អាការៈក្រហាយ ឬឈឺចាប់ អំឡុងពេលនោម ជារោគសញ្ញាទូទៅនៃបញ្ហាសុខភាពមួយចំនួន។ កត្តាអ័រម៉ូនក៏ជាមូលហេតុចម្បងមួយដែលធ្វើឲ្យយើងនោមឈឺផងដែរ។ យោងតាមវេជ្ជបណ្ឌិតPratima Thamke ជាអ្នកពិគ្រោះយោបល់ខាងសម្ភព និងរោគស្ត្រីបានឲ្យដឹងថា អាការៈឈឺចាប់នៅពេលនោម ឬពិបាកនោម ធ្វើឲ្យយើងមានអារម្មណ៍ឈឺចាប់ មិនស្រួល ឬក្រហាយនៅពេលនោម។ មួយវិញទៀត ប្រសិនបើស្រីៗយើងកើតជំងឺendometriosis (ជាជំងឺម្យ៉ាងដែលជាលិកាមានតាមជញ្ជាំងស្បូន ដុះចេញមកខាងក្រៅស្បូន ) យើងនឹងប្រឈមនឹងអាការៈនោមឈឺ អំឡុងពេលមករដូវ។
រោគសញ្ញានៃជំងឺendometriosis
- ឈឺចាប់នៅពេលរួមភេទ
- ឈឺចាប់នៅពេលបន្ទោបង់ ឬនោម អំឡុងពេលមករដូវ
- ការឈឺចាប់អំឡុងពេលមករដូវ
- ការធ្លាក់ឈាមច្រើន អំឡុងពេលមករដូវ ឬនៅចន្លោះពេលមករដូវ
- មិនអាចមានកូនបាន
- រោគសញ្ញាដទៃទៀតមានដូចជាអស់កម្លាំង រាករូស ទល់លាមក ហើមពោះ ឬចង្អោរ ពិសេសនៅអំឡុងពេលមករដូវ។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅ ទីនេះ
វាអាចជាសញ្ញានៃជំងឺធ្ងន់ធ្ងរដទៃទៀតដែរឬទេ?
ជាមួយគ្នានេះដែរ ការនោមឈឺអំឡុងពេលមករដូវ ក៏អាចបញ្ជាក់ពីការឆ្លងមេរោគលើផ្លូវទឹកនោម (UTI ) ដែលជាលទ្ធផលនៃការឆ្លងបាក់តេរីដូចគ្នា។ វាក៏អាចបញ្ជាក់ពីបញ្ហារលាកបំពង់ទឹកនោមផងដែរ។ ក្រៅពីនោមឈឺ រោគសញ្ញាដទៃទៀតនៃការឆ្លងមេរោគលើផ្លូវទឹកនោម រួមមាន៖
- គ្រុនក្ដៅ និងអស់កម្លាំង
- ចុកពោះ ឬរលាកទ្វារមាស
- ទឹកនោមធុំក្លិនមិនល្អ ឬនោមញឹកញាប់
- ឈឺចាប់នៅពេលរួមភេទ
- ឈឺចាប់នៅបរិវេណពោះផ្នែកខាងក្រោម ឬអាងត្រគាក។
បន្ថែមពីនេះ អាការៈឈឺចាប់នៅពេលនោម ក៏អាចបណ្ដាលមកពីការឆ្លងជំងឺកាមរោគ (STI) ដែលមានរោគសញ្ញាដូចខាងក្រោម៖
- ការហូរទឹករម្អិលមិនប្រក្រតីចេញពីទ្វារមាស
- ការឈឺចាប់នៅពេលនោម
- ឫស និងពងបែកនៅជុំវិញប្រដាប់ភេទ
- ការហូរឈាមតាមទ្វារមាសខុសពីធម្មតា
- រមាស់
- ក្រហាយ។
ពេលណាគួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ?
ក្នុងករណីដែលយើងមានធ្លាក់ទឹករម្អិលចេញពីទ្វារមាស នោមឈាម ទឹកនោមមានពពុះ ឬមានក្លិនមិនល្អ គ្រុនក្ដៅ ឈឺចាប់នៅពេលនោម និងរលាក ការឈឺចាប់ដែលលើសពី១សប្ដាហ៍ ព្រមទាំងឈឺខ្នង ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាមៗ ដើម្បីធ្វើរោគវិនិច្ឆ័យ ក៏ដូចជាធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា។
[embed-health-tool-ovulation]