើត​ឡើង​​មុន​ពេល​មក​រដូវ​ដូច​គ្នា។ តើ​មូលហេតុ​អ្វី​បាន​ជា​​គ្នា​យើង​ទល់​លាមក​​? គួរ​ដោះស្រាយ​បែប​ណា​?

ម៉េច​បាន​គ្នា​យើង​ខ្លះ​ទល់​លាមក​មុន​មក​រដូវ​?

​​​​អ័រម៉ូន​ម្យ៉ាង​ឈ្មោះ​ថា Progesterone ​ជា​ឫសគល់​នៃ​បញ្ហា​ទល់លាមក​មុន​មក​រដូវ​។ កម្រិត​អ័រម៉ូន​មួយ​នេះ ឡើង​ខ្ពស់​មុន​​​​​ដល់​ថ្ងៃ​សំខាន់​ប្រចាំ​ខែ​របស់​យើង​ ហើយ​ក៏​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​យឺតយ៉ាវ​ផង​ដែរ។

ជា​ធម្មតា ក្រោយ​​បញ្ចេញ​ពង​អូវុល​ ​​​អ័រម៉ូន​Progesterone កើន​ឡើង​យ៉ាង​ខ្លាំង ជា​ហេតុ​នាំ​ឲ្យ​យើង​ទល់​លាមក​ ពីព្រោះ​អ័រម៉ូន​នេះ​ពន្យឺត​ចលនា​របស់​អាហារ​​ដែល​ឆ្លង​កាត់​ពោះវៀន។ យ៉ាង​ណា​មិញ អាការៈ​ទល់​លាមក​ នឹង​បាន​ធូរ​ស្បើយ​ នៅ​ពេល​ដែល​យើង​មក​រដូវ​។​ ជាមួយ​គ្នា​នេះ​ដែរ ក៏​មាន​ស្រី​ៗ​យើង​មួយ​ចំនួន​​ជួប​ប្រទះ​បញ្ហា​រាករូស​​មួយ​រយៈពេល​ខ្លី​ នៅ​ពេល​មក​រដូវ ពីព្រោះ​អ័រម៉ូន​ដែល​​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ពន្យឺត​ដំណើរការ​​ប្រព័ន្ធ​រំលាយ​អាហារ​​​ត្រូវ​​អវត្ដមាន​ភ្លាម​ៗ។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

​ធ្វើ​ម៉េច​ទើប​អាច​កាត់បន្ថយ​អាការៈ​​ទល់លាមក​មុន​មក​រដូវ​បាន​?

មិន​ថា​បញ្ហា​ទល់​លាមក​កើត​ឡើង​អំឡុង​ពេល​មក​រដូវ​ ឬ​អត់​ទេ យើង​គួរ​តែ​បង្កើន​ការ​ញ៉ាំ​ពពួក​​អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ​ខ្ពស់​​ ដូចជា​​ផ្លែ​ប៊ឺរ ចេក​ ប្លូបឺរី ផ្លែ​ប៉ោម​ និង​សណ្ដែក​សៀង ជាដើម។ ទន្ទឹម​នឹង​នេះ​ដែរ​ យើង​គួរ​តែ​ជៀសវាង​អាហារ​ដែល​មាន​ជាតិ​ស្ករ ខ្លាញ់ខ្ពស់ និង​គួរ​​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​។ បន្ថែម​ពី​នេះ លំហាត់​ប្រាណ​ និង​ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ដទៃ​ទៀត​ក៏​អាច​ជួយ​ការពារ​បញ្ហា​ទល់​លាមក​​។

ទល់លាមកមុនមករដូវ

អត្ថបទគួរអាន៖

ពិត​ណាស់​ ការ​​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ មិន​ត្រឹម​តែ​អាច​ជួយ​កាត់​បន្ថយ​ការ​ទល់​លាមក​មុន​ពេល​មក​រដូវ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ទម្លាប់​ដ៏​ល្អ​មួយ​​នេះ ក៏​អាច​ដោះស្រាយ​រោគសញ្ញា​មុន​ពេល​មក​រដូវ​ផ្សេង​ទៀត​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​​​​Constipation Before Your Period: Causes and Treatments

https://flo.health/menstrual-cycle/health/pms-and-pmdd/constipation-before-period

Here’s the Deal with Period Poops

https://health.clevelandclinic.org/why-do-you-poop-more-on-your-period/

Ease constipation during your period

https://www.optibacprobiotics.com/professionals/latest-research/gut-health/constipation-during-period

Constipation and Menstruation

https://aboutconstipation.org/signs-and-symptoms/causes/constipation-and-menstruation/

កំណែ​ប្រែបច្ចុប្បន្ន

01/06/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា

avatar

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 01, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម