ជួនកាល ការធ្លាក់ទឹករម្អិលពីទ្វារមាសអាចជាសញ្ញាបញ្ជាក់ពីបញ្ហាសុខភាពមួយចំនួន ដែលស្រីៗយើងតែងតែមើលរំលង។ ពិតណាស់ ទឹករម្អិលជាសារធាតុរាវដែលហូរចេញពីទ្វារមាស និងត្រូវបានផលិតឡើងដោយក្រពេញនៅជញ្ជាំងទ្វារមាស និងមាត់ស្បូន ដើម្បីរក្សាទ្វារមាស និងបំពង់បន្តពូជឲ្យស្អាត និងមានសុខភាពល្អ។
អ្វីទៅជាការធ្លាក់ទឹករម្អិលទ្វារមាសពណ៌បៃតង
ជាទូទៅ ទ្វារមាសដែលមានសុខភាពល្អអាចមានសភាពដូចទឹក ឬស្អិត ហើយមានពណ៌ថ្លា ទៅស ព្រមទាំងមានក្លិនតិចតួច។ ប៉ុន្តែ ការធ្លាក់ទឹករម្អិលពណ៌បៃតងមិនមែនជារឿងធម្មតានោះទេ ហើយក៏ចាំបាច់ធ្វើការព្យាបាលផងដែរ ពីព្រោះទឹករម្អិលពណ៌នេះ បញ្ជាក់ពីការឆ្លងមេរោគ ជាពិសេស នៅពេលដែលវាមានក្លិនស្អុយ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ការធ្លាក់ទឹករម្អិលពណ៌បៃតងពីទ្វារមាស អាចបណ្ដាលមកពី៖
- ជំងឺទ្រីកូម៉ូនីញ៉ាស៊ីស (ប្រភេទជំងឺកាមរោគ)
- ជំងឺរលាកអាងត្រគាក (PID)
- វត្ថុផ្សេងៗនៅក្នុងទ្វារមាស ដូចជាសំឡីអនាម័យប្រភេទស៊កចូលទ្វារមាស (Tampon)
- ជំងឺរលាកទ្វារមាស
- បាក់តេរីក្នុងទ្វារមាស។
ធ្លាក់ទឹករម្អិលពណ៌បៃតងអំឡុងពេលពពោះ ជារឿងធម្មតាឬអត់?
ការធ្លាក់ទឹករម្អិលពណ៌បៃតងអំឡុងពេលពពោះ គឺជាសញ្ញាគ្រោះថ្នាក់មួយ ដែលម៉ាក់ៗចាំបាច់ទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់។ ទឹករម្អិលពណ៌នេះ បង្ហាញពីបញ្ហាសុខភាពមួយចំនួន ដូចបានរៀបរាប់ខាងលើ ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់ម្ដាយ និងកូនក្នុងផ្ទៃ។
[embed-health-tool-ovulation]
គន្លឹះបំបាត់ការធ្លាក់ទឹករម្អិលពណ៌បៃតង
- ញ៉ាំថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ
- រក្សាអនាម័យទ្វារមាសឲ្យបានស្អាតល្អ
- ជៀសវាងប្រើផលិតផលដែលមានសារធាតុគីមីណាមួយនៅត្រង់បរិវេណនោះ
- ងូតទឹកក្ដៅឧណ្ហៗ
- ពាក់ខោទ្រនាប់ដែលធ្វើពីកប្បាស។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី