ទិវានារីអន្តរជាតិ ៨ មីនា ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីជំរុញឱ្យមានសិទ្ធិសេរីភាព និងតម្លៃចំពោះស្រ្តីទាំងអស់នៅទូទាំងពិភពលោក។
តើស្រ្តីក្នុងវ័យជំទង់ដល់អាយុ៣០ឆ្នាំ គួរគិតគូរពីបញ្ហាអ្វីខ្លះ?
- ចាក់វ៉ាក់សាំងHPV ដើម្បីបង្ការជំងឺមហារីកមាត់ស្បូន
- ធ្វើតេស្តរកជំងឺមហារីកមាត់ស្បូន (Pap Smear) និងរកជំងឺកាមរោគ សម្រាប់ស្រ្តីដែលមានដៃគូរួមភេទ
- ផ្តោតលើសុខភាពផ្លូវចិត្ត ដើម្បីគាំទ្រដល់បម្រែបម្រួលអ័រម៉ូន និងគ្រប់គ្រងស្រ្តេស
- ញ៉ាំរបបអាហារសម្បូរដោយសារធាតុចិញ្ចឹម ដើម្បីសុខភាពឆ្អឹង និងតុល្យភាពអ័រម៉ូន
ចូលដល់វ័យ៣០ឆ្នាំ ដល់៤០ឆ្នាំ ស្រី្តគួរផ្តោតលើចំណុចទាំងនេះ
- ឆែកសុខភាពមុនយកកូន និងតាមដានសុខភាពជាប្រចាំ ដើម្បីធានាថា កូនក្នុងផ្ទៃមានសុខភាពល្អ និងសម្រាលកូនប្រកបដោយសុវត្ថិភាព
- ថែទាំសុខភាពផ្លូវចិត្តក្រោយសម្រាល ដើម្បីកាត់បន្ថយជំងឺបាក់ទឹកចិត្តក្រោយសម្រាល
- ពិនិត្យសុដន់ជាទៀងទាត់ ដើម្បីជៀសវាងជំងឺមហារីកសុដន់។
ចុះស្រ្តីចូលដល់វ័យ ៤០ឆ្នាំ ដល់៥០ឆ្នាំ គួរពិនិត្យលើអ្វីខ្លះ?
- ធ្វើតេស្តកំហាប់ឆ្អឹង ដើម្បីបង្ការការបាក់ឆ្អឹង
- តាមដានសុខភាពបេះដូង និងកូលេស្តេរ៉ូល
- ពិគ្រោះពីសុខភាពអ័រម៉ូន ដើម្បីគ្រប់គ្រងអារម្មណ៍ បញ្ហាដំណេក និងបម្រែបម្រួលការធ្វើមេតាប៉ូលីស និងរោគសញ្ញាក្រោយអស់រដូវផ្សេងទៀត
- ថែទាំសុខភាពផ្លូវចិត្ត។























