backup og meta

ស្រីៗជួបបញ្ហាឈឺចាប់នៅពេលធ្លាក់មេជីវិតញី គួរដោះស្រាយបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រីៗជួបបញ្ហាឈឺចាប់នៅពេលធ្លាក់មេជីវិតញី គួរដោះស្រាយបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រីៗ​យើង​មួយ​ចំនួន​ អាច​ប្រឈម​នឹង​ការ​ឈឺចាប់​អំឡុង​ពេល​ធ្លាក់​មេ​ជីវិត​ញី ​ដែល​អាច​មាន​លក្ខណៈ​ស្រាល ឬ​ធ្ងន់ធ្ងរ ហើយ​ការ​ឈឺចាប់​នេះ អាច​កើត​ឡើង​ត្រឹម​តែ​ពីរ​បី​នាទី ឬ​បន្ត​រហូត​ដល់​រយៈពេល​​២​ថ្ងៃ​ក៏​មាន។

មូលហេតុ​បង្ក​នៃ​ការ​ឈឺចាប់​អំឡុង​ពេល​ធ្លាក់​មេ​ជីវិត​ញី

ថ្វី​ត្បិត​តែ​ក្រុម​អ្នក​ជំនាញ នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ជាក់លាក់​​ដែល​បង្ក​ឲ្យ​មាន​​ការ​ឈឺចាប់​អំឡុង​ពេល​ធ្លាក់​មេ​ជីវិត​ញី​​ក៏​ពិត​មែន​ ប៉ុន្តែ​ករណី​នេះ អាច​បណ្តាល​មក​ពី៖

  • គ្នា​យើង​មួយ​ចំនួន​ អាច​ងាយ​​ប្រឈម​នឹង​ការ​ឈឺចាប់​ នៅ​ពេល​​មាន​ដំណើរការ​នៃ​ការ​ធ្លាក់​មេ​ជីវិត​ញី
  • អ័រម៉ូន​ដែល​ទាក់ទង​នឹង​ការ​បញ្ចេញ​ពង​អូវុល បណ្តាល​ឲ្យ​ឈឺចាប់​សាច់​ដុំ
  • នៅ​ពេល​ដែល​កោសិកា​ផ្ទុក​អូវុល​ធ្លាយ​ នោះ​នឹង​បង្ក​ឲ្យ​មាន​ការ​រលាក​ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​ឈឺចាប់។

[embed-health-tool-ovulation]

ការ​ធ្លាក់​មេ​ជីវិត​ញី​កើត​ឡើង​នៅ​ពេល​ណា?

ការ​ធ្លាក់​មេ​ជីវិត​ញី កើត​ឡើង​​នៅ​ពេល​វេលា​​ខុស​ៗ​គ្នា ប៉ុន្តែ​ការ​ឈឺចាប់​ដោយ​សារ​ធ្លាក់​មេ​ជីវិត​ញី អាច កើត​ឡើង​​នៅ​ចន្លោះ​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​២៤​នៃ​វដ្ដ​រដូវ ហើយ​ស្រី​ៗ​យើង​ប្រហែល​ជា​៤០%​ប្រឈម​នឹង​បញ្ហា​មួយ​នេះ។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

គន្លឹះ​ដោះស្រាយ​ការ​ឈឺចាប់​នៅ​ពេល​ធ្លាក់​មេ​ជីវិត​ញី

ក្នុង​ករណី​ដែល​យើង​ឈឺចាប់​តិចតួច នោះ​មិន​ចាំបាច់​ត្រូវការ​ការ​ព្យាបាល​ឡើយ។ យ៉ាង​ណា​មិញ ក្នុង​ករណី​ដែល​ការ​ឈឺចាប់​នៅ​ពេល​ធ្លាក់​មេ​ជីវិត​ញី បង្ក​​ឲ្យ​មាន​ការ​ឈឺចាប់​ធ្ងន់ធ្ងរ ឬ​មិន​ស្រួល​ក្នុង​ខ្លួន គ្នា​យើង​អាច​សាកល្បង​គន្លឹះ​ដោះស្រាយ​ខាង​ក្រោម​នេះ៖

  • ត្រាំ​ទឹក​ក្តៅ​ឧណ្ហ​ៗ
  • ស្អំ​កំណាត់​ក្តៅ​ឧណ្ហ​ៗ
  • ធ្វើ​លំហាត់​ប្រាណ​ដោយ​ការ​ពត់ពេន​ខ្លួន​ស្រាល​ៗ
  • ញ៉ាំ​ថ្នាំ​បំបាត់​ការ​ឈឺចាប់។

ប៉ុន្តែ​ ក្នុង​ករណី​ដែល​ស្រី​ៗ​យើង​ព្យាយាម​យក​កូន គួរ​ជៀសវាង​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ ឬ​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​ ពីព្រោះ​ថ្នាំ​ទាំង​នេះ អាច​បង្កើន​ហានិភ័យ​នៃ​ការ​រលូត​កូន។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Ovulation Pain

https://my.clevelandclinic.org/health/diseases/9134-ovulation-pain-mittelschmerz

Mittelschmerz

https://www.mayoclinic.org/diseases-conditions/mittelschmerz/symptoms-causes/syc-20375122

5 Possible Causes for Ovary Pain

https://ocrahope.org/news/5-possible-causes-for-ovary-pain/

កំណែ​ប្រែបច្ចុប្បន្ន

15/03/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ស្រីៗ​កំពុងចង់បានកូន កុំភ្លេចតាមដានសញ្ញាធ្លាក់មេជីវិតញីទាំង ៦នេះ

ទឹកនោមផ្អែមអាចប៉ះពាល់ដល់ការធ្លាក់មេជីវិតញី និងបណ្តាលឲ្យស្រ្តីអត់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 15, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម