ការស្រាវជ្រាវបានបង្ហាញថា ស្ត្រីដែលកើតជំងឺគីសទឹកក្រពេញអូវែ ងាយវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ២។ តើបញ្ហានេះបណ្ដាលមកពីមូលហេតុអ្វី?ពិតណាស់ គីសទឹកក្រពេញអូវែ ជាវិបត្តិអ័រម៉ូនដែលកើតឡើងលើស្ត្រីក្នុងវ័យបន្តពូជ និងនៅពេលដែលអូវែផលិតអ័រម៉ូនAndrogens ខុសពីប្រក្រតី។ អតុល្យភាពអ័រម៉ូននេះ អាចរំខានដល់ការលូតលាស់ និងការបញ្ចេញពងស៊ុតពីអូវែ ព្រមទាំងបណ្ដាលឲ្យយើងមករដូវមិនទៀង កើតមុន និងដុះរោមច្រើននៅលើផ្ទៃមុខ ក៏ដូចជាដងខ្លួន។
ជាមួយគ្នានេះដែរ ស្រីៗដែលកើតជំងឺគីសទឹកក្រពេញអូវែ ក៏ជួបប្រទះបញ្ហាធន់នឹងអង់ស៊ុយលីន ដែលជាកត្តាហានិភ័យនៃជំងឺបម្រុងទឹកនោមផ្អែម និងជំងឺទឹកនោមផ្អែមប្រភេទ២។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ភាពធន់នឹងអាំងស៊ុយលីនអាចជាមូលហេតុនាំឲ្យកើតគីសទឹកក្រពេញអូវែ
លំពែងផលិតអាំងស៊ុយលីន ដើម្បីឆ្លើយតបទៅនឹងការកើនឡើងកម្រិតជាតិស្ករក្នុងឈាមដែលបានមកពីអាហារដែលយើងញ៉ាំ និងបំប្លែងជាថាមពលដល់រាងកាយ។ នៅពេលដែលយើងប្រឈមនឹងបញ្ហាភាពធន់នឹងអាំងស៊ុយលីន នោះកម្រិតជាតិស្ករក្នុងឈាមនឹងឡើងខ្ពស់ ហើយបញ្ហាសុខភាពមួយនេះ ជាទូទៅកើតឡើងមុនជំងឺទឹកនោមផ្អែមប្រភេទ២។
មួយវិញទៀត ភាពធន់នឹងអាំងស៊ុយលីន ក៏អាចរួមចំណែកដល់ការរលាក និងផលវិបាកនៃការធ្វើមេតាប៉ូលីស ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងជំងឺគីសទឹកក្រពេញអូវែ។ យ៉ាងណាមិញ មិនមែនស្រីៗទាំងអស់ដែលមានបញ្ហាភាពធន់នឹងអាំងស៊ុយលីនវិវត្តទៅជាជំងឺគីសទឹកក្រពេញអូវែឡើយ។
[embed-health-tool-ovulation]
រោគសញ្ញានៃភាពធន់នឹងអាំងស៊ុយលីន
ភាពធន់នឹងអាំងស៊ុយលីន អាចនាំឲ្យកម្រិតជាតិស្ករក្នុងឈាមខ្ពស់រយៈពេលយូរ ក្រោយពេលញ៉ាំអាហាររួច។ ស្ថានភាពសុខភាពមួយនេះ មានរោគសញ្ញាដូចជា ថាមពលថយចុះ ស្រេកទឹកខ្លាំង និងនោមញឹកញាប់។ យូរៗទៅ បញ្ហានេះអាចនាំឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ២ និងបញ្ហាមេតាប៉ូលីសដទៃទៀត។ ដូច្នេះហើយ ទើបស្ត្រីដែលមានជំងឺគីសទឹកក្រពេញអូវែ គួរពិនិត្យសុខភាពជាទៀងទាត់ ដើម្បីរកមើលបញ្ហាភាពធន់នឹងអាំងស៊ុយលីន។
អត្ថបទគួរអាន៖
- ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្កការឈឺចាប់ ៥ យ៉ាងនេះ
- ជំងឺដុំគីសទឹកលើក្រពេញអូវែ អាចជាបញ្ហាធ្វើឲ្យស្រីៗគ្មានកូន
- ចេញសញ្ញាទាំងនេះ អាចថាមានដុំគីសក្រពេញអូវែ
- ៥ ចំណុចទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង
- បើមានដុំសាច់ក្នុងស្បូន អាចជាដោយការញុំាថ្នាំឬទេ?
- មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស
គន្លឹះបញ្ចៀសជំងឺទឹកនោមផ្អែមសម្រាប់ស្ត្រីដែលមានជំងឺគីសទឹកក្រពេញអូវែ
បើសិនជាយើងមានជំងឺគីសទឹកក្រពេញអូវែ គ្នាយើងគួរហាត់ប្រាណជាប្រចាំ ញ៉ាំអាហារដែលមានតុល្យភាព (ដូចជាកាត់បន្ថយអាហារខ្លាញ់ និងជាតិស្ករខ្ពស់ ហើយគួរញ៉ាំគ្រាប់ធញ្ញជាតិ បន្លែ និងផ្លែឈើ) ដើម្បីបញ្ចៀសការវិវត្តទៅជាជំងឺទឹកនោមផ្អែម។ បន្ថែមពីនេះ យើងចាំបាច់ត្រូវគ្រប់គ្រងទម្ងន់ខ្លួនឲ្យបានល្អ ដើម្បីបង្ការរោគសញ្ញាពាក់ព័ន្ធផ្សេងទៀត។