backup og meta

សម្ពាធឈាមខ្ពស់ អាចប៉ះពាល់ដល់វដ្តរដូវរបស់ស្រីៗ

សម្ពាធឈាមខ្ពស់ អាចប៉ះពាល់ដល់វដ្តរដូវរបស់ស្រីៗ

នៅ​ពេល​ដែល​យើង​មាន​សម្ពាធ​ឈាម​ខ្ពស់​ចាប់​ពី ១៤០/៩០mmHg ឬ​ខ្ពស់​ជាង​នេះ នោះ​បាន​ន័យ​ថា​យើង​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ ឬ​មាន​ជំងឺ​លើស​ឈាម។ ក្នុង​ករណី​នេះ អ្នក​ជំងឺ​ច្រើន​ប្រឈម​នឹង​រោគសញ្ញា​ផ្សេង​ៗ​ដូចជា ឈឺ​ក្បាល ញ័រ​ទ្រូង ឬ​ហូរ​ឈាម​ច្រមុះ។ ចំពោះ​កត្តា​ដែល​បណ្តាល​ឲ្យ​មាន​ការវិវត្ត​នៃ​​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ រួម​មាន​របប​អាហារ​មិន​ល្អ ញ៉ាំ​អាហារ​ប្រៃ​ខ្លាំង កង្វះ​សកម្មភាព​រាងកាយ និង​ស្រ្តេស។

ជាក់ស្តែង អ្នក​ដែល​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ អាច​មាន​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ឬ​គាំង​បេះដូង។ យ៉ាង​ណា​មិញ គ្នា​យើង​ជា​ច្រើន​​ប្រហែល​​មិន​ទាន់​​ដឹង​ទេ​ថា បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ និង​វដ្ដ​រដូវ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

លើស​សម្ពាធ​ឈាម​រ៉ាំរ៉ៃ អាច​បណ្តាល​ឲ្យ​មក​រដូវ​មិន​ទៀងទាត់

លំហូរ​ឈាម​ទៅ​កាន់​ស្បូន​ និង​អូវែ អាច​រង​ផល​ប៉ះពាល់​ដោយសារ​សម្ពាធ​ឈាម​ខ្ពស់​ ដែល​ជា​ហេតុ​នាំ​ឲ្យ​យើង​មក​រដូវ​មិន​ទៀងទាត់ ឬ​ធ្លាក់​ឈាម​ច្រើន​ជ្រុល។ សូម្បី​តែ​ការ​ប្រើប្រាស់​ថ្នាំ​ជាក់លាក់​សម្រាប់​ព្យាបាល​បញ្ហា​លើស​សម្ពាធ​ឈាម​ក៏​មាន​​ពាក់ព័ន្ធ​ទៅ​នឹង​ការ​មក​រដូវ​ច្រើន​ជ្រុល​​ដូច​គ្នា។ ជាមួយ​គ្នា​នេះ​ដែរ ​ចំពោះ​ស្រីៗ​​ដែល​ឧស្សាហ៍​មក​​រដូវ​មិន​​ទៀង ​ក៏​ងាយ​ប្រឈម​នឹង​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​។ ជា​រួម​ បញ្ហា​ទាំង​ពីរ​នេះ មាន​ទំនាក់ទំនង​រវាង​គ្នា​ទៅ​វិញ​ទៅ​មក។

សម្ពាធឈាមខ្ពស់១

គន្លឹះ​​មួយ​ចំនួន​គួរ​អនុវត្តអំឡុង​ពេល​មក​រដូវ សម្រាប់​អ្នក​មាន​បញ្ហា​លើស​សម្ពាធ​ឈាម​

  • ញ៉ាំ​របប​អាហារ​តុល្យភាព ដែល​សម្បូរ​ទៅ​ដោយ​បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ
  • ជៀសវាង​ញ៉ាំ​អាហារ​ប្រៃ​ខ្លាំង
  • ធ្វើ​លំហាត់​ប្រាណ​​ជា​ទៀងទាត់​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ
  • ប្រើប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា
  • សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់
  • កាត់បន្ថយ​ស្រ្តេស ដោយ​ការ​ហាត់​យូហ្គា ឬ​ធ្វើ​សមាធិ
  • ពិនិត្យ​មើល​សម្ពាធ​ឈាម​ជា​រៀង​រាល់​ថ្ងៃ
  • កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន គ្រឿង​ស្រវឹង និង​ជាតិ​ស្ករ​ច្រើន។

អត្ថបទគួរអាន៖

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The association between menstrual symptoms and hypertension among young women: A prospective longitudinal study

https://pubmed.ncbi.nlm.nih.gov/33308624/

High blood pressure dangers: Hypertension’s effects on your body

https://www.mayoclinic.org/diseases-conditions/high-blood-pressure/in-depth/high-blood-pressure/art-20045868

5 Things Women Need to Know About High Blood Pressure & Its Symptoms

https://www.houstonmethodist.org/blog/articles/2021/dec/5-things-women-need-to-know-about-high-blood-pressure-its-symptoms/

កំណែ​ប្រែបច្ចុប្បន្ន

18/05/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ការរួមភេទ និងវដ្តរដូវស្រីៗ មានទំនាក់ទំនងម៉េចខ្លះ? គួរឲ្យបារម្ភអត់?

ស្រីៗឈប់ឆ្ងល់ទៅ! នៅសុខៗវដ្តរដូវប្រែប្រួល អាចបណ្តាលពីកត្តា ៥ នេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 18, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម