backup og meta

ការ​បៀតបៀន​ផ្លូវ​ភេទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្សល់ទុក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​​ដល់​ជនរងគ្រោះ

ការ​បៀតបៀន​ផ្លូវ​ភេទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្សល់ទុក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​​ដល់​ជនរងគ្រោះ

ការ​បៀតបៀន​ផ្លូវ​ភេទ​ជា​ឥរិយាបថ​មិន​សមរម្យ​ និង​មិន​គួរ​គប្បី​ក្នុង​ការ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ណា​ម្នាក់​ឡើយ​ ទោះ​ជា​នៅ​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ​។ ការ​បៀតបៀន​ផ្លូវ​ភេទ​កើត​ឡើង​នៅ​ពេល​ដែល​មាន​ការ​បៀតបៀន​ក្នុង​ទម្រង់​ផ្លូវ​ភេទ ឬ​ទាក់ទង​នឹង​ភេទ ឬ​រឿង​ភេទ​របស់​បុគ្គល​ម្នាក់​​ ហើយ​វា​មាន​រូបភាព​ខុស​ៗ​​គ្នា ដែល​អាច​តាម​រាងកាយ​ ពាក្យ​សំដី ឬ​កាយ​វិការ​ នេះ​បើ​តាម​អង្គការ​ CARE Cambodia។ តើ-​ការ​បៀតបៀន​ផ្លូវ​ភេទ​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ជន​រង​គ្រោះ​?

ការ​បៀតបៀន​ផ្លូវ​ភេទ​ដោយ​ពាក្យ​សំដី

  • ការ​ប្រើប្រាស់​ភាសា​មិន​សមរម្យ ឬ​អាសអាភាស និង​និយាយ​លេង​សើច​បែប​អាសអាភាស​
  • ការ​លួងលោម​ដដែល​ៗ​ ដើម្បី​បំពេញ​ចំណង់​ផ្លូវ​ភេទ ឬ​ការ​ណាត់​ជួប​ក្នុង​គោល​បំណង​ផ្លូវ​ភេទ​
  • ការ​និយាយ​ស្ដី​ដែល​មាន​លក្ខណៈ​ផ្លូវ​ភេទ​
  • ការ​វាយ​ប្រហារ​ឯកជន​ភាព ទាំង​ក្នុង​ និង​ក្រៅ​សាលា​រៀន​ ឬ​កន្លែង​ធ្វើការ
  • ​ការ​ស្នើ​ដាក់​លក្ខខណ្ឌ​ដោះដូរ ដើម្បី​បំពេញ​ចំណង់​ផ្លូវ​ភេទ​ផ្ទាល់​ខ្លួន​ ដូចជា​ការ​ផ្ទេរ ការ​ដំឡើង​ឋានៈ​ ប្រាក់​ខែ។
  • គំរាម​កំហែង​វាយ​ធ្វើ​បាប​ ឬ​បង្ខិតបង្ខំ ឬ​រំលោភ​ផ្លូវ​ភេទ​។

ការ​បៀតបៀន​ផ្លូវ​ភេទ​ដោយ​កាយវិការ​

  • ការ​តាំង​បង្ហាញ​វត្ថុ​ដែល​ធ្វើ​ឲ្យ​នឹក​ឃើញ​ដល់​ផ្លូវ​ភេទ មិន​ថា​រូប​ភាព​ ទស្សនាវដ្ដី ផ្ទាំង​រូបភាព
  • ការ​សម្លក់​សម្លឹង ឬ​សញ្ញា​កាយវិការ​ដែល​ទាក់ទង​នឹង​ផ្លូវ​ភេទ​
  • ​ការ​ប៉ះ ថើប​ ឱប​ក្រសោប ការ​ធ្វើ​សរសៃ​ ឬ​អង្អែល​លើ​រាងកាយ​ដោយ​មិន​មានការ​យល់​ព្រម
  • ការ​វាយ​ធ្វើ​បាប ឬ​បង្ខិតបង្ខំ និង​រំលោភ​ផ្លូវ​ភេទ​។​

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

​ការ​បៀតបៀន​ផ្លូវ​ភេទ​​ផ្ដល់​ផល​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ជន​រងគ្រោះ​?

ទោះ​ជា​ការ​បៀតបៀន​ផ្លូវ​ភេទ​មិន​បន្សល់​ទុក​របួស ឬ​ស្នាម​ជាំ​ក៏​ដោយ​​ ក៏​អាច​ធ្វើ​ឲ្យ​​ជនរងគ្រោះ​ឈឺ​ចាប់​ និង​អាច​ផ្លាស់ប្ដូរ​បែប​ផែន​ជីវិត​របស់​ជន​រងគ្រោះ​បាន​ផង​ដែរ​។ នៅ​ពេល​ដែល​ការ​បៀតបៀន​ផ្លូវ​ភេទ​ធ្វើ​ឲ្យ​​ស្ត្រី​មាន​ភាព​ភ័យ​ខ្លាច​ អាម៉ាស់​ ឬ​អាក់អន់ចិត្ត វា​អាច​បង្ក​ឲ្យ​មាន​ផល​វិបាក​ដូចជា៖

  • បាត់បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ក្នុង​ទី​សាធារណៈ ហើយ​សម្ងំ​នៅ​តែ​ក្នុង​ផ្ទះ​
  • ឈឺ​ចាប់​ និង​ខ្មាសអៀន
  • មិន​ឃ្លាន​អាហារ និង​គេង​មិន​លក់​
  • ខ្លាច​មនុស្ស​ប្រុស ជា​ពិសេស​មនុស្ស​ប្លែក​មុខ​
  • ខ្វះ​ការ​ជឿជាក់​ បាត់បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង បាក់​ទឹក​ចិត្ត មាន​កំហឹង និង​ឆេវឆាវ​ជាង​មុន​
  • បង្ក​គ្រោះថ្នាក់ បញ្ហា​សុខភាព​រ៉ាំរ៉ៃ និង​មិន​ចង់​ទៅ​ធ្វើការ ឬ​ទៅ​រៀន
  • ធ្វើ​ឲ្យ​មាន​បញ្ហា​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត ឬ​អាច​ឈាន​ដល់​ការ​ប្រើប្រាស់​ថ្នាំ​ញៀន​ផ្សេង​ៗ ឬ​សេព​គ្រឿង​ស្រវឹង​
  • បាត់បង់​ចំណូល​ដោយ​សារ​ការ​បាត់បង់​ការងារ​។​

[embed-health-tool-heart-rate]

អត្ថបទ​គួរ​អាន៖

​​មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​មាន​សិទ្ធិ​ជៀស​ផុត​ពី​ការ​បៀតបៀន​ផ្លូវ​ភេទ​។ ដូច្នេះ​ហើយ​ ក្នុង​នោម​ជា​បុរស​គួរ​​ពិចារណា​លើ​ចំណុច​អវិជ្ជមាន​នៃ​ទង្វើ​បៀតបៀន​ផ្លូវ​ភេទ​នេះ និង​មិន​គួរ​ធ្វើ​ ឬ​ត្រូវ​បញ្ឈប់​ទង្វើ​បែប​នេះ​ទៅ​លើ​ស្ត្រី​តទៅ​ទៀត​។

ស្ត្រេស

ចំណុចសំខាន់

ការ​បៀតបៀន​ផ្លូវ​ភេទ​គ្រប់​រូបភាព​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​​ដល់​ស្រ្តី​រងគ្រោះ និង​បន្សល់​ការ​ឈឺ​ចាប់​ដែល​ពុំ​អាច​បំភ្លេច​បាន​។ នៅ​ពេល​ដែល​ការ​បៀតបៀន​ផ្លូវ​ភេទ​កើត​ឡើង វា​ធើ្វ​ឲ្យ​ស្រ្តី​មាន​ភាព​ភ័យ​ខ្លាច អាម៉ាស ឬ​អាក់អន់ចិត្ត​។ល។ ហេតុ​នេះ​ហើយ ក្នុង​នោម​ជា​បុរស​ គួរ​តែ​ជៀសវាង​ ក៏​ដូចជា​បញ្ឈប់​ទង្វើ​មួយ​នេះ​តទៅ​ទៀត​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.care-cambodia.org/whystop-sexual-harassment-stops-here-kh

​Effects of Sexual Harassment

https://www.namhpac.org/6-detrimental-effects-of-sexual-harassment/

6 Ways Sexual Harassment Damages Women’s Health

https://www.livescience.com/16949-sexual-harassment-health-effects.html

What is sexual harassment?

https://www.rainn.org/articles/sexual-harassment

Sexual Harassment of Women

https://www.nap.edu/read/24994/chapter/9

កំណែ​ប្រែបច្ចុប្បន្ន

02/03/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

លើសអ័រម៉ូនទីរ៉ូអ៊ីត ស្រ្តីពពោះ និងកូនអាចជួបគ្រោះថ្នាក់ច្រើន

ស្រីៗគួរពិនិត្យ ៥ ចំណុចនេះ ជាប្រចាំដើម្បីការពារបញ្ហារោគស្រ្តី


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 02, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម