backup og meta

ស្រ្តីឆាប់អស់រដូវ អាចប្រឈមនឹងបញ្ហាសុខភាព ៣ យ៉ាងនេះ

ស្រ្តីឆាប់អស់រដូវ អាចប្រឈមនឹងបញ្ហាសុខភាព ៣ យ៉ាងនេះ

ការឆាប់អស់រដូវ គឺសំដៅ​ដល់​ការអស់រដូវមុនអាយុ ៤០ ឆ្នាំ ព្រោះជាទូទៅស្រ្តីអស់រដូវនៅ​ចន្លោះអាយុ ៤៥ ដល់ ៥៥ ឆ្នាំ។ ហេតុអ្វីបានជាស្រ្តីមួយ​ចំនួនឆាប់អស់រដូវ? ហើយការឆាប់អស់​រដូវ​ធ្វើឱ្យស្រ្តីមានហានិភ័យសុខភាពអ្វីខ្លះ?

ហេតុផលមួយចំនួនធ្វើឱ្យស្រ្តីឆាប់អស់រដូវអាចរួមមាន៖

  • ការវះកាត់យកក្រពេញអូវែរចេញ
  • ការជក់បារី
  • ការវះកាត់យកស្បូនចេញ (កាត់ស្បូន)
  • ផលប៉ះពាល់នៃការព្យាបាលដោយប្រើគីមី ឬវិទ្យុសកម្ម
  • ការមានប្រវិត្តគ្រួសារឆាប់អស់រដូវ
  • ជំងឺហ្សែនដែលបណ្តាលមកពីក្រូម៉ូសូមខុសប្រក្រតី
  • ជំងឺប្រព័ន្ធភាពសុំា (ជំងឺរលាកសន្លាក់ឆ្អឹង, រលាកពោះវៀន)
  • ជំងឺអេដស៍
  • ក្រពេញអូវែរមិនបញ្ចេញមេជីវិតញី

នៅពេលស្រ្តីឆាប់អស់រដូវ ក្រពេញអូវែរក៏ឈប់ដំណើរការមុនពេលដែរ​ ដែល​ធ្វើឱ្យលែងមានការ​បញ្ចេញ​មេជីវិតញី ហើយឈប់ផលិត​អ័រម៉ូន​អ៊ឹស្ត្រូសែន និងប្រូសេស្តេរ៉ូន។ ជាលទ្ធផល​ស្រ្តីនឹង​មាន​ហានិភ័យសុខភាពខ្ពស់ជាងស្រ្តីដែលអស់រដូវធម្មតា​។

១. ជំងឺ​សរសៃឈាម​បេះដូង

ការឆាប់អស់រដូវធ្វើឱ្យកម្រិតអ័រម៉ូនអ៊ឹស្ត្រូសែនឆាប់ថយចុះដែលបណ្តាល​ឱ្យស្ត្រីមានហានិភ័យខ្ពស់ក្នុងការកើតជំងឺបេះដូងព្រោះអ័រម៉ូនអ៊ឹស្ត្រូសែនអាចជួយការពារសរសៃឈាមពីការស្ទះ និងឡើងរឹង ហើយអាចកាត់បន្ថយបញ្ហាបេះដូងជាច្រើនដោយសារអ័រម៉ូនអ៊ឹស្ត្រូសែនអាចបង្កើនកម្រិត​កូលេស្តេរ៉ូលល្អ (HDL) នៅក្នុងឈាម។

[embed-health-tool-heart-rate]

២. ពុកឆ្អឹង

អ័រម៉ូនអ៊ឹស្ត្រូសែនជួយឱ្យរាងកាយស្រ្តីស្រូបយកជាតិកាល់ស្យូមបានល្អ។ នៅ​ពេលដែល​កម្រិត​អ័រម៉ូន​អ៊ឹស្ត្រូសែនក្នុងខ្លួនស្ត្រីចាប់ផ្តើមធ្លាក់ចុះ ស្រ្តីបាត់បង់ជាតិកាល់ស្យូម​ពីរាងកាយកាន់តែលឿន​ដែល​បណ្តាលឱ្យមានជំងឺ​ពុកឆ្អឹងព្រោះបាត់បង់ម៉ាសឆ្អឹង និងធ្វើឱ្យស្រ្តីប្រឈមនឹងការបាក់ឆ្អឹងត្រគាក កដៃ ឬឆ្អឹងខ្នង។

ពុកឆ្អឹង

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

៣. ជំងឺផ្លូវចិត្ត

ការឆាប់អស់រដូវធ្វើឱ្យអារម្មណ៍ស្រ្តីឆាប់ប្រែប្រួលដូចជា ឆាប់ខឹង ឆាប់កើតទុក្ខ​ ឆាប់សោកសៅ​ដែល​អាចបណ្តាលឱ្យស្រ្តីងាយមានបញ្ហាថប់បារម្ភ និងបាក់ទឹកចិត្តដោយសារ​ការធ្លាក់ចុះរបស់កម្រិតអ័រម៉ូន​អ៊ឹស្ត្រូសែន​​​​ដែលប៉ះពាល់ដល់រចនាសម្ព័ន្ធ និងមុខងារខួរក្បាល។

លើសពីនេះទៅទៀត ស្រ្តីអាច​កើត​ទុក្ខ​ដោយសារការ “ការលែងអាចមានកូន ការបាត់បង់ភាពជាស្ត្រី” ឬ “ការបាត់បង់ភាពវ័យក្មេង” ដែលកំណត់​ដោយការអស់រដូវ។

ដូច្នេះស្រ្តីឆាប់អស់រដូវគួរយកចិត្តទុកដាក់ថែរក្សាសុខភាពឆ្អឹង បេះដូង និងផ្លូវចិត្តឱ្យបានល្អ។

អត្ថបទគួរអាន៖

ចំណុចសំខាន់

ស្រ្តីឆាប់អស់រដូវមានហានិភ័យខ្ពស់ក្នុងការកើតជំងឺដូចជា៖
  • សរសៃឈាម​បេះដូង
  • ពុកឆ្អឹង
  • ថប់បារម្ភ ឬបាក់ទឹកចិត្ត

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Premature & early menopause
https://www.jeanhailes.org.au/health-a-z/menopause/premature-early-menopause#management-treatment-of-premature-early-menopausal-symptoms

Symptoms of Early Menopause
https://www.earlymenopause.com/information/symptoms/

Premature and Early Menopause
https://my.clevelandclinic.org/health/diseases/21138-premature-and-early-menopause

Welcome to Ask Early Menopause.
https://www.askearlymenopause.org/discover?topic=1b053fbe-fe78-5e41-b216-e834fb434f8e

About Early Menopause
Premature Menopause: When menopause comes too early
https://earlymenopause.org.nz/early-menopause/

Early or premature menopause
https://www.womenshealth.gov/menopause/early-or-premature-menopause

Early Menopause Due to Premature and Unexpected
Ovarian Failure
https://www.imsociety.org/wp-content/uploads/2020/06/early-menopause-premature-ovarian-failure.pdf

Menopause
https://my.clevelandclinic.org/health/diseases/21841-menopause

កំណែ​ប្រែបច្ចុប្បន្ន

23/01/2023

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ដល់វ័យអស់រដូវសុខភាពចុះខ្សោយ ទាំងនេះជាអាហារគួរញ៉ាំ និងចៀសវាង

ដល់ពេលជិត ឬអស់រដូវ ស្ត្រីនឹងជួបការប្រែប្រួលរាងកាយខ្លាំងប៉ុន្មានកន្លែងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 23, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម