ជួនកាល ស្រីៗយើងតែងប្រើទឹកអនាម័យជារៀងរាល់ថ្ងៃ មិនថាអំឡុងពេលមករដូវ ឬអត់នោះទេ។ តើទម្លាប់បែបនេះ ត្រឹមត្រូវ និងមានសុវត្ថិភាពដែរអត់?
បើយោងទៅតាមគ្រូពេទ្យជំនាញខាងរោគស្ត្រីបានឲ្យដឹងថា ជាទូទៅ ទឹកអនាម័យ គឺប្រើតែពេលដែលមានបញ្ហាស្ងួត រមាស់ និងក្រហាយទ្វារមាសប៉ុណ្ណោះ ព្រមទាំងដើម្បីជួយរក្សាកម្រិតpHនៃទ្វារមាសឲ្យមានសុខភាពល្អ និងបង្ការការឆ្លងបាក់តេរីផ្សេងៗ។
តើយើងអាចប្រើទឹកអនាម័យអំឡុងពេលមករដូវបានអត់?
ពិតណាស់ ការប្រើផលិតផលថែទាំទ្វារមាស ជាទៀងទាត់ផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន ប៉ុន្តែបើយើងប្រើទឹកអនាម័យនៅពេលមករដូវ អាចបង្កគ្រោះថ្នាក់តិចតួចដែរ ពីព្រោះថាផលិតផលនេះ អាចរំខានដល់ដំណើរការលាងសម្អាតទ្វារមាសតាមលក្ខណៈធម្មជាតិ និងអាចបង្កើនហានិភ័យនៃការបង្ករោគ និងឆ្លងបាក់តេរីនៅក្នុងទ្វារមាសផងដែរ។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចុះយើងអាចប្រើសាប៊ូជំនួសដែរទេ?
ទន្ទឹមនឹងនេះ ស្រីៗយើងមិនគួរប្រើសាប៊ូលាងសម្អាតបរិវេណពិសេសឡើយ ពីព្រោះពពួកសាប៊ូទាំងនេះ អាចរារាំងដល់តុល្យភាពflora និងpH ក៏ដូចជាបង្កើនការឆ្លងមេរោគ និងបាក់តេរីនៅក្នុងទ្វារមាសកាន់តែច្រើនឡើង។ ជាធម្មតា សាប៊ូមានតួនាទីរក្សាកម្រិតpHនៃស្បែក ដែលមានកម្រិត៥,៥ ស្របពេលដែលកម្រិតpHនៃទ្វារមាសមានត្រឹមតែចន្លោះពី៣,៨ ដល់៤,៥ប៉ុណ្ណោះ។ ហេតុនេះហើយ ការប្រើសាប៊ូលាងសម្អាតទ្វារមាស អាចបំផ្លាញដល់សុខភាពទ្វារមាសបាន។
យ៉ាងណាមិញ អ្នកជំនាញបានណែនាំឲ្យយើងប្រើទឹកអនាម័យដែលគ្មានជាតិកាត់ គ្មានពណ៌ និងគ្មានក្លិន មិនថាពេលមករដូវ ឬពេលធម្មតា ទើបជាជម្រើសដ៏ប្រសើរ។ បន្ថែមពីនេះ ស្រីៗយើងក៏អាចលាងសម្អាតបរិវេណទ្វារមាសដោយទឹកក្ដៅឧណ្ហៗ ជំនួសឲ្យការប្រើសាប៊ូបានដូចគ្នា។
ជារួម ទឹកអនាម័យស្ត្រី មានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការថែទាំសុខភាពទ្វារមាស មិនថាពេលមករដូវនោះទេ ប៉ុន្តែយើងចាំបាច់ពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញជាមុនសិន ដើម្បីជៀសវាងការប្រើប្រាស់មិនត្រឹមត្រូវ។
[embed-health-tool-ovulation]
អត្ថបទគួរអាន៖
- ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្កការឈឺចាប់ ៥ យ៉ាងនេះ
- ជំងឺដុំគីសទឹកលើក្រពេញអូវែ អាចជាបញ្ហាធ្វើឲ្យស្រីៗគ្មានកូន
- ចេញសញ្ញាទាំងនេះ អាចថាមានដុំគីសក្រពេញអូវែ
- ៥ ចំណុចទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង
- បើមានដុំសាច់ក្នុងស្បូន អាចជាដោយការញុំាថ្នាំឬទេ?
- មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស