backup og meta

ស្រីៗ​ខ្លះមករដូវរយៈពេលយូរ ដោយសារពីមូលហេតុអ្វី? ដោះស្រាយបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 16, 2022

    ស្រីៗ​ខ្លះមករដូវរយៈពេលយូរ ដោយសារពីមូលហេតុអ្វី? ដោះស្រាយបែបណា?

    ​ស្ត្រី​ៗ​យើង​ដែល​មក​រដូវ​លើស​ពី​៧​ថ្ងៃ​ ​អាច​ចាត់​ទុក​ថា​មក​រដូវ​ច្រើន​ជ្រុល ​ឬ​នៅ​ពេល​ដែល​យើង​បាត់បង់​ឈាម​យ៉ាង​ហោច​ណាស់​៨០​មិល្លីលីត្រ​​នៅ​អំឡុង​ពេល​មក​រដូវ​។

    មូលហេតុ​អ្វី​បាន​ជា​ស្រី​ៗ​យើង​មក​រដូវ​ច្រើន​?

    ដើម្បី​ជួយ​ឲ្យ​យើង​កំណត់​បាន​ថា​តើ​​យើង​មក​រដូវ​ច្រើន​ជ្រុល​​ឬ​អត់​នោះ យើង​អាច​សង្កេត​មើល​សញ្ញា​ខាង​ក្រោម​នេះ៖

    • ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ជា​រៀង​រាល់​ម៉ោង​ ឬ​២​ម៉ោង​ម្ដង​
    • មាន​កំណក​ឈាម​ធំ​ជាង​២,៥​សង់ទីម៉ែត្រ​
    • ធ្លាក់​ឈាម​ប្រឡាក់​សំលៀក​បំពាក់​ ឬ​កម្រាល​ពូក​

    មករដូវច្រើនជ្រុល

    ហេតុអ្វី​ស្ត្រី​មួយ​ចំនួន​ជួប​បញ្ហា​រដូវ​មក​ច្រើន​​ជ្រុល​ និង​មាន​រយៈពេល​យូរ​?

    • ពេល​ខ្លះ ការ​ធ្លាក់​ឈាម​ខ្លាំង​ ជា​រឿង​ធម្មតា​​ប៉ុណ្ណោះ​សម្រាប់​ស្ត្រី​យើង​ និង​មិន​មែន​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​ណា​មួយ​ឡើយ​។
    • ចំពោះ​ស្ត្រី​ខ្លះ​ទៀត ការ​ធ្លាក់​ឈាម​ច្រើន​ជ្រុល​អាច​បណ្ដាល​មក​ពី​ជំងឺ​មួយ​ចំនួន​ដូចជា​ជំងឺ​Endometriosis ជំងឺ​​ដុំ​សាច់​ស្បូន ជំងឺ​​គីស​ទឹក​លើ​ក្រពេញ​អូវែ​ ​ឬ​ជំងឺ​មហារីក​ស្បូន​។
    • បញ្ហា​អតុល្យភាព​អ័រម៉ូន​ ក៏​អាច​បង្ក​ឲ្យ​ធ្លាក់​ឈាម​ច្រើន​ដូច​គ្នា​។
    • ការ​ព្យាបាល​បែប​វេជ្ជសាស្ត្រណាមួយ។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ​​​គន្លឹះ​មួយ​ចំនួន​ កាត់បន្ថយ​​បញ្ហា​មក​រដូវ​ច្រើន​ ឬ​មាន​រយៈពេល​យូរ​

    • បន្ថែម​​អាហារ​ដែល​មាន​ជាតិ​​ដែក រួម​មាន​៖ ​ស្ពៃ​ពួយ​ឡេង ថ្លើមសត្វ គ្រាប់​ល្ពៅ ខាត់ណាខៀវ និង​តៅហ៊ូ
    • ញ៉ាំ​វីតាមីន​C​ ឲ្យ​បាន​ច្រើន​ ដែល​មាន​ដូចជា​៖ ត្របែក​ ល្ហុង ស្រ្តប៊ឺរី
    • បញ្ចូល​វីតាមីន​A ដូចជា៖ ស្ពៃ​ពួយ​ឡេង ដំឡូង​ជ្វា ក្រូច​ថ្លុង សាឡាត់​
    • ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​
    • ស្អំ​កំណាត់​ត្រជាក់។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    មូលហេតុមួយចំនួនដែលស្រីៗ​ជួប​​បញ្ហា​រដូវ​មក​ច្រើន​​ជ្រុល​ និង​មាន​រយៈពេល​យូរ​


    • ពេល​ខ្លះ ការ​ធ្លាក់​ឈាម​ខ្លាំង​ ជា​រឿង​ធម្មតា​​ប៉ុណ្ណោះ​សម្រាប់​ស្ត្រី​យើង​ និង​មិន​មែន​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​ណា​មួយ​ឡើយ​។
    • ចំពោះ​ស្ត្រី​ខ្លះ​ទៀត ការ​ធ្លាក់​ឈាម​ច្រើន​ជ្រុល​អាច​បណ្ដាល​មក​ពី​ជំងឺ​មួយ​ចំនួន​ដូចជា​ជំងឺ​Endometriosis ជំងឺ​​ដុំ​សាច់​ស្បូន ជំងឺ​​គីស​ទឹក​លើ​ក្រពេញ​អូវែ​ ​ឬ​ជំងឺ​មហារីក​ស្បូន​។
    • បញ្ហា​អតុល្យភាព​អ័រម៉ូន​ ក៏​អាច​បង្ក​ឲ្យ​ធ្លាក់​ឈាម​ច្រើន​ដូច​គ្នា​។
    • ការ​ព្យាបាល​បែប​វេជ្ជសាស្ត្រណាមួយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 16, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម