backup og meta

ក្រោយ​រួម​ភេទ​រួច ស្រាប់តែឈឺទ្វារមាស ​គួរ​បារម្ភ​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​រួម​ភេទ​រួច ស្រាប់តែឈឺទ្វារមាស ​គួរ​បារម្ភ​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ឈឺ​ចាប់​ទ្វារ​មាស​ក្រោយ​រួម​ភេទ​រួច​ មិន​មែន​ជា​សញ្ញា​ដែល​គួរ​ឲ្យ​បារម្ភ​ឡើយ​ ប៉ុន្តែ​បើ​ស្រី​ៗ​យើង​មាន​ការ​ឈឺចាប់​រយៈពេល​យូរ គួរស្វែង​រក​មូលហេតុ​ និង​ដំណោះស្រាយ​ឲ្យ​បាន​ទាន់​ពេលវេលា​ ទើប​ជា​ការ​ប្រសើរ​។ ពិត​ណាស់​ សុខភាព​ផ្លូវ​ភេទ​​អាច​មាន​ការ​ប្រែប្រួល​​ជា​ច្រើន​ ដូចជា​នៅ​អំឡុង​ពេល​ពេញ​វ័យ​ មក​រដូវ មាន​ផ្ទៃពោះ​ និង​សូម្បី​តែ​ក្រោយ​ពេល​រួម​ភេទ​​ ដូច្នេះ​ហើយ​ ការ​ពិគ្រោះ​ពី​បញ្ហា​ផ្លូវ​ភេទ គឺ​ជា​រឿង​​ដ៏​សំខាន់​មួយ​។

​​ការ​ឈឺ​ទ្វារ​មាស​ក្រោយ​រួម​ភេទ ជា​រឿង​ធម្មតា​?

ជាក់​ស្ដែង ការ​ឈឺ​ទ្វារ​មាស​ក្រោយ​រួម​ភេទ​​ ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ហើយ​កត្តា​ទាំង​ ៤​នេះ ​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​ស្រី​ៗ​ជា​ច្រើន​ប្រឈម​នឹង​ការ​ឈឺ​ចាប់​នេះ​។

១. មិន​ប្រើ​ទឹក​រម្អិល​

នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ស្រើបស្រាល ​ទឹក​រម្អិល​ធម្មជាតិ​អាច​នឹង​ធ្លាក់​ចេញ​ពី​ទ្វារ​មាស​។ ប៉ុន្តែ បើ​ទឹក​រម្អិល​មិន​គ្រប់គ្រាន់​ វា​អាច​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ឈឺ​ទ្វារ​មាសពេលរួម​ភេទ​ ពីព្រោះ​ការ​កកិត​អាច​នាំ​ឲ្យ​មាន​ការ​រលាត់​ស្បែក​តិចតួច​។ ការ​រលាត់​ស្បែក​នេះ​ហើយ​ ដែល​នាំ​ឲ្យ​ស្រី​ៗ​យើង​ងាយ​ឆ្លង​មេរោគ ក៏​ដូចជា​កើត​មាន​អាការៈ​ឈឺ​ទ្វារ​មាស​​ក្រោយ​រួម​ភេទ​រួច​។

២. អាលែកហ្ស៊ី​នឹង​ផលិតផល​មួយ​ចំនួន​

ទន្ទឹម​នឹង​នេះ​ដែរ គ្នា​យើង​ក៏​អាច​អាលែកហ្ស៊ី​នឹង​ផលិតផល​ជាក់លាក់​មួយ​ចំនួន​ ដូចជា​ស្រោម​អនាម័យ​ ទឹក​រម្អិល​ ឬ​ផលិតផល​ទាក់ទង​នឹង​ផ្លូវ​ភេទ​ណា​មួយ​ ដែល​អាច​នាំ​​ឲ្យ​មាន​ការ​រលាក​ទ្វារ​មាស ជា​ហេតុ​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​នៅ​ទ្វារ​មាស។

៣. ការ​ឆ្លង​មេរោគ​ផ្សិត​

ក្នុង​ករណី​ដែល​យើង​​ជួប​ប្រទះ​បញ្ហា​រមាស់​ រលាក​​ក្រហាយ​ ឬ​ការ​ធ្លាក់​ទឹក​រម្អិល​មិន​ប្រក្រតី និង​ការ​ឈឺចាប់​អាង​ត្រគាក​ វា​អាច​បង្ក​ឡើង​ដោយ​ការ​ឆ្លង​មេរោគ​ផ្សិត​នៅ​​ទ្វារ​មាស​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ឈឺ​ចាប់​ទ្វារ​មាស​ និង​រមាស់​ក្រោយ​រួម​ភេទ​រួច​។

ឈឺចាប់ក្រោយរួមភេទ

៤. ​ជំងឺ​កាមរោគ​

ក្រៅ​ពី​ការ​ឆ្លង​មេរោគ​ផ្សិត ជំងឺ​កាមរោគ​ដូចជា​​ប្រមេះ​ទឹក​ថ្លា  បាក់តេរី​ក្នុង​ទ្វារ​មាស ឬ​រើម​ ក៏​អាច​នាំ​ឲ្យ​យើង​មាន​អាការៈ​ឈឺ​ទ្វារ​មាស​ដូច​គ្នា។ យ៉ាង​ណា​មិញ​ ការ​បង្ក​រោគ​ទាំង​នេះ អាច​ព្យាបាល​​បាន​។

គន្លឹះ​ព្យាបាល​បញ្ហា​ឈឺ​ទ្វារ​មាស​

  • ស្អំ​កំណាត់​ត្រជាក់​
  • ប្រើ​ថ្នាំ​ផ្សះ​ដែល​ចេញ​ដោយ​គ្រូពេទ្យ​
  • ប្រើ​ទឹក​រម្អិល​​ប្រភេទ​ទឹក​
  • ជ្រើសរើស​ស្រោម​អនាម័យ​​មិន​មាន​សារធាតុ​ផ្សំ​ដែល​អាច​​បង្ក​ជា​អាលែកហ្ស៊ី។

អានបន្ថែម៖

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Why Does Sex Hurt? 8 Reasons You’re Having Painful Intercourse (Dyspareunia)

https://www.gynae-centre.co.uk/blog/why-does-sex-hurt-8-reasons-youre-having-painful-intercourse-dyspareunia/

Gynaecologists answer the 14 most-asked questions you want to know about your vagina

https://www.glamourmagazine.co.uk/article/what-your-gynaecologist-wants-you-to-know

7 Reasons Your Vagina Is Sore After Sex and What to Do About It

https://www.cosmopolitan.com/sex-love/a29738593/sore-vagina-after-sex-relief/

កំណែ​ប្រែបច្ចុប្បន្ន

11/09/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Editor HK


អត្ថបទពាក់ព័ន្ធ

ស្រីៗ មកដឹងពីរោគសញ្ញា និងដំណាក់កាលនៃការវិវត្តន៍ជំងឺមហារីកទ្វារមាស

ស្រីៗចៀសមិនផុតពីការប្រែប្រួលទ្វារមាស ៤ យ៉ាង ក្រោយសម្រាលកូន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 11

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម