ជាទូទៅ ការមិនឡើងដល់កំពូលអំឡុងពេលរួមភេទ ច្រើនកើតលើស្រីៗជាងប្រុសៗ។ មនុស្សស្រីប្រហែលម្នាក់ក្នុងចំណោមបីនាក់ ជួបបញ្ហានេះ តែមិនដាច់ចិត្ដនិយាយប្រាប់ដៃគូ។ អាការៈមិនដល់ចំណុចកំពូលនេះ ត្រូវគេហៅថា anorgasmia ឬ female orgasmic disorder។
១- មូលហេតុមិនអាចឈានដល់ចំណុចកំពូល
ការមិនអាចឈានដល់ចំណុចកំពូលរបស់ស្រីៗអំឡុងពេលរួមភេទ អាចបណ្ដាលមកពីមូលហេតុជាច្រើនដូចជា៖
- អៀនខ្មាសច្រើន
- បញ្ហាទំនាក់ទំនងជាមួយដៃគូ
- បញ្ហាស្ត្រេស
- មិនមានទំនុកចិត្តលើខ្លួនឯង
- ធ្លាប់មានបញ្ហារោគស្រ្តីពីមុន (កាត់ស្បូនជាដើម)
- អាយុកាន់តែច្រើន
- មានជំងឺទឹកនោមផ្អែម
- ថ្នាំមួយចំនួន ដូចជា (SSRIs) (ថ្នាំជំងឺផ្លូវចិត្ត)
- បញ្ហាស្មារតី ដូចជា ជំងឺបាក់ទឹកចិត្ត ឬថប់បារម្ភ
- ធ្លាប់រងការបៀតបៀនផ្លូវភេទ
- វប្បធម៌ ឬជំនឿសាសនា (គិតថាការរួមភេទជាកំហុស)
មានករណីខ្លះ ការមិនឈានដល់ចំណុចកំពូលពេលរួមភេទ ក៏អាចធ្វើឲ្យស្រីៗកើតមានអារម្មណ៍ធុញថប់ផងដែរ។
ចង់ពិនិត្យសុខភាពឆ្អឹង ចុចទីនេះ!
កម្មវិធីពិនិត្យជំងឺមហារីកមាត់ស្បូនអនឡាញ
កម្មវិធីពិនិត្យជំងឺមហារីកសុដន់អនឡាញ
ការវាយតម្លៃមុន/អំឡុងពេល/និងក្រោយពេលអស់រដូវ
កម្មវិធីពិនិត្យជំងឺមហារីកក្រពេញអូវែអនឡាញ
២- ធ្វើម៉េចទើបដឹងថាមានបញ្ហាមិនអាចឈានដល់ចំណុចកំពូល?
សញ្ញាចម្បងនៃការមិនអាចឈានដល់ចំណុចកំពូល គឺបញ្ហាមិនទទួលអារម្មណ៍ស្រណុកសុខស្រួលក្រោយ ឬអំឡុងពេលរួមភេទ ទោះជាមានអារម្មណ៍ពុះកញ្រ្ជោល ឬរំញោចរោលរាលខ្លាំងប៉ុណ្ណាក៏ដោយ។ ស្រីៗដែលមានបញ្ហាមិនអាចឈានដល់ចំណុចកំពូល មិនអាចឈានដល់ចំណុចកំពូលទាំងពេលរួមភេទ ឬសម្រេចកាមដោយខ្លួនឯង ហើយបញ្ហានេះ ត្រូវចែកចេញជា ៤ ក្រុម៖
– Primary anorgasmia៖ ក្រុមនេះ មិនដែលឈានដល់ចំណុចកំពូលទាល់តែសោះ។
– Secondary anorgasmia៖ ក្រុមនេះ អាចធ្លាប់ឈានដល់ចំណុចកំពូលយ៉ាងហោចណាស់ម្តង ប៉ុន្តែបច្ចុប្បន្ន មិនអាចឈានដល់ចំណុចកំពូលបានទៀតឡើយ។
– Situational anorgasmia៖ ក្រុមនេះអាចឈានដល់ចំណុចកំពូល គឺអាស្រ័យលើកាលៈទេសៈពិសេសណាមួយ អាចរំញោចឲ្យយើងឈានដល់ចំណុចកំពូលប៉ុណ្ណោះ។
– General anorgasmia៖ មិនអាចឈានដល់ចំណុចកំពូល កើតឡើងដោយសារតែស្ថានភាព ឬកាលៈទេសៈរំខានអ្វីមួយ។
[embed-health-tool-ovulation]
៣- ធ្វើរោគវិនិច្ឆ័យ និងព្យាបាល
គ្រូពេទ្យអាចសួរនាំអំពីប្រវត្តិរួមភេទ និងពិនិត្យដើម្បីរកមើលមូលហេតុនាំឲ្យស្រីៗយើងមានបញ្ហាទាំងនេះ។ យើងត្រូវណាត់ជួបគ្រូពេទ្យរោគស្ត្រីឲ្យបានទៀងទាត់ដើម្បីតាមដានស្ថានភាពបញ្ហា។
បើបញ្ហាបណ្ដាលមកពីបញ្ហាសុខភាព ឬជំងឺណាមួយ គ្រូពេទ្យនឹងព្យាបាលបញ្ហាសុខភាព ឬជំងឺនោះ ហើយក្រោយជាសះស្បើយ យើងនឹងអាចឈានដល់ចំណុចកំពូលឡើងវិញ។ បើមូលហេតុបណ្តាលមកពីថ្នាំព្យាបាលជំងឺបាក់ទឹកចិត្ត នោះគ្រូពេទ្យប្រហែលជាប្ដូរថ្នាំផ្សេងជំនួសវិញ។ វិធីព្យាបាលបែបចិត្តសាស្ត្រ ឬព្យាបាលតាមបែបផ្លូវភេទ ប្រហែលជាអាចជួយបានច្រើន។
ពេលខ្លះ បញ្ហាមិនអាចឈានដល់ចំណុចកំពូលក៏អាចបណ្ដាលមកពីទំនាស់ក្នុងក្រុមគ្រួសារដូចគ្នា។ បើស្រីៗយើងមានបញ្ហានេះ គួរពិភាក្សាគ្នាជាមួយដៃគូ និងស្វែងរកវិធីដោះស្រាយបញ្ហាទាំងអស់គ្នា។
ប្រើអ័រម៉ូនអឺស្រ្តូសែន ក៏ជាវិធីព្យាបាលមួយសម្រាប់កែខៃបញ្ហានេះផងដែរ។ ពេលអ័រម៉ូនអឺស្រ្តូហ្សែនកើនឡើង អាចជួយឲ្យយើងមានអារម្មណ៍ផ្លូវភេទ អាចជួយឲ្យសរសៃឈាមរត់ទៅកាន់សរីរាង្គភេទកាន់តែល្អ។ យើងអាចលេបថ្នាំគ្រាប់ ប្រើកៅអៀក ឬជែលលាបលើប្រដាប់ភេទ។
មានស្រីៗជាច្រើន អាចធ្វើឲ្យជីវិតផ្លូវភេទប្រសើរឡើងវិញ ក្រោយពេលទិញថ្នាំ ឬប្រើអាហារបំប៉នត្រឹមត្រូវពីឱសថស្ថាន។ ប៉ុន្តែ យើងគួរទៅពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន មុនពេលទិញថ្នាំទាំងនោះដោយខ្លួនឯង។
ស្វែងយល់ពីបញ្ហារោគស្ត្រីផ្សេងទៀត៖
- ចំណុចមួយចំនួនគួរដឹងសម្រាប់អ្នករួមភេទលើកដំបូង
- ស្រីៗរួមភេទដំបូង រាងកាយអាចជួបរឿង ៥យ៉ាងនេះ
- Female Sexual Dysfunction (អសមត្ថភាពផ្លូវភេទលើស្រ្តី)
- Decreased libido (ថយចំណង់ផ្លូវភេទ)
- តំបន់ G-Spot អាថ៌កំបាំង និងសម្រើបបំផុតរបស់ស្រីៗ នៅកន្លែងណាឲ្យប្រាកដ?
- នេះហើយមូលហេតុស្រីៗអត់ស្រួលកំពូល ពេលអីៗម្ដងៗ តែអត់ហ៊ានប្រាប់ខាងប្រុស