ថ្វីត្បិតតែស្ត្រីជាភេទទន់ខ្សោយជាងបុរស និងងាយរងគ្រោះក៏ពិតមែន ក៏មានស្ត្រីមួយចំនួនមានថាមពលដ៏អស្ចារ្យ រួមជាមួយនឹងភាពរឹងមាំ ទេពកោសល្យ ក៏ដូចជាសមត្ថភាពខ្ពស់ក្នុងការបំពេញកិច្ចការងារផ្សេងៗ។ ពិតណាស់ ស្ត្រីជាចំណែកមួយដែលមិនអាចខ្វះបាននៅក្នុងសង្គម ដែលគួរតែត្រូវបានឲ្យតម្លៃខ្ពស់ និងជៀសផុតពីការមើលងាយ រើសអើង ឬបៀតបៀនណាមួយ។ យ៉ាងណាមិញ ចូរងាកមកមើលជីវប្រវត្តិសង្ខេបរបស់ស្ត្រីដ៏មានឥទ្ធិពលម្នាក់នៅលើពិភពលោក គឺលោកស្រីJacinda Ardern ដើម្បីឲ្យយើងកាន់តែយល់ច្បាស់អំពីតម្លៃ និងសារសំខាន់របស់ស្ត្រី។
ជីវប្រវត្តិសង្ខេប
នាយករដ្ឋមន្ត្រីប្រទេសនូវែលសេឡង់ លោកស្រីJacinda Ardern ត្រូវបានទទួលការសាទរនៅជុំវិញពិភពលោកចំពោះចំណាត់ការរហ័សរបស់រដ្ឋាភិបាលលោកស្រីលើការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ដែលអាចជួយឲ្យប្រទេសនេះជៀសផុតពីការឆ្លង និងស្លាប់ច្រើន។ លោកស្រីបានទទួលការចាប់អារម្មណ៍ពីអន្តរជាតិ នៅពេលដែលលោកស្រីក្លាយជានាយករដ្ឋមន្ត្រីនៅឆ្នាំ២០១៧ ហើយក្រោយមកក៏ក្លាយជាមេដឹកនាំស្ត្រីវ័យក្មេងជាងគេបំផុតរបស់ពិភពលោក។ លោកស្រីមានប្រសាសន៍នៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកស្រីថា៖ «យើងនឹងកសាងប្រទេសឲ្យកាន់តែប្រសើរជាងមុនក្រោយវិបត្តិកូវីដ-១៩»។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ភាពល្បីល្បាញរបស់លោកស្រីលើឆាកអន្តរជាតិ
លោកស្រីArdern មិនត្រឹមតែជាមេដឹកនាំស្ត្រីដែលមានវ័យក្មេងជាងគេនោះទេ លោកស្រីក៏ជាមេដឹកនាំលំដាប់ពិភពលោកដំបូងក្នុងរយៈពេលជិត៣០ឆ្នាំមកនេះ ដែលសម្រាលកូនអំឡុងពេលដែលខ្លួនកំពុងកាន់តំណែងក្នុងឆ្នាំ២០១៨។ ការឈប់សម្រាកលំហែមាតុភាពចំនួន ៦សប្ដាហ៍របស់លោកស្រី បានបង្ហាញឲ្យឃើញពីសារសំខាន់នៃការទទួលបានប្រាក់ឈ្នួលអំឡុងពេលឈប់សម្រាក ហើយកត្តានេះបានធ្វើឲ្យប្រទេសនូវែលសេឡង់ បង្កើនការឈប់សម្រាកក្រោយសម្រាលកូនដោយមានប្រាក់ឈ្នួលដល់ទៅ ២៦សប្ដាហ៍ ដែលត្រូវបានឧបត្ថម្ភដោយរដ្ឋាភិបាល។
ខណៈពេលដែលពិភពលោកកំពុងជ្រួលច្របល់នឹងបញ្ហាកូវីដ-១៩ លោកស្រីបានទទួលការកោតសរសើរចំពោះវិធានការរហ័សរបស់ខ្លួន ដែលអាចអនុញ្ញាតឲ្យកុមារអាចចូលសាលារៀនជាធម្មតា ហើយមនុស្សពេញវ័យក៏អាចត្រលប់ទៅធ្វើការដូចដើមបាន។ ចំណែកឯមេដឹកនាំស្ត្រីចំនួន២រូបទៀត គឺលោកស្រីAngela Merkel ជាអតីតអធិការបតីអាល្លឺម៉ង់ និងលោកស្រីTsai Ing-wen ប្រធានាធិបតីរបស់កោះតៃវ៉ាន់ក៏បានធ្វើការឆ្លើយតបទៅនឹងវីរុសកូវីដ-១៩ ដោយចាត់វិធានការដ៏មានប្រសិទ្ធភាពដូចគ្នា។ កត្តានេះហើយបានធ្វើឲ្យមនុស្សជាច្រើនងឿងឆ្ងល់ថា តើមេដឹកនាំជាស្ត្រីអាចគ្រប់គ្រងជំងឺរាតត្បាតមានប្រសិទ្ធភាពជាងបុរសឬយ៉ាងណា?។
ទន្ទឹមនឹងនេះដែរ លោកស្រី Ardernទទួលសំឡេងគាំទ្រភាគច្រើននៅក្នុងសភា ដែលធ្វើឲ្យគណបក្សរបស់លោកស្រីអាចបង្កើតរដ្ឋាភិបាលឯកបក្ស ក៏ដូចជាផ្ដល់ឲ្យលោកស្រីនូវសមត្ថភាពកាន់តែប្រសើរជាងមុនក្នុងការដឹកនាំប្រទេសប្រកបដោយភាពប៉ិនប្រសប់ និងប្រសិទ្ធភាព។ លោកស្រីArdernមានប្រសាសន៍ថា៖ «ខ្ញុំត្រៀមខ្លួនរួចរាល់ក្នុងការបំពេញការងារ» ហើយពាក្យស្លោកដ៏សាមញ្ញបំផុតនៃយុទ្ធនាការផ្សព្វផ្សាយដែលនាំលោកស្រីរកបានជ័យជម្នះគឺ
លោក ស្រីJacinda Ardern នាយករដ្ឋមន្ត្រីប្រទេសនូវែលសេឡង់
អានបន្ថែម
- ពេលរួមភេទ ស្រីៗអាចនឹងឆ្លងកាត់បួនដំណាក់កាលនេះ
- ការរួមភេទផ្ដល់គុណប្រយោជន៍ ៥យ៉ាង ដល់ស្រីៗ
- ទ្វារមាសមិនមានទឹករម្អិលពេលរួមភេទ មកពីមូលហេតុទាំងនេះ
- នៅសុខៗថយចុះចំណង់ផ្លូវភេទ អាចមកពីមូលហេតុទាំងនេះ
ការបង្កើនតម្លៃស្ត្រី លើកកម្ពស់ស្ត្រី គឺផ្ដើមពីស្ត្រីខ្លួនឯង
បច្ចុប្បន្ននេះ បើទោះបីជានៅមានវិសមភាពយ៉ែនឌ័រ ឬការរើសអើងខ្លះៗយ៉ាងណាក៏ដោយ ក៏យើងមិនត្រូវចុះចាញ់ ឬបោះបង់ចោលសុបិនរបស់ខ្លួនឡើយ។ ការបន្តដំណើរទៅមុខជានិច្ចគឺជាអ្វីដែលយើងត្រូវធ្វើ មិនថាមានឧបសគ្គច្រើនប៉ុនណា។ ការតាំងចិត្ត និងភាពរឹងមាំក្នុងនាមជាស្ត្រីមួយរូប អាចបង្កើនតម្លៃរបស់យើង ក៏ដូចជាស្ត្រីនៅទូទាំងពិភពលោក។ ដូច្នេះហើយ យើងរួមគ្នា កាត់បន្ថយការរើសអើង ការមើលងាយ និងកេងប្រវ័ញ្ចផ្សេងៗចំពោះស្ត្រី ដោយចាប់ផ្ដើមពីខ្លួនយើងផ្ទាល់តាមរយៈការគាំទ្រ និងលើកកម្ពស់ស្ត្រី។
ចំណុចសំខាន់
[embed-health-tool-ovulation]