ទ្វារមាសរលុងដោយសារស្បែកទ្វារមាសមានសភាពទន់ និងយឺតដូចជាកៅស៊ូកងអ៊ឹងចឹងដែលអាចបាត់បង់ភាពយឺត និងរលុង។ ធ្វើម៉េចទើបយើងដឹងថា ទ្វារមាសរលុង? គួរបន្តឹងវិញដោយវិធីណា? ប្រសិនបើយើងសង្កេតឃើញអាការៈដូចខាងក្រោមអាចមានន័យថា ទ្វារមាសយើងរលុងហើយ។
១. លេចនោម
ប្រសិនបើយើងលេចនោមតិចតួច (តិចជា ៥០ មីលីលីត្រ) ក្នុងអំឡុងពេលដូចជា ធ្វើកិច្ចការផ្ទះ លើករបស់ធ្ងន់ៗ ធ្វើសកម្មភាពណាដែលត្រូវប្រើកម្លាំងខ្លាំង ឬសូម្បីតែពេលកណ្តាស់ សើច ឬក្អកអាចមានន័យថាសាច់ដុំទ្វារមាសរបស់យើងបាត់បង់ភាពយឺត និងសមត្ថភាពក្នុងការកន្ត្រាក់ហើយ។
ជាធម្មតាសាច់ដុំទ្វារមាសអាចជួយទប់ទឹកនោម និងការពារប្លោកនោមមិនឱ្យបញ្ចេញទឹកនោម។ ការលេចនោមបែបនេះមិនដូចការលេចនោមដែលមិនដឹងខ្លួនទេ តែជាការលេចនោមដែលភ្ញោចពីការមានសម្ពាធបុកនឹងពោះ។
២. ខ្សោយសាច់ដុំអាងត្រគាក
ប្រសិនបើសាច់ដុំអាងត្រគាកយើងខ្សោយជាងមុន ទ្វារមាសយើងអាចរលុង ព្រោះសាច់ដុំទ្វារមាសពឹងផ្អែកលើកម្លាំងសាច់ដុំអាងត្រគាកដើម្បីកន្រ្តាក់ និងសន្ធឹង។ បើយើងមានអាការៈដូចខាងក្រោម អាចមានន័យថាសាច់ដុំអាងត្រគាកយើងខ្សោយ៖
- រាន់នោមខ្លាំង
- នោមញឹកញាប់ ឬនោមច្រើននៅពេលយប់
- មានអារម្មណ៍ថាធ្ងន់ ធ្លាក់ ប៉ោង ឬមិនស្រួលនៅក្នុងទ្វារមាស ឬរន្ធគូទ
- ឈឺចាប់នៅតំបន់អាងត្រគាក ឬមិនស្រួលក្នុងអំឡុងពេលរួមភេទ
៤. ខ្វះភាពរំភើបអំឡុងពេលរួមមេត្រី
ប្រសិនបើយើងមិនមានអារម្មណ៍រំភើប នៅមុនពេលរួមមេត្រីដូចជាពេលដៃគូរបបោសអង្អែរ ឬថើបជាដើម ឬអំឡុងពេលរួមមេត្រី នេះអាចដោយសារទ្វារមាសយើងរលុង ព្រោះសាច់ដុំទ្វារមាសលែងអាចកន្រ្តាក់ ឬសន្ធឹងបាន។
[embed-health-tool-ovulation]
៥. បបូរទ្វារមាសមិនអាចខ្ជឹបម្រាមដៃចង្អុល
ប្រសិនបើពេលយើងសូកម្រាមដៃចង្អុលចូលទ្វារមាស ហើយបបូរទ្វារមាសមិនអាចខ្ជឹបម្រាមដៃចង្អុលទេ មានន័យថាយើងមិនអាចកន្ត្រាក់សាច់ដុំទ្វារមាសបានទេដែលបញ្ជាក់ទ្វារមាសយើងរលុងហើយ។
ក្រៅពីការវះកាត់បង្រួមទ្វារមាស យើងអាចបន្តឹងទ្វារមាសដោយ៖
– លំហាត់លើកជើង៖ លំហាត់ប្រាណដ៏សាមញ្ញនេះគ្រាន់តែតម្រូវឱ្យយើងគេងផ្ងារ ហើយលើកជើងឡើងលើម្តងមួយចំហៀងឱ្យត្រង់រយៈពេល ១ នាទី។ យើងគួរហាត់បែបនេះ ៥ ដងក្នុងមួយថ្ងៃ ហើយក្នុងមួយដង ១០ នាទី។
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
– ហាត់លំហាត់ Kegel៖ មុននឹងធ្វើលំហាត់នេះយើងត្រូវស្វែងរកសាច់ដុំអាងត្រគាកសិន។ ពេលបត់ជើងតូច យើងត្រូវទប់នោម សាច់ដុំអាងត្រគាកគឺជាសាច់ដុំដែលគ្រប់គ្រងរំហូរនោមរបស់យើង ហើយមានដូចជា សាច់ដុំក្នុងទ្វារមាស ប្លោកនោម ឬរន្ធគូទ។ ពេលយើងទប់នោម សាច់ដុំទាំងបីគួរតែរំកិលឡើង ខណៈភ្លៅ គូទ និងពោះរបស់យើងនៅធម្មតា។
- គេងផ្ងារ និងបន្ធូរអារម្មណ៍
- ដកដង្ហើមចូល រួចខ្ជឹបសាច់ដុំអាងត្រគាករយៈពេល ៥ វិនាទី
បន្ទាប់មកដកដង្ហើមចេញ ហើយលាសាច់ដុំអាងត្រគាករយៈពេល ៥ វិនាទី
- រួចសម្រាក ៥ វិនាទី ហើយបន្តធ្វើបែបនេះ ១០ ដង និងហាត់លំហាត់ Kegel បីដងក្នុងមួយថ្ងៃ
– លំហាត់អាងត្រគាក៖
- ឈរដោយផ្អែកស្មា និងគូទទល់នឹងជញ្ជាំង
- បន្ធូរជង្គង់
- ផតពោះរយៈពេល ៤ វិនាទីដោយផ្អែកខ្នងនឹងជញ្ជាំងឱ្យត្រង់ រួចលែងពោះវិញ
- ធ្វើបែបនេះឡើងវិញ ១០ ដង និង ៥ ដងក្នុងមួយថ្ងៃ
ទ្វារមាសរលុងមិនត្រឹមតែប៉ះពាល់ដល់សុខភាពផ្លូវភេទ និងទំនាក់ទំនងប្តីប្រពន្ធទេ ថែមទាំងប៉ះពាល់ដល់សុខភាពផ្លូវទឹកនោមយើងទៀតផង។ ដូច្នេះយើងគួរហាត់លំហាត់ខាងលើដើម្បីបន្តឹងសាច់ដុំទ្វារមាសឡើងវិញ។
អត្ថបទគួរអាន៖
- អាហារល្អៗសម្រាប់ទា្វរមាស ស្រីៗគួរយល់ដឹងនិងយកចិត្តទុកដាក់
- ឆ្ងល់អត់? កើតមុនលើបបូរទ្វារមាសមកពីមូលហេតុអ្វី?
- អត់ធ្លាក់ទឹករម្អិលតែរមាស់ទ្វារមាស អាចមកពីកត្តា ៥យ៉ាងនេះ
- តំបន់ពិសេសស្រីៗមានពណ៌ខ្មៅបណ្ដាលមកពីអ្វី?
- កើតបូសនៅទ្វារមាសបណ្ដាលមកពីអ្វី? ការពារបែបណា
- មូលហេតុមួយចំនួននេះ អាចបណ្តាលឱ្យកើតគីសលើទ្វារមាស
ចំណុចសំខាន់
- លេចនោម
- ខ្សោយសាច់ដុំអាងត្រគាក
- ខ្វះភាពរំភើបអំឡុងពេលរួមមេត្រី
- បបូរមាត់ទ្វារមាសមិនអាចខ្ជឹបម្រាមដៃចង្អុល
- ហាត់លំហាត់លើកជើង
- ហាត់លំហាត់ Kegel
- ហាត់លំហាត់អាងត្រគាក