backup og meta

មករដូវច្រើន នោមញឹក ទល់លាមក ស្រីៗប្រយ័ត្នអាចជាជំងឺដុំសាច់ស្បូន

មករដូវច្រើន នោមញឹក ទល់លាមក ស្រីៗប្រយ័ត្នអាចជាជំងឺដុំសាច់ស្បូន

​ស្រី​ៗ​យើង​ធ្លាប់​ប្រឈម​នឹង​ការ​ធ្លាក់​ឈាម​​ច្រើន​ អំឡុង​ពេល​​ ឬ​ចន្លោះ​ពេល​មក​រដូវ​ឬ​អត់? ពិត​ណាស់​ មូលហេតុ​ចម្បង​មួយ​នៃ​ការ​ធ្លាក់​ឈាម​ពី​ស្បូន​ខុស​ប្រក្រតី​​​លើ​ស្រី​ៗ​ក្នុង​វ័យ​បន្ត​ពូជ​​​ គឺ​ជំងឺ​ដុំ​សាច់​ស្បូន។ ដូច្នេះ​ហើយ​ គ្នា​យើង​គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​ទាន់​ពេលវេលា​ ពីព្រោះ​ការ​ធ្លាក់​ឈាម​ច្រើន​ជ្រុល​អាច​បង្ក​ជា​ផលវិបាក​ធ្ងន់ធ្ងរ​ ដូចជា​ជំងឺ​ស្លេកស្លាំង ឬ​មិន​អាច​មាន​កូន​បាន​។

អ្វី​ទៅ​ជា​ជំងឺ​ដុំ​សាច់​ស្បូន ឬ​Uterine fibroids?

ជំងឺ​ដុំ​សាច់​ស្បូន ជា​ការ​កើត​មាន​ដុំ​សាច់​ស្លូត​ចេញ​ពី​ស្បូន​ ហើយ​អាច​បង្ហាញ​រោគសញ្ញា​ផ្សេង​ៗ​ដូចជា​ មក​​ឈាម​​រដូវ​ច្រើន​ នោម​ញឹកញាប់​ ទល់​លាមក ឈឺ​ខ្នង និង​ជើង ព្រម​ទាំង​មាន​សម្ពាធ​នៅ​អាង​ត្រគាក។ ជា​ទូទៅ ដុំ​សាច់​អាច​ដុះ​ចេញ​ពី​សាច់ដុំ​ស្បូន​ខាង​ក្នុង ឬ​ខាង​ក្រៅ ហើយ​នាំ​ឲ្យ​រោគសញ្ញា​មាន​ភាព​ខុស​ៗ​គ្នា អាស្រ័យ​លើ​ទីតាំង​នៃ​ដុំ​សាច់​។ ចំពោះ​ស្រី​ៗ​ខ្លះ​ ដែល​មាន​ដុំ​សាច់​ស្បូន​ប្រភេទ​Subserosal អាច​ពុំ​មាន​រោគសញ្ញា​​ណា​មួយ​ឡើយ​ ខណៈ​ពេល​ដែល​អ្នក​ដែល​មាន​ដុំ​សាច់​ស្បូន​ប្រភេទ Submucosal និង​ Myometrial ​អាច​​​មាន​ការ​ឈឺចាប់​ និង​ធ្លាក់​ឈាម​ធ្ងន់ធ្ងរ​អំឡុង​ ឬ​ចន្លោះ​ពេល​មក​រដូវ។

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

មូលហេតុ​បង្ក​នៃ​ជំងឺ​ដុំ​សាច់​ស្បូន

ថ្វីត្បិត​តែ​ក្រុម​គ្រូពេទ្យ​នៅ​ពុំ​អាច​កំណត់​បាន​ពី​មូលហេតុ​ជាក់លាក់​នៃ​ជំងឺ​ដុំ​សាច់​ស្បូន​ក៏​ពិត​មែន​ ប៉ុន្តែ​ជំងឺ​នេះ​មាន​ទំនាក់ទំនង​នឹង​​អ័រម៉ូន​Oestrogen ដែល​ជា​អ័រម៉ូន​បន្ត​ពូជ​របស់​ស្ត្រី និង​ផលិត​ដោយ​អូវែ។ ដុំ​សាច់​ស្បូន​អាច​លូតលាស់​នៅ​​​ក្នុង​វ័យ​បន្ត​ពូជ (ពី​អាយុ​១៦​ឆ្នាំ ដល់​៥០​ឆ្នាំ​) នៅ​ពេល​ដែល​កម្រិត​អ័រម៉ូន​នេះ​ឡើង​ខ្ពស់​បំផុត និង​រួម​តូច​នៅ​ពេល​ដែល​អ័រម៉ូន​Oestrogen​មាន​កម្រិត​ទាប ដូចជា​នៅ​ពេល​ចូល​ដល់​វ័យ​អស់​រដូវ។

[embed-health-tool-ovulation]

អត្ថបទគួរអាន៖

​ការ​ព្យាបាល​

ជួន​កាល​ ជំងឺ​ដុំ​សាច់​ស្បូន​ពុំ​ចាំបាច់​ធ្វើការ​ព្យាបាល​ឡើយ​ ប្រសិនបើ​អ្នក​ជំងឺ​ពុំ​ចេញ​រោគសញ្ញា​ ពីព្រោះ​ថា​ដុំ​សាច់​ទាំង​នេះ​ អាច​នឹង​រួម​តូច ក៏​ដូចជា​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ ជា​ពិសេស​នៅ​ក្រោយ​ពេល​អស់​រដូវ។ ក្នុង​ករណី​ដែល​មាន​រោគសញ្ញា​ដែល​បង្ក​ឡើង​ដោយ​ដុំ​សាច់​ស្បូន​ ស្រី​ៗ​យើង​គួរ​ប្រើប្រាស់​ថ្នាំ​​ទៅ​តាម​វេជ្ជបញ្ជា​ ដើម្បី​បំបាត់​រោគសញ្ញា និង​ជួយ​​ឲ្យ​ដុំ​សាច់​រួម​តូច​ជា​មុន​សិន​ ជា​ជាង​​ជ្រើសរើស​ការ​វះកាត់​ ឬ​ការ​ព្យាបាល​ដទៃ​ទៀត​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​Heavy Periods, Frequent Urination, Constipation: Women Beware! These Are Signs Of Uterine Fibroids

https://www.thehealthsite.com/diseases-conditions/heavy-periods-frequent-urination-constipation-women-beware-these-are-signs-of-uterine-fibroids-903533/

​Fibroids

https://www.nhs.uk/conditions/fibroids/

Fibroids

https://www.hopkinsmedicine.org/health/conditions-and-diseases/uterine-fibroids

កំណែ​ប្រែបច្ចុប្បន្ន

19/06/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

កត្តាប្រឈមអ្វីខ្លះ នាំឲ្យស្រ្តីកើតជំងឺដុំសាច់ស្បូន?

កើតជំងឺដុំសាច់ស្បូន ស្ត្រីប្រឈមគ្រោះថ្នាក់កម្រិតណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 19, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម