និយាយរឿងក្រចក ស្រីៗលេងខ្លួន ឬស្រលាញ់ខ្លួន ឧស្សាហ៍ធ្វើណាស់ ព្រោះចង់ស្អាត។ ប៉ុន្តែ គ្នាយើងភ្លេចរឿងមួយ គឺធ្វើម៉េចដើម្បីថែក្រចកឲ្យមានសុខភាពល្អ ខណៈដែលធ្វើក្រចកបានត្រឹមលាបពណ៌ស្អាតប៉ុណ្ណោះ។ “Hello គ្រូពេទ្យ” នឹងប្រាប់ពីវិធីថែក្រចកឲ្យមានសុខភាពល្អម្ដង៖
១- វីតាមីនប្យូទីន (Biotin)
អាហារល្អជួយឲ្យរាងកាយលូតលាស់ និងមានសុខភាពល្អ។ ឯក្រចកក៏ដូចគ្នា មិនមែននៅសុខៗ ចេះតែល្អនោះទេ។ “វីតាមីនប្យូទីន” ជាធាតុសំខាន់មានក្នុងក្រុមវីតាមីន B ជួយឲ្យក្រចកដុះ លូតលាស់ឆាប់រហ័ស ហើយរឹងមាំ។ វីតាមីន ប្យូទីន មានក្នុងស៊ុតលឿង ថ្លើមសត្វ ត្រីសាលម៉ុន គ្រាប់ធញ្ញជាតិ ផ្លែប៊ើរ ដំឡូងជ្វា ជាដើម។
២- ប្រើថ្នាំលាបក្រចក
ថ្វីបើគួរនៅឲ្យឆ្ងាយពីផលិតផលសម្ផស្សដែលមានជាតិគីមី តែការលាបថ្នាំក្រចកមិនមានឥទ្ធិពលអាក្រក់ទេ។ តាមផ្នែកបច្ចេកទេស ពេលចង់សម្អាតថ្នាំក្រចកចេញ ឬពេលខ្លះដូរម៉ូដ ឬលាបថ្នាំពណ៌ផ្សេង ត្រូវជ្រើសរើសយកតែទឹកលាងថ្នាំលាបក្រចកដែលគ្មានជាតិអាសេតូន។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
៣- ផ្តល់សំណើមដល់ស្បែកគល់ក្រចក
បើស្បែកគល់ក្រចកស្ងួត ងាយនឹងបែក ឬរហែក។ ហេតុនេះ ការផ្តល់សំណើមដល់ស្បែកគល់ក្រចក មិនគ្រាន់តែជួយក្រចកកុំឲ្យប្រេះបែករហែកប៉ុណ្ណោះទេ តែក៏ជួយឲ្យក្រចកកាន់តែមាំស្អាត និងសុខភាពល្អដែរ។
ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖
៤- តម្រឹមក្រចកឲ្យទៀង
ក្រចកវែង ឬខ្លី ជាចំណូលចិត្តរបស់គ្នាយើងផ្សេងគ្នា។ តែដើម្បីឲ្យមើលទៅមានរបៀប គឺគួរតម្រឹមឲ្យញឹកញាប់ ឬទៀងទាត់ ដើម្បីកុំឲ្យបាក់ ឬរហែក (ក្នុងករណីវែងពេក)។ ការជ្រើសរើសកន្ត្រៃកាត់ ឬប្រភេទប្រដាប់រូស ខាត់ក្រចក ក៏ជារឿងត្រូវពិចារណាដែរ។
[embed-health-tool-bmi]
៥- កុំប្រើដែកស្រួច
ប្រដាប់សម្អាត កោស រូស មានច្រើនណាស់ ហើយមានខ្លះជាដែកស្រួចក៏មាន។ ត្រូវចាំថា របស់សម្អាតទាំងនេះ មិនស្អាត ១០០% ទេ ព្រោះពេលខ្លះ ប្រើរួមគ្នា (ក្នុងផ្ទះ) ក៏មាន ហើយពេលខ្លះ មុតឈាម ឬកាត់ ឆ្កឹះ សម្អាត កម្ទេចមិនស្អាត ចេញពីក្រចកក៏មាន។
អត្ថបទគួរអាន៖
- ម៉េចបានចេះតែរបកស្បែកដៃ? គួរដោះស្រាយបែបណា?
- តិចនិកជ្រើសរើសផលិតផលឲ្យត្រូវនឹងសភាពស្បែក បង្ការបញ្ហាផ្សេងៗ
- មិនចង់ឲ្យមុខឡើងជាំ ស្រីៗគួរចេះតិចនិកទាំងនេះ
- ចេះតិចនិកងាយៗទាំងនេះ ការពារកុំឱ្យប្រេះកែងជើង
៦- ពាក់ស្រោមដៃ
ពាក់ស្រោមដៃលាងចាន ឬធ្វើអីផ្សេង ក៏គួរធ្វើដែរ សម្រាប់ស្រីៗដែលស្រលាញ់ក្រចក។ ក្រចកយើងរឹងមាំ នឹងចុះខ្សោយ អន់ថយភ្លាម ហើយស្ងួត ពេលប៉ះទឹកក្តៅ ជាតិសាប៊ូ ឬយកដៃទៅកាយដី ជាដើម។
៧- កុំធ្វើក្រចកញឹក
ក្រចកឧស្សាហ៍ធ្វើ គឺឆាប់ស្ងួត និងស្រួយណាស់ ក្រោយប៉ះជាតិគីមីប្រចាំ។ ពេលខ្លះ អាចបង្ករោគ ធ្វើឲ្យក្រចកឡើងហើមក្រហមក៏មាន។ សូមប្រុងប្រយ័ត្ន ឬនិយាយផ្ទាល់ជាមួយអ្នកធ្វើក្រចកពីចំណុចដែលគួរប្រយ័ត្ន។