ជំងឺMelanonychia កើតឡើងនៅពេលដែលយើងមានឆ្នូតពណ៌ខ្មៅ ឬត្នោតនៅលើក្រចកដៃ ឬក្រចកជើង។ ការប្រែពណ៌នេះ លេចឡើងជាឆ្នូតដែលចាប់ផ្ដើមពីគល់ក្រចករហូតដល់ចុងក្រចក ហើយជាទូទៅ វាកើតលើក្រចកមួយ ឬច្រើន។ ឆ្នូតទាំងនេះ កើតឡើងតាមធម្មជាតិ ប្រសិនបើយើងមានស្បែកខ្មៅស្រអាប់។ យ៉ាងណាមិញ មិនថាក្រចកមានឆ្នូតខ្មៅនេះ កើតឡើងដោយមូលហេតុណានោះទេ យើងគួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យ ពីព្រោះបញ្ហាមួយនេះអាចបណ្ដាលមកពីលក្ខខណ្ឌសុខភាពផ្សេងទៀត។
រោគសញ្ញា
- ឆ្នូតពណ៌ខ្មៅ ឬត្នោតនៅលើក្រចក
- ខូចទ្រង់ទ្រាយនៃក្រចក
មូលហេតុបង្ក
ជំងឺMelanonychia កើតឡើងនៅពេលដែលកោសិកាពណ៌ បញ្ចេញសារធាតុMelanin ដែលមានពណ៌ត្នោតទៅក្នុងក្រចក ហើយនៅពេលដែលក្រចកលូតលាស់ វានឹងបណ្ដាលឲ្យមានឆ្នូតពណ៌ត្នោត ឬខ្មៅនៅលើក្រចក។ ការបញ្ចេញសារធាតុMelanin បង្កឡើងដោយដំណើរការសំខាន់ៗ ២យ៉ាង និងមានមូលហេតុផ្សេងៗពីគ្នា។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ការកើនឡើងការផលិតសារធាតុMelanin បង្កឡើងដោយ៖
- ការពពោះ
- ការបម្រែបម្រួលទៅតាមពូជ
- របួស (កៀបសរសៃដៃ ខាំក្រចកដៃ ខូចទ្រង់ទ្រាយប្រអប់ជើងបណ្តាលមកពីការកកិតនឹងស្បែកជើង)
- ការបង្ករោគលើក្រចក
- ជំងឺសើស្បែក Psoriasis
- ជំងឺAddison’s disease
- ជំងឺមហារីកស្បែក
- ស្រូបយកសារធាតុដែកច្រើនជ្រុល
- ជំងឺអេដស៍
- ការប៉ះពាល់នឹងកាំរស្មីអ៊ិច (X-ray)
- ការប្រើថ្នាំព្យាបាលដោយគីមី ។
អត្ថបទគួរអាន៖
- វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន
- ពេលមានរបួសគួរថែទាំស្បែកបែបណាទើបមិនផ្លែសាច់?
- ស្រីៗគួរដឹង ថ្នាំប្រភេទនេះក៏អាចបណ្តាលឱ្យជាំមុខដែរ
- ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ
- គួរជ្រើសរើសក្រែមលាបមាត់បែបណាទើបសុវត្ថិភាព?
- ចង់បានស្បែកស្រស់ថ្លា គួរកាត់បន្ថយអាហារប៉ុន្មានមុខនេះ
ការកើនឡើងនៃកោសិកាពណ៌ខ្មៅបណ្ដាលមកពី៖
- ដំបៅ
- ប្រជ្រុយ ឬស្នាមដៅពីកំណើត
- មហារីកក្រចក
មូលហេតុបង្កផ្សេងទៀតនៃជំងឺMelanonychiaរួមមាន៖
- បាក់តេរី
- ការលាបសក់
- ថ្នាំជក់
រោគសញ្ញាមួយចំនួនដែលឆ្នូតខ្មៅនៅលើក្រចកជាជំងឺមហារីក
- ការប្រែពណ៌ក្រចកដែលមានទទឹងលើសពី៣មិល្លីម៉ែត្រ ឬមានទំហំកើនឡើង
- ការប្រែប្រួលសារធាតុពណ៌ត្នោតនៅលើក្រចក
- មានពណ៌ខ្មៅ ឬពណ៌ប្រផេះជាមួយពណ៌ត្នោត
- សារធាតុពណ៌ដែលមើលទៅមានគ្រាប់ៗ
- ការខូចទ្រង់ទ្រាយនៃក្រចក។
ការព្យាបាល
ជាក់ស្ដែង ការព្យាបាលជំងឺនេះមានការប្រែប្រួលអាស្រ័យទៅលើមូលហេតុបង្ក។ ប្រសិនបើ ជំងឺMelanonychia មិនមែនជាមហារីកទេនោះ យើងពុំចាំបាច់ធ្វើការព្យាបាលឡើយ។ ប៉ុន្តែ ប្រសិនបើជំងឺនេះ បណ្ដាលមកពីការបង្ករោគ យើងអាចប្រើពពួកថ្នាំផ្សះ ឬថ្នាំប្រឆាំងនឹងមេរោគផ្សិតតាមវេជ្ជបញ្ជាបាន។
[embed-health-tool-due-date]